ព្រឹកថ្ងៃថ្មី
មន្ទីពេទ្យ
"លោកប៉ាតើយ៉ាងម៉េចហើយ...មានដំណឹងពីថេយ៉ុងទេ? "ហេនរីអង្គុយលើគ្រែពេទ្យជជែកជាមួយម្តាយក៏ងាកមុខមកសួរឪពុកដែលទើបនឹងមកពីជួបលោកឃេវីនដែលជាប៉ារបស់ថេយ៉ុងហើយ
គាត់មិននិយាយអ្វីក្រៅពីដកដង្ហើមធំគ្រវីក្បាលតិចៗ ទម្លាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះ
"នេះក៏បួនប្រាំថ្ងៃទៅហើយ ដំណឹងស្លាប់ឬក៏រស់ក៏មិនមាន ប៉ាបានអនុញ្ញាតអោយប៉ូលិសចុះឆែកកន្លែងផ្ទះកើតហេតុតែក៏មិនឃើញសូម្បីតែសព វាហាក់បីដូចជាគេរសាត់បាត់ទៅក្នុងខ្យល់យ៉ាងអញ្ចឹង"អ្នកស្រីឃេតធីលឺហើយដកដង្ហើមធំពោលឡើងមកទាំងទឹកមុខស្រពាប់ស្រពោន
"មិនដឹងថាលោកឃេវីន និងអូលីវៀពិបាកចិត្តយ៉ាងណាទេ...និយាយតាមត្រង់ខ្ញុំក៏បន់ស្រន់ចង់អោយរកឃើញកូនថេយ៏ឆាប់ៗដូចគ្នា..."គាត់ឃើញថេយ៉ុងមកតាំងតែពីតូចៗអាណិតស្រលាញ់មកប្រៀបបាននឹងគ្រួសារ កម្លោះតូចក៏ជាក្មេងល្អ មានអត្តចរឹកសមរម្យមិនសមណាមកគួរជួបរឿងបែបនេះទេ
"គ្រប់គ្នាសុតតែមិនអាចរកឃើញ...អញ្ចឹងទុកអោយខ្ញុំជាអ្នកទៅរកថេយ៏ដោយផ្ទាល់! "អនាគតគូដណ្តឹងគេបាត់ទៅមួយទាំងមូលពិធីភ្ជាប់ពាក្យក៏មិនទាន់បានចាប់ផ្តើមត្រឹមត្រូវ តើបែបនេះអោយគេនៅស្ងៀមបានដោយរបៀបណា?
"កុំទាន់កូន...មិនទាន់ស្រួលខ្លួនផងតើចង់ទៅណា? "
"ចុះម៉ាក់និងប៉ាចង់អោយខ្ញុំនៅស្ងៀមមិនធ្វើអីសោះអញ្ចឹងឬ?ខ្ញុំមិនអាចនោះទេ"
"ប៉ានិងម៉ាក់ដឹងថាកូនបារម្ភ....ពួកយើងគ្រប់គ្នាក៏សុតតែបារម្ភពីថេយ៉ុង ប៉ុន្តែសភាពកូនបែបនេះទៅតាមរកកើតដែរឬ? "
"ប៉ាកូននិយាយត្រូវសម្រាកសិនទៅណា"ពួកគាត់ព្យាយាមលួងទម្រាំតែហេនរីអាចស្ងប់ចិត្តឈប់ឆ្លេឆ្លាទៅតាមរកថេយ៉ុងទៀត តែទោះមិនបានទៅរកដោយផ្ទាល់ នាយក៏បានទាក់ទងទៅកាន់កូនចៅរបស់គេអោយបង្កើនកម្លាំងតាមស៊ើបរកមើលដូចគ្នា
«តើពេលនេះអូននៅឯណាទៅថេយ៏....សុខទុក្ខយ៉ាងណាទៅហើយអូន បងបារម្ភខ្លាំងណាស់»
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romance«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]