ភាគ៣៤:ឈប់តាមទៅ!

3.4K 466 100
                                    

ចំណាយពេលមកជិត៤ម៉ោងទម្រាំតែឡើងពីសមុទ្រមកកាន់ផ្ទះលំហែរបស់ឃេវីនផ្ទាល់ព្រោះខ្លាចថាស្ទេស៏ហ្វតនឹងអោយកូនចៅមកតាមរកថេយ៉ុងដល់ភូមិគ្រិះ....បួនម៉ោងមកនេះថេយ៉ុងយំជាប់រហូត ហេនរីក៏បានត្រឹមស្ងាត់ព្រោះដឹង មិនថាគេនិយាយបែបណាក៏ថេយ៉ុងនៅតែមិនឈប់យំដដែលនឹង

"ថេយ៏...ពួកយើងមកដល់ហើយ"ហេនរីប្រាប់សម្លឹងមើលអ្នកដែលនៅអង្គុយធ្មឹងសន្សឹមលើកដៃដោះខ្សែរក្រវ៉ាត់សុវត្ថិភាពចេញទាំងទឹកភ្នែកនៅស្រក់ចុះមកដដែល

"អរគុណបងហើយ"ថេយ៉ុងតបទាំងសម្លេងក្ងួររុញទ្វារចុះ ដោយមានហេនរីនៅចុះទៅតាមទៅចាប់កដៃគេជាប់

"បើឈឺចាប់ណាស់ហេតុអីក៏ចាកចោលគេ? "ហេនរីសួរទាំងអារម្មណ៏អាណិតពេញប្រអប់ទ្រូង គេលះបង់ថេយ៉ុងទៅអោយជុងហ្គុកព្រោះឃើញថានាយក៏មិនបានអាក្រក់អ្វីខ្លាំងដូចដែលគេគិត គេមើលឃើញពីអារម្មណ៏ស្រលាញ់ ការថ្នាក់ថ្នមដែលជុងហ្គុកបានផ្តល់អោយថេយ៉ុងម្យ៉ាងនាយតូចក៏ជ្រើសយកជុងហ្គុកទៅហើយ ទើបគេគ្មានជម្រើសអីក្រៅពីដោះលែងនិងកាត់ចិត្ត គេចង់អោយមនុស្សដែលគេស្រលាញ់មានក្តីសុខបើទោះជាក្តីសុខមួយនោះគ្មានវត្តមានគេជាមូលហេតុក៏ដោយ....ប៉ុន្តែហេតុអីក៏ថេយ៉ុងព្រមត្រលប់មកវិញតាមសម្តីឪពុកសុខចិត្តឈឺចាប់ទាំងសងខាងបែបនេះ?

"បងមិនយល់នោះទេហេនរី.... សុខភាពលោកប៉ាជារឿងសំខាន់ ខ្ញុំមិនអាចដើម្បីក្តីសុខខ្លួនឯងចោលឪពុកបង្កើតបានឡើយ"

"តែក៏មិនមែនអោយមកវិញទាំងដែលអូនត្រូវឈឺចាប់ស្ទើរស្លាប់បែបនេះដែរ! ត្រលប់ទៅរកគេវិញទេបងជូនអូនទៅវិញ ហើយបងនឹងអធិប្បាយប្រាប់លោកអ៊ំដោយផ្ទាល់"

"គ្មានប្រយោជន៏ឡើយបងហេនរី....លោកប៉ាបើគាត់សម្រេចចិត្តបែបណាហើយគ្មាននរណាមកផ្លាស់ប្តូរគាត់បានឡើយ"

"ថេយ៏...."

"ខ្ញុំអរគុណដែលបងយល់និងព្យាយាមយល់ពីខ្ញុំ....បងជាបងប្រុសដ៏ល្អម្នាក់ហេនរី បងព្យាយាមជួយខ្ញុំតាមអ្វីដែលអាចធ្វើបានមករហូតប៉ុន្តែសារនេះបងជួយខ្ញុំមិនបានទេ"ថេយ៉ុងឈ្ងោកមុខចុះដើរគេចហេនរីចូលភូមិគ្រិះបាត់ ទុកអោយនាយកម្លោះឈរដកដង្ហើមធំឡើងមក បើសិនជាមានវិធីអ្វីដែលគេអាចជួយបានគេច្បាស់ជាមិនស្ទាក់ស្ទើរឡើយ វាឈឺចាប់ណាស់ដែលត្រូវមកឃើញមនុស្សដែលខ្លួនស្រលាញ់ស្រក់ទឹកភ្នែកបែបនេះ

[The Wrongful Desire] COMPLETE✔️Where stories live. Discover now