វេលាល្ងាចចូលមកដល់ ថេយ៉ុងត្រូវចុះមកយកអាហារពីអ៊ំមេផ្ទះនិងរៀបចំថ្នាំសម្រាប់ជួយសម្រួលដល់សរសៃសាច់ដុំជើងរបស់ជុងហ្គុកអោយងាយស្រួលក្នុងការកម្រើកពេលហ្វឹកហាត់អោយដើរ
"នេះរួចហើយម្ចាស់តូចលើកយកទៅបាន"
"ទាំងអស់គ្នាមិនចាំបាច់ហៅខ្ញុំបែបនោះទៀតក៏បាន....ខ្ញុំគ្រាន់តែពេទ្យមកព្យាបាលអោយគាត់ប៉ុណ្ណោះ"
"ហេតុអីនិយាយបែបនេះម្ចាស់តូច ពួកខ្ញុំថាមិនយូរទេលោកម្ចាស់ច្បាស់ជាចងចាំម្ចាស់តូចវិញហើយ"ថេយ៉ុងញញឹមស្ងួតគ្រវីក្បាលតិចៗ
"វាប្រហែលជាមិនមានពេលនោះទៀតទេ"
"ម្ចាស់តូច... "
"ខ្ញុំថាអ្នកទាំងអស់គ្នាគួរតែខឹងខ្ញុំដែលធ្វើអោយចាហ្វាយទាំងអស់គ្នាទៅជាបែបនេះ... "អ្នកបម្រើនិងអ៊ំមេការនាំគ្នាគ្រវីក្បាលបដិសេធ ម្ចាស់តូចរបស់ពួកគាត់ជាមនុស្សល្អ គួរអោយស្រលាញ់ហើយពួកគាត់ក៏មើលដឹងថាថេយ៉ុងក៏ឈឺចាប់និងសោកស្តាយដែលជុងហ្គុកក្លាយទៅជាបែបនេះ
"ពួកយើងសុតតែដឹងថាម្ចាស់តូចមានហេតុផលផ្ទាល់ខ្លួនទើបធ្វើបែបនេះ"
"មែនហើយ ពួកយើងមើលដឹងណាថាម្ចាស់តូចស្រលាញ់លោកម្ចាស់ខ្លាំងដូចគ្នា លឺវេស៏និយាយថាប៉ាម្ចាស់តូចមិនពេញចិត្តលោកម្ចាស់ពួកខ្ញុំក៏គិតថានោះអាចជាមូលហេតុក៏ថាបាន"
"ម្ចាស់តូចចាកចេញពីទីនេះអស់តែមួយខែមានរឿងដល់ថ្នាក់នេះទៅហើយ កាលវិលត្រលប់មកវិញរបស់ម្ចាស់តូចថាមិនត្រូវអាចធ្វើអោយលោកម្ចាស់ពួកយើងប្រសើរឡើងក៏ថាបាន"
"ស៊ូៗណាម្ចាស់តូច! "ថេយ៉ុងញញឹមរត់មកអោបអ៊ំមេកានិងអ្នកបម្រើផ្សេងទៀតអោយពួកគេសើចឡើងមកពេលឃើញភាពគួរអោយស្រលាញ់របស់ចាហ្វាយតូចពួកគេហើយ ដោយសារតែបែបនេះហើយទើបកូនចៅគ្រប់គ្នាក្នុងផ្ទះនាំគ្នាអាណិតស្រលាញ់គ្រប់គ្នានោះ
ជជែកគ្នាជាមួយពួកគាត់បណ្តើររៀបថ្នាំបណ្តើររួចរាល់ក៏ប្រញាប់ឡើងទៅខាងលើវិញ ម៉ោងជិត៨ទៅហើយតែយឺតជាងនេះតិចទៀតមុខជាបានស្តាប់ជុងហ្គុកស្តីអោយផ្អើលផ្ទះមិនខាន
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romance«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]