"បងនាំអូនទៅណានឹងជុងហ្គុក"នេះមិនដឹងជាប៉ុន្មានរយដងទេ ដែរថេយ៉ុងបានសួរព្រោះបន្ទាប់ពីចេញពីធ្វើការនៅម៉ោងជិត៨ហើយជុងហ្គុកក៏បើកឡាននាំគេមកផ្លូវម្យ៉ាងស្ងាត់គួរសមដែរ ថែមទាំងមិនអោយកូនចៅឬនរណាមកតាមសូម្បីតែវេស៏ទៀត
"បន្តិចទៀតដឹងហើយ"
"បងប្រាប់អូនឥលូវមិនបានឬ? "ជុងហ្គុកគ្រវីក្បាលដាច់ណាត់ថាមិនបាន ទើបថេយ៉ុងបានត្រឹមអោបដៃសម្លឹងមើលផ្លូវដែលពួកគេកំពុងឆ្ពោះទៅ វាប្រៀបដូចជាផ្លូវឡើងទួលណាមួយអញ្ចឹង
"មកដល់ហើយ!ឆាប់ចុះមក"ជិះសុខៗគេក៏ប្រាប់ថាដល់ហើយ អោយថេយ៉ុងងាកមើលជុំវិញខ្លួន តាមពិតវាគ្រាន់តែទួលមួយកន្លែង ទីនេះអាចភ្លឺបានក៏ដោយសារមានចង្កៀងបំភ្លឺតាមផ្លូវប៉ុណ្ណោះថែមមានបង់អង្គុយមួយនៅទីនោះអាចគយគន់មើលទេសភាពទីក្រុងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបានយ៉ាងងាយស្រួល
"នេស! "ជុងហ្គុកហុចស្បោងក្រដាសខ្ចប់អាហារមួយអោយថេយ៉ុង ហើយកាន់មួយសម្រាប់ខ្លួនឯងនិងប៊ៀរចំនួនពីរកំប៉ុងទៅអង្គុយលើបង់នោះចាំមុន
"ប៊ឺហ្គឺ និងដំឡូងបំពង?"
"ហ្ហឹម! អង្គុយចុះមក"ប្រុសកំលោះទះបង់ក្បែរនោះ ហើយទាញប៊ឺហ្គីពីថង់របស់គេមកញ៉ាំ អោយថេយ៉ុងឃើញហើយក៏ប្រញាប់ទម្លាក់ខ្លួនអង្គុយក្បែរបើកស្បោងប៊ឺហ្គឺមកញ៉ាំហើយមើលទេសភាពនៅទីនោះដូចគ្នា
"អូនមិនដែលដឹងថាមានកន្លែងបែបនេះដែរសោះ"ថេយ៉ុងញញឹមពេលខ្យល់ត្រជាក់បក់មកផាត់នៃផ្ទៃមុខ ធ្វើអោយអារម្មណ៏ហត់នឿយក្រោយការធ្វើការបានប្រសើរមកខ្លះដែរ
"ទីនេះគ្មាននរណាដឹងទេ ស្ងប់ស្ងាត់អាចមកអង្គុយលេងបាន"
"ជាកន្លែងសម្ងាត់របស់បង? "ជុងហ្គុកងក់ក្បាលខាំប៊ឺហ្គឺញ៉ាំធ្វើមិនដឹង តែក៏រាងភាំងបន្តិចពេលអ្នកអង្គុយក្បែរស្រាប់តែញញឹមហូតយកក្រដាសជូតមាត់មកជូតផ្តិតគែមមាត់ដែលប្រលាក់របស់នាយ
"ញ៉ាំយ៉ាងម៉េចមើលចុះប្រលាក់មាត់អស់ហើយ"ជុងហ្គុកមិនមាត់តែក៏ក្អកតិចៗហើយងាកមុខចេញ លែងអោយថេយ៉ុងជូតអោយបន្តទៀត
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romantizm«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]