part 1:ឱកាសស្នេហ៍(heejake)

474 33 22
                                        

រីករាយក្នុងការអាន

"សុីម ជេយ៉ុន"សម្លេងស្រែកសឹងតែបែកភូមិគ្រឹះធ្វើឲ្យអ្នកបម្រើនាំគ្នាឱនក្បាលចុះគោរពទៅម្ចាស់ប្រុសនៃភូមិគ្រឹះនេះ

"បាទ"បន្ទាប់ពីឮសម្លេងហៅស្ទើរតែបែកភូមិគ្រឹះហើយសាមីខ្លួនដែលគេហៅនោះរហ័សចេញមកដោយទឹកមុខភិតភ័យ

សុីម ជេយ៉ុន អាយុ18ឆ្នាំជាក្មេងកំព្រាព្រោះឪពុកម្ដាយគេត្រូវបានបុរសដែលត្រូវជាឪពុករបស់ម្ចាស់ភូមិគ្រឹះបាញ់សម្លាប់មូលហេតុដោយសារពួកគាត់ជាចារកម្ម(អ្នកស៊ើបអង្កេត)

"ឯងមានបានទៅរៀបចំបន្ទប់យើងទេ"សម្លេងក្រល៎ក៏បន្លឺឡើងឯសម្រឹបជើងក៏ដើរកាន់តែកៀកនឹងក្មេងប្រុសល្អិតដែលកំពុងឈរញីញ័រភ័យខ្លាច

"ខ្ញុំរៀបរួចហើយ"ជេយ៉ុនឆ្លើយតិចៗទាំងមិនចង់ឮគេខ្លាចប្រុសម្នាក់នេះណាស់

"ចុះមិចបានជាវាខ្ទេច"សម្លេងមាំក៏ស្រែកឡើងទាំងមួរម៉ៅ នាយជាមនុស្សម្នាក់ដែលកាចគួរឲ្យខ្លាចជាពិសេសភាពមិនចេះទប់កំហឹងបើធ្វើខុសពីចិត្តក៏មានតែស្លាប់

ពេលនេះក្នុងផ្ទះក៏មានតែភាពស្ងាត់អ្នកបម្រើនាំគ្នាឈរឱនមុខចុះព្រោះអ្នកណាក៏ខ្លបខ្លាចអំណាច2នាក់ឪកូនគេនេះដែរទាំងលោកលីដែលប៉ារបស់នាយ

លី ហុីសឹង គឺជាឈ្មោះរបស់នាយអាយុ25ឆ្នាំត្បិតតែក្មេងពិតមែនតែសមត្ថភាពខ្ពស់ណាស់នាយត្រូវបានឪពុកបង្វឹកតាំងពីក្មេងចរឹកក៏មិនខុសពីឪពុកដែរ ត្រជាក់ ឆេវឆាវ មិនចេះទប់ក៏ហឹង កាចសាហាវឃោរឃៅសម្លាប់មិនរើសមុខទេ ធ្វើខុសគឺស្លាប់គ្មានពាក្យថាសុំឱកាសទេ

"ពួកឯងឆាប់បំបែកគ្នាទៅធ្វើការចុះ"ហុីសឹងប្រាប់ទៅអ្នករាល់គ្នាដែលធ្វើការនៅទីនោះ ពួកគេនាំគ្នាចេញទាំងទឹកមុខម្នាក់ៗមិនល្អសោះព្រោះដឹងច្បាស់ណាស់ជេយ៉ុនគ្មានថ្ងៃរួចខ្លួនទេ

តែខុសប្លែកតែមនុស្សស្រី2នាក់ប៉ុណ្ណោះដែលមានទឹកមុខសប្បាយរីករាយព្រោះនាងមានតែពាក្យមួយម៉ាត់គត់សម្រាប់ជេយ៉ុនគឺ ស្អប់!!

"ឡរ៉ាឯងគិតថាវិធីនឹងបានផលទេ"

"ឯងកុំភ័យចាំតែមើលដំណឹងល្អចុះ លូណា ហឹស"ពេលជេយ៉ុនដើរទៅតាមហុីសឹងបាត់ទើបមនុស្សស្រី2នាក់ចាប់ផ្ដើមសន្ទនាគ្នានាងគឺជាបងប្អូនបង្កើតនឹងគ្នា ឡរ៉ានឹងលូណាត្រូវជាក្មួយរបស់ប៉ាហុីសឹងនាងជាបងប្អូនជីដូនមួយនឹងហុីសឹង

Novel Collection (Season 1)Where stories live. Discover now