ថេយ៉ុងអង្គុយកូរទឹកស៊ុបក្នុងចានរបស់ខ្លួនទៅមកៗទាំងមុខស្អុយ ដោយមានអ៊ំមេការនៅឈរក្បែរៗ អោយចាំធ្វើអីបើស្មាននេះហើយមិនទាន់មក គេចាំតាំងតែពីស៊ុបក្តៅឡើងចង់ត្រជាក់វិញបាត់ទៅហើយ
"អ៊ំជួយយកស៊ុបទៅកម្តៅម្តងទៀតចុះ គេមកពេលណាក៏យកអោយគេទៅ"ថេយ៉ុងងើបឈរឡើងចង្អុលទៅចានស៊ុបមួយចានទៀតក្បែរនោះប្រាប់ទៅកាន់គាត់
"តែម្ចាស់តូចមិននៅចាំអោយលោកម្ចាស់ដោយផ្ទាល់ទេឬ? "គាត់សួរព្រោះឃើញថេយ៉ុងតាំងចិត្តធ្វើណាស់ គេអន់ចិត្តក៏សមណាស់ហើយព្រោះគាត់ឈរកំដរគេឡើងជិតមួយម៉ោងជាងដែរ
"ចាំឡើង ខ្ញុំញ៉ាំម្ហូបស្នារដៃអ៊ំឡើងតឹងពោះស៊ុបឡើងត្រជាក់ទៅហើយ មិនទាន់ឃើញមកទៀតអ៊ំកម្តៅទុកអោយគេចុះខ្ញុំមិនចាំទៀតទេ"ថេយ៉ុងបង្ហាញស្នាមញញឹមដាក់គាត់ហើយក៏រត់ឡើងទៅខាងលើវិញទាំងមុខក្រញ៉ូវ បើមិនបានមកដដែលខំប្រាប់គេអោយចាំធ្វើអី?
____________
ម៉ោង៩ យប់
ជុងហ្គុកចូលមកដល់ដោយមានវេស៏នៅតាមពីក្រោយ ចូលមកដល់ក្នុងបន្ទប់អាហារក៏ឃើញថានៅតែអ៊ំមេការកំពុងលើកចានស៊ុបទៅរំលែកដាក់ប្រអប់ទុកវិញ
"លោកម្ចាស់.... ហេតុអីក៏ទើបតែមកដល់?ម្ចាស់តូចចាំលោកម្ចាស់យូរហើយណា"មិនមែនគាត់ព្រហើនសួរនាំចាហ្វាយអីទេ ប៉ុន្តែគាត់អាណិតចិត្តអ្នកខំធ្វើខំអង្គុយចាំ នេះថេយ៉ុងឡើងទៅជិតមួយម៉ោងទៅហើយទើបជុងហ្គុកមកដល់ បើអង្គុយចាំយូរជាងនេះវិញច្បាស់ជាងោកគេងលើតុអាហារនេះមិនខាន
"ថេយ៏ឡើងទៅយូរឬនៅ? "គេមិនបានឆ្លើយតែបែរជាសួរសំណួរទៅអ៊ំមេការវិញ
"មួយម៉ោងហើយលោកម្ចាស់....មើលទៅទឹកមុខក៏តូចជាអន់ចិត្តមិនតិចនោះទេ"
"កំដៅស៊ុបម្តងទៀតទៅ ចាំយើងជាអ្នកយកកទៅលើ"
"អូហ៏ ចាស"គាត់រហ័សស្រូតកម្តៅម្តងទៀតហើយដាក់លើចាននិងមានថាសទ្រាប់ពីលើយ៉ាងរៀបរយហុចទៅអោយជុងហ្គុក
"អស់ការងារអ៊ំហើយ ទាំងអស់គ្នាទៅសម្រាកទៅឯងក៏ដូចគ្នាវេស៏"
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romance«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]