រីករាយក្នុងការអាន
ពេលលោកលីបញ្ជាហើយកូនចៅរបស់គាត់បាននាំជេយ៉ុនដើរចូលមក រាងតូចឃើញគាត់ហើយរហ័សឱនគំនាបចុះហាក់ខ្លាចខ្លាំងជាមួយអំណាចអ្នកផ្ទះនេះណាស់
"លោកម្ចាស់....."សំនៀងស្រួចស្រាលបង្ហើបហៅដឹងស្ដាប់មិនឮគេភ័យពេក
"យើងឮថាឯងមិនធ្វើការមែនទេ"លោកលីសួរឡើង គ្រាន់តែសម្លេងគាត់នឹងជេយ៉ុនព្រឺឆ្អឹងហើយ
"បា.....បាទ"គេឆ្លើយយល់ព្រមទាំងខ្លួនឯងអត់ខុសសូម្បីតែបន្តិចតែធ្វើមិចអ្នកបម្រើគេវាបែបនេះ
"ឯងព្រហើនណាស់ហ៊ានលួចខ្ជិល ឯងដឹងហើយមែនទេលទ្ធផលវាបែបណា៎"លោកលី
"ខ្ញុំដឹង"មែនគេដឹងហើយក៏ច្បាស់ទៀតផងហើយ វិន័យនេះប្រើតែជាមួយគេប៉ុណ្ណោះ
"លោកអ៊ំមិនត្រឹមតែខ្ជិលទេវានៅហ៊ានស្ដីឲ្យខ្ញុំទៀតផង"ឡរ៉ាដឹងថាលោកលីមុខជាដាក់ទោសរាងតូចហើយទើបនាងមួលបង្កាច់គេថែម
"មិនពិត ខ្ញុំអត់បានស្ដីឲ្យអ្នកនាងទេ"លើកមុនថាមិនចង់តវ៉ាទេតែគេទ្រាំមិនបាននេះចោទស្រស់ៗពេក
"មិនជឿសួរលូណាទៅ"
"មែនហើយលោកអ៊ំគេស្ដីឲ្យពួកខ្ញុំពិតមែន"លូណាសម្ដែងជាតួកម្សត់ទួលពិតទៅលោកលី
"សុីម ជេយ៉ុន ឯងកាន់តែហ៊ានទៅៗហើយតើ"លោកលីដឹងថាគេស្ដីឲ្យក្មួយគាត់ភ្លាមគាត់ហាក់ខឹងខ្លាំង
"ខ្ញុំមិនបានស្ដីឲ្យមែនលោកម្ចាស់"ជេយ៉ុន
"កុំប្រកែក~~~"គាត់ស្រែកសម្លុតឲ្យគេធ្វើឲ្យក្មេងស្រីទាំង2ញញឹមសមចិត្ត
"ពួកឯងចាប់វាចងហើយក៏វៃ20រំពាត់ទៅ"លោកលីស្រែកប្រាប់ទៅកូនចៅខ្លួន
ចំណែកអ្នកបម្រើដែលស្រលាញ់ចូលចិត្តរាងតូចពួកគាត់ក៏មានតែអាណិតធ្វើមិចយើងជាអ្នកបម្រើគេវាបែបនេះពួកគាត់មិនអាចជួយបានឡើយ
"យើងសុំទោសណាអាល្អិតវាជាបញ្ជាលោកម្ចាស់"អ្នកយាមក៏និយាយទៅកាន់ជេយ៉ុនពេលពួកគេចាប់ដៃរាងតូចចងជាប់នឹងសរសេរភូមិគ្រឹះនោះ
ឆ្វាបៗៗ
"អ្ហឹក~~~"រំពឆត់វាយបាន3រំពាត់ទៅលើខ្នងរាងល្អិតធ្វើឲ្យរាងតូចចាប់ផ្ដើមច្រាលទឹកភ្នែកតែក៏មិនអាចស្រែកសុំឲ្យគេបញ្ឆប់បានព្រោះវាជាបញ្ជា
YOU ARE READING
Novel Collection (Season 1)
Cerita Pendekប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា
