ជុងហ្គុកភ្ញាក់ឡើងទាំងឈឺក្បាលខ្ទោកៗ រំខានអារម្មណ៏គេអោយម៉ួម៉ៅទាំងព្រឹកតែម្តងផឹកតិចតួចសោះក៏ឈឺក្បាលដែរ។ នាយកម្លោះងាកឆ្វេងងាកស្តាំពេលដឹងថាគេមកនៅក្នុងបន្ទប់គេងរបស់នាយនិងថេយ៉ុង មិនមែនជាបន្ទប់ដែលគេគេចទៅគេងរាល់ដង....បើគេនៅគេងទីនេះពេញមួយយប់ចុះឯណាថេយ៉ុង?
ក្រាក!!
"ងើបហើយឬ? "ថេយ៉ុងញញឹមស្រាលៗចូលមកជាមួយថាសបបរ មានកែវទឹកនិងតែខ្ញីលាយជាមួយក្រូចឆ្មារក្តៅៗមកទុកលើតុក្បែរនោះ ងាកមកបម្រុងហៅមកអោយគេញ៉ាំតែជុងហ្គុកក៏ស្ទុះមកអោបគេជាប់
"យ៉ាងម៉េចនឹង?សុខៗមកអោប? "ថេយ៉ុងចងចិញ្ចើមឆ្ងល់សុខៗក៏មកស្រវាអោបគេបែបនេះ
"បងស្មានតែអូនបាត់ទៅណាទៅហើយ"
"ខ្ញុំមានបានបាត់ទៅណាឯណា លោកគិតច្រើនម្ល៉េស?"ជុងហ្គុកចងចិញ្ចើមងើបមុខមកមើលថេយ៉ុងទាំងមិនពេញចិត្ត
"ម៉េចក៏និយាយបែបនេះ? "
"ខ្ញុំនិយាយអីខុស? "
"យប់មិញនិយាយអូនបងសោះ ម៉េចពេលនេះមិននិយាយអញ្ចឹងជាមួយបងទៀត? "ថេយ៉ុងមុខក្រហមតែតពេលលឺហើយ គេស្មានតែយប់មិញនាយស្រវឹងហើយភ្លេចអស់ទៅហើយ ទើបគេព្យាយាមធ្វើខ្លួនធម្មតាហៅនាយដូចដើមកុំអោយគេសង្ស័យ នរណាទៅដឹងថានាយស្រវឹងតែបែរជាចាំវានោះ
"លោកចាំ? "
"អូនគិតថាបងផឹកដល់ថ្នាក់ស្រវឹងខួបនិយាយស្អីលែងដឹងលែងចាំអីឬ? ពាក្យសម្តីបងគ្រប់ម៉ាត់និយាយជាមួយអូនហើយអូននិយាយជាមួយបងបែបណា ចាប់បងថើបយ៉ាងម៉េចបងចាំទាំងអស់! "ត្រូវហើយគេស្រវឹង តែក៏មិនមែនស្រវឹងឡើងលែងដឹងខ្យល់អីឯណា ស្មារតីគេនៅមានមិនអញ្ចឹងស្មានតែយប់មិញគេអង្វរថេយ៉ុងកើតឬ?
"លោក...លោកចាំតែខ្ញុំអត់ចាំទេ! ញ៉ាំបបរទៅត្រជាក់អស់ឥលូវហើយ!"ថេយ៉ុងរដិរដុបធ្វើខ្លួនលែងត្រូវពេលត្រូវគេចាប់បានបែបនេះហើយដោះខ្លួនប្រុងរត់តែក៏ត្រូវជុងហ្គុកចាប់ជាប់មិនអោយរត់បាន
"បងផឹកស្រាបងនៅចាំថាយប់មិញមានរឿងអី តែហេតុអីប្រែជាអូនដែលមិនបានផឹកបាត់ការចងចាំទៅវិញ? "គេអោនមុខមកជិតអ្នកដែលព្យាយាមគេចមុខចេញពីគេ មើលក៏ដឹងថាថេយ៉ុងខ្មាសមិនហ៊ានប្រឈមមុខជាមួយគេដែរ
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romance«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]