នៅលើដងវិថីHighwayដែលមានឡានចំនួនពីរបើកប្រដេញគ្នាមិនដាច់សោះ។ ហេនរីជាន់ហ្គ្រែរឡានកាន់តែលឿនតាមអោយទាន់ឡានខ្មៅដែលគេស្គាល់ច្បាស់ជាឡានរបស់ស្ទេស៏ហ្វត តែថាបើកទៅកាន់ទិសដៅមួយណាក៏គេមិនដឹង ព្រោះបើកតាមតាំងតែពីផ្លូវជាតិរហូតមកដល់ផ្លូវនេះដែលមានតែឡានជិះកាត់ទៅមកតិចតួចប៉ុណ្ណោះ
"នេះមិនទំនងជាផ្លូវទៅវិមានស្ទេស៏ហ្វតឬទៅក្រុមហ៊ុនឡើយ....តើវានាំថេយ៉ុងទៅណា? ឬក៏ជាកន្លែងដែលលាក់ថេយ៉ុង?"ហេនរីបន្លឺតិចៗប្រឹងជាន់ហ្គ្រែរឡានអោយលឿនហើយក៏វ៉ាជែងឡានពីខាងមុខខ្លួនបានសម្រេចទើបឈប់ឡានង៉ក់កណ្តាលផ្លូវពាំងដំណើរឡានពណ៏ខ្មៅមិនអោយទៅណាបន្តទៀតហើយបើកទ្វារចុះទៅ តែថាអ្នកដែលចុះពីឡានមួយទៀតមកធ្វើគេស្រឡាំងកាំង ព្រោះមិនមែនជាថេយ៉ុងហើយក៏មិនមែនជាជំនិតរបស់ជុងហ្គុកឡើយ
"បើកឡានឡប់ៗបែបនេះចង់មកបង្ករឿងមែនទេ? "ប្រុសម្នាក់ស្រែកឡើងមកដាក់ហេនរីដែលឈរមិងមាំងមិនអស់ចិត្តនឹងអ្វីដែលគេឃើញឬមួយមនុស្សប្រុសបីបួននាក់ជាកូនចៅរបស់ស្ទេស៏ហ្វត?
តែម៉េចនឹងអាចទៅ មុននេះគេច្បាស់ណាស់ថាឡានដែលកំពុងតាមជាឡានដែលថេយ៉ុងបានឡើងទៅហេតុអីក៏ប្រែជាបែបនេះ?
"ម៉េចក៏ទៅជាបែបនេះ?ពួកឯងយកថេយ៉ុងទៅលាក់ឯណា? "ហេនរីរុញស្មារអ្នកដែលមកពាំងគេចេញដើរមកមើលនៅខាងក្នុងឡានតែក៏មិនបានប្រទះឃើញមនុស្សដែលខ្លួនចង់រកសោះ
"ហ្ហើយ! អាម្នាក់នេះឡប់មែនទែនហើយនេះ"ពួកគេសើចក្អាកក្អាយចម្អកហេនរី ហើយម្នាក់ក្នុងចំណោមនោះក៏និយាយឡើង
"ពួកយើងមិនដឹងថាអ្នកដែលពួកឯងកំពុងរកជានរណាទេ"
"មិនដឹងយ៉ាងម៉េច?ចាហ្វាយពួកឯងជាអ្នកចាប់គូដណ្តឹងយើងយកទៅមួយទាំងមូល! "
"ចាហ្វាយកូនចៅស្អី? ពួកយើងជាជាងឡាន!លោកម្ចាស់ស្ទេស៏ហ្វតជួលពួកយើងអោយទៅជួសជុលរថយន្តប៉ុន្មានគ្រឿងដែលខូចនៅផ្ទះលំហែម្តុំទើបនាំគ្នាមកច្រើន"
"មែនហើយ! គ្មានអីជិះទើបគាត់ចិត្តល្អអោយបើកឡានផ្លាកត្រកូលគ្រួសារគាត់! ថេយ៉ុងណាមកពីណាមិនស្គាល់ទេ! "កាលបើពួកគេអះអាងបែបនេះហើយមនុស្សដែលគេចង់ជួបក៏មិនឃើញទើបហេនរីគ្មានជម្រើសអ្វីក្រៅពីឡើងឡានបត់ត្រលប់ទៅវិញទាំងអារម្មណ៏ម៉ួម៉ៅប៉ុណ្ណោះ មុននេះគេសង្ឃឹមខ្ពស់ណាស់ថានឹងបានជួបថេយ៉ុងតែចុងក្រោយប្រែជាខកចិត្ត
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romance«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]