part 3:ឱកាសស្នេហ៍

316 28 20
                                        


  រីករាយក្នុងការអាន

បានមួយសន្ទុះក្រោយមកជេយ៉ុនក៏ចាប់ផ្ដើមដឹងខ្លួន

"អូយ  "រាងល្អិតរកបម្រុងនឹងងើបតែក៏ស្រែកឡើងព្រោះគេងើបទើបធ្វើឲ្យវាឈឺរបួសខ្នង

"ដឹងខ្លួនហើយ"ហុីសឹងចេញពីបន្ទប់ទឹកដោយមានសម្លៀកបំពាក់រួចជាស្រេចក៏សួរទៅជេយ៉ុន

"បាទ"

" មានរឿងអីបានជាឯងត្រូវប៉ាយើងវាយដល់ថ្នាក់នេះ"ហុីសឹងសួរគេចង់ដឹងណាស់ថាក្មេងនេះនឹងកុហកគេទេ

"ខ្ញុំធ្វើខុស ខ្ញុំស្ដីឲ្យអ្នកនាងឡរ៉ានឹងអ្នកនាងលីណាទើបបានជាគាត់វាយ"ជេយ៉ុនជ្រើសយកការកុហកមកប្រាប់នាយតាមពិតគេមិនបានសូម្បីតែប្រព្រឹត្ត

"ឯងកុហកយើងមិនសមទេ សុីមជេយ៉ុន"ហុីសឹងស្គាល់រឹកជេយ៉ុនច្បាស់ណាស់

នាយដើរទៅអង្គុយជិតរាងល្អិតដែលនៅលើគ្រែនឹងយកដៃនាយមកប៉ះរបួសនាយតូចថើរៗ

"ឈឺទេ"ហុីសឹងសួរឡើង តែវាគួរសួរអត់បើវាយមិនឈឺ?

"ឈឺ អ្ហឹកឈឺខ្លាំងបំផុតហើយ"ជេយ៉ុនឱនមុខចុះឆ្លើយតបទៅនាយទាំងទឹកភ្នែករហាម  ឈឺមិនមែនសម្ដៅតែរាងកាយតែវាទាំងបេះដូងទាំងចិត្តឈឺបំផុតហើយ

"កុំយំ យើងសុំទោសជំនួសគាត់ផង"ហុីសឹងរាល់ដងមិនដែលចេះលួងលោមនឹងនិយាយល្អដាក់គេទេតែលើកនេះមិនត្រឹមលួងលោមទេនៅទាញគេមកឱបទៀត

"ហឹកៗខ្ញុំឈឺណាស់លោកប្រុសដឹងទេ អ្នកផ្ទះនេះមិនដែលល្អដាក់ខ្ញុំបន្តិចសោះសូម្បីតែលោកប្រុស អ្ហឹកៗខ្ញុំឆ្ងល់ណាស់ស្អប់ខ្ញុំអីណាស់ណាទៅ ហឹកៗ"ជេយ៉ុនយំខ្លាំងៗពេកនេះគេឈប់ទប់ហើយយំមុខនាយក៏យំហើយ

"យើង......"នាយកម្លោះមិនដឹងតបយ៉ាងមិចគេក៏ឆ្ងល់ដែរជេយ៉ុនមិនដែលធ្វើស្អីផងមិចបាននាយស្អប់ជេយ៉ុនដែរ

"ហឹកៗស្មានតែខ្ញុំអត់ដឹងមែនទេ ប៉ាលោកប្រុសជាអ្នកសម្លាប់ប៉ាម៉ាក់ខ្ញុំ ហឹក មានអាណិតខ្ញុំខ្លះទេ ហេតុអីសម្លាប់គាត់យកគាត់ចេញឲ្យខ្ញុំកំព្រាធ្វើអី "នាយតូចយកដៃវាយខ្នងហុីសឹងខ្លាំងៗតាមអារម្មណ៍ដែលឈឺចាប់តែហុីសឹងមិនឈឺស្មើរនឹងការឈឺចាប់របស់នាយតូចផង

Novel Collection (Season 1)Where stories live. Discover now