ភាគ២០:អូហ៏...គេជ្រើសឯងមែនឬ?

5.2K 439 33
                                    

ជុងហ្គុកឈរបិតឡេវអាវនៅខាងមុខកញ្ចក់ ទើបទាញទឹកអប់មកបាញ់ត្រង់កញ្ចឹងកនិងកដៃ ទើបងាកមកក្រោយសម្លឹងមើលអ្នកដែលទើបនឹងពីគេងបើកភ្នែកមិនចង់រួចមើលមកគេ

"លោក..."ជុងហ្គុកលឺគេហៅក៏ដើរទៅអង្គុយលើពូកក្បែរ អោនទៅថើបថ្ពាល់ ថើបមាត់ ថើបគ្រប់កន្លែងស្ទើរមិនចង់ងើបមុខចេញមកវិញទាល់តែអ្នកដែលទើបនឹងភ្ញាក់លើកដៃទប់ទ្រូងគេជាប់មិនអោយអោនមកទៀត

"ថើបអីក៏ថើបម្ល៉េស?ពីយប់មកសល់ស្មាននេះមិនទាន់ស្កប់ចិត្តលោកឬ? "ជុងហ្គុកញញឹមលើកដៃអង្អែលថ្ពាល់នាយតូចតិចៗបង្អូសមកអង្អែលដល់ខ្នងរលោងស្រិលដែលគ្មានអ្វីបិតបាំងមានតែភួយគ្របពីលើ

"អោយបងងូតទឹកអោយឬអត់? "

"មិនបាច់ទេ! ទៅធ្វើការលោកទៅ"ថេយ៉ុងសម្លក់លើកភួយមកឃ្លុំបិតបាំងរាងកាយដែលគ្មានអ្វីបិតបាំងរបស់គេវិញ

"បើអញ្ចឹងមុននេះស្រែកហៅបងធ្វើអី ហ្ហឹម? "សួរហើយក៏ឆ្មក់ទៅថើបបបូរមាត់ទម្រង់បេះដូងនោះម្តងទៀត

"ហៅ...ព្រោះចង់សួរលោកថាលោកពិចារណាឬនៅថាអោយខ្ញុំទៅឬអត់"

"នេះអូននៅមិនទាន់ភ្លេចរឿងនេះទៀត? "

"ភ្លេច? ខ្ញុំចុះទុនដល់ថ្នាក់នេះលោកអោយខ្ញុំភ្លេចបានយ៉ាងម៉េច? "

"តែវាមិនទាន់គ្រប់លក្ខខណ្ឌ"

"នៅអីទៀត?"

"អូននៅមិនទាន់ហៅបងថាបងផងនឹង"

"ក៏ខ្ញុំនិយាយហើយថាមិន-"

"ដល់ម៉ោងល្មម បងទៅធ្វើការហើយ"ថេយ៉ុងបើកភ្នែកធ្វើមុខហួសចិត្តពេលប្រុសកំលោះអោនមកថើបថ្ពាល់គេហើយក៏ដើរមកកាន់អាវក្រៅខ្មៅរបស់គេចេញទៅបាត់ គេហៅយ៉ាងណាក៏មិនព្រមឈប់សោះ​

"ជុងហ្គុក!!! ណែលោក!! ហ្ហើយ.. "គេធ្វើមុខចង់យំបន្តិចអីបន្តិច តែក៏ប្តូរមកជាក្រញ៉ូវវិញយ៉ាងលឿន

"លោកចាំមើលចុះជុងហ្គុក ស្ទេស៏ហ្វត ខ្ញុំមិនចាញ់ងាយៗទេ! "

________

"លោកម្ចាស់!"អំឡុងពេលធ្វើដំណើរជិតមកដល់មាត់ច្រកចូលក្រុមហ៊ុនវេស៏ដែលអង្គុយក្បែរតៃកុងក៏ងាកក្រោយមកសួរចាហ្វាយដែលកំពុងអង្គុយមើលការងារនៅក្បាំងឡានខាងក្រោយ

[The Wrongful Desire] COMPLETE✔️Where stories live. Discover now