ភាគ៣៥:បងនឹកអូនខ្លាំងណាស់

4.4K 513 106
                                    

៣ថ្ងៃប​ន្ទាប់...

វិមានស្ទេស៏ហ្វត

ព្រលប់យប់ជ្រៅនៃពាក់កណ្តាលអាធ្រាត្រម៉ោង១២ មនុស្សម្នាចូលសម្រាកគេងលក់អស់ស្ងប់ទាំងផ្ទះ នៅឡើយតែបន្ទប់សម្រាករបស់ម្ចាស់វិមានដែលនៅបើកភ្លើងភ្លុងៗមិនទាន់បិតនៅឡើយ។ រាងកាយមាំទាំប្រឡេះឡេវអាវពីរបីគ្រាប់ខាងលើចំហរទ្រូង អង្គុយផ្ទាល់នឹងការ៉ូផ្អែកខ្នងនឹងគ្រែមានដបស្រារប៉ាត់រប៉ាយពេញទាំងបន្ទប់សម្លឹងមើលមាត់បង្អួចខណ:លើកដៃមកអកស្រាបង្ហើយក្នុងដប

"បងនឹកអូនខ្លាំងណាស់...."វាកន្លងទៅបីថ្ងៃហើយដែលគេតែងតែផឹកស្រវឹងជោគបែបនេះហើយនឹកថេយ៉ុងបែបនេះ ព្រឹកឡើងធ្វើខ្លួនធម្មតាៗដូចជាមិនអីតែយប់ឡើងមកសង្ងំផឹកម្នាក់ឯងក្នុងបន្ទប់....យប់ដំបូងនោះស្រវឹងផងយំផង ទាញកាំភ្លើងមកវិះនឹងបាញ់ខ្លួនឯងស្លាប់បើកុំតែវេស៏ដែលនៅកំដរឃើញដកកាំភ្លើងចេញវិញ ទើបចាប់តាំងតែពីយប់នោះមក វេស៏បញ្ជាអោយកូនចៅអោយដកអាវុធដកកាំបិតចេញពីបន្ទប់ជុងហ្គុកយកទៅលាក់ទាំងអស់ ខ្លាចថានាយស្រវឹងនឹងរកសម្លាប់ខ្លួនទៀត

"បង...បងឈឺត្រង់នេះណាស់...អូននៅឯណា មិនមកមើលបងខ្លះទេឬ? "នាយកម្លោះតបទាំងសម្លេងក្ងួរៗផ្តួលខ្លួនគេងលើការ៉ូយកដៃគក់ទ្រូងខ្លួនឯងដូចជាចង់ប្រាប់ថាគេចុកនៅត្រង់នេះ

"ហេតុអីទៅចោលបង? ហ្ហឹក....បងឈឺស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ....បងលែងចង់រស់ហើយវាពិបាកណាស់អូន"

"Darling!!!អូនមករកបងវិញហើយឬ!! "គេងផ្តួលនឹងការ៉ូសុខៗក៏ស្ទុះងើបឆ្ងក់អង្គុយសម្លឹងមើលទៅខាងមុខហើយញញឹមប្រៀបបានដូចជាឃើញនរណា ប្រហែលជាស្រវឹងខ្លាំងពេកទើបស្រម៉ៃចេញថាថេយ៉ុងមករកគេវិញហើយ

"មកនេះមក...បងនឹកអូនណាស់...កុំទៅចោលបងទៀតណា"គេញញឹមទាំងបិតភ្នែកបក់ដៃអោយមកក្បែរ ទាំងដែលនៅចំពោះមុខគ្មាននរណាគេសោះ អស់ពីបក់ដៃហើយក៏ប្រែទៅជាឆ្លេឆ្លារកដង្កៀបកៀបសក់របស់ថេយ៉ុងដែលគេតែងតែដាក់ជាប់ខ្លួនមករហូត ស្ទាបក្នុងហោប៉ៅក៏រកឃើញហើយដកវាមកកាន់ក្តាប់យ៉ាងណែនលើកបង្ហាញទៅខាងមុខ

[The Wrongful Desire] COMPLETE✔️Where stories live. Discover now