"ម៉ោះ....លោកសាកបោះជំហានជើងម្តងបន្តិចមករកខ្ញុំមក"ថេយ៉ុងរត់មកឈរនៅខាងមុខឆ្ងាយពីជុងហ្គុកប្រមាណ៥ជំហាន បក់ដៃហៅអ្នកដែលគេជួយអោយឈរមកនេះសាកបោះជំហានជើងមករកគេទាំងមិនមានអ្វីជាជំនួយម្តង
ជុងហ្គុកមិនមាត់តែក៏សាកល្បងកម្រើកជើងម្តងបន្តិចៗ ទាំងលំបាកទោះជានៅខឹងថេយ៉ុងតាំងតែពីម្សិលមិញក៏ដោយចុះតែគេក៏ត្រូវតែព្យាបាលខ្លួនឯងសិនដែរ
"បែបនេះហើយ....សល់៤ជំហានទៀតល្អណាស់"
"កុំនិយាយអី!វារំខានសមាធិយើង! "ថេយ៉ុងស្ងាត់វិញដកដង្ហើមធំបន្តិចតែក៏នៅតែញញឹមព្រោះដឹងថាជុងហ្គុកមិនទាន់បាត់ខឹងអំពីរឿងម្សិលមិញនៅឡើយ
ឈានដល់ជំហានទី៤ ថេយ៉ុងអរស្ទើរយំលាដៃទៅមុខរង់ចាំអោយជុងហ្គុកឈានមួយជំហានចុងក្រោយមករកគេ តែក៏ភ្លាត់វិះនឹងដួលបើកុំតែបានថេយ៉ុងរត់ទៅទ្រទើបអោយជុងហ្គុកដួលពីលើថេយ៉ុងសង្កត់ចុងច្រមុះលើថ្ពាល់នាយតូចយ៉ាងអចេតនា
"អូយ..."ថេយ៉ុងធ្វើមុខស្អុយពេលដួលលើកឥដ្ឋមួយទំហឹងហើយនៅមានមនុស្សមាឌមាំជាងគេមកសង្កត់ពីលើទៀត
"មិនអីទេហ្ហេស? "ជុងហ្គុកស្រវាតោងបង្កាន់ដៃដែកដែលគេចំណាំហាត់ដើររាល់ដងព្យាយាមតោងងើបកុំអោយសង្កត់ពីលើថេយ៉ុងទៀត
"មិនអីទេ...គិតតែលោកទៅដួលមិញនេះមិនអីទេមែនទេ? "ថេយ៉ុងចូលមកគ្រាហ៏អោយនាយអង្គុយលើរទេះរុញសិន
"រៀនដើរមក២ខែហើយ គ្រាន់តែប្រវែងនេះក៏ដើរមិនបាន! "ប្រុសកំលោះម៉ួម៉ៅក្តាប់ដៃឡើងញ័រទទ្រើកយល់ថាគេគ្មានប្រយោជន៏ខ្លាំងណាស់ ហើយបែបនេះទៅមានសមត្ថភាពអីដឹកនាំគេទៅ?
"ហេតុអីគិតបែបនេះ? លោកធ្វើបានល្អបំផុតហើយ....បើធៀបនឹងពីរខែមុនលោករីកចម្រើនខ្លាំងណាស់"
"ឯងមិនពិការដូចយើង ចេះតែនិយាយបានហើយ!"ថេយ៉ុងគ្រវីក្បាលលូកមកចាប់កាន់ដៃរបស់អ្នកដែលកំពុងក្តាប់នោះមកក្រសោបកាន់ថ្នមៗ
"ខ្ញុំមិនមែនចេះតែនិយាយឡើយ....លោកពិតជារីកចម្រើនបានច្រើនពិតមែន ខ្ញុំជាគ្រូពេទ្យខ្ញុំមិនកុហកអ្នកជំងឺខ្លួនឯងឡើយ....លោកជឿជាក់ខ្ញុំណា"
YOU ARE READING
[The Wrongful Desire] COMPLETE✔️
Romance«គ្រាន់តែស្រលាញ់....ប៉ងប្រាថ្នាចង់បានអូនមកថ្នាក់ថ្នមក្នុងរង្វង់ដៃតើវាខុសណាស់ឬ?» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]