Chounin មិនបានចាប់អារម្មណ៍នឹងសំណួរដែលអ្នកកម្លោះសួរឡើយ ព្រោះនាងរវល់តែ...
«ព្រះអើយ!!!សង្ហារ...សង្ហារខ្លាំងណាស់...ជូនីន!!!នេះឯងកំពុងតែយល់សប្តិមែនដែរទេ!!!គេម្នាក់នេះពិតជាសង្ហារពិតមែន!!!ស្រឡាញ់គេហើយ...អត់ទេឯងឆ្កួតហើយ!!!»
នាងយកដៃវាយថ្ងាស់ខ្លួនឯងបន្តិចអោយភ្ញាក់ពីការ
ស្រមើលស្រម៉ៃមុននេះ ខណៈដែលរាងក្រាស់បានឈានចូលទៅជិតនាងបន្តិច!!
«ឆាប់ដោះលែងកូនចៅខ្ញុំភ្លាម!!!»គេឈរជ្រែកហៅប៉ៅមុននឹងស្រែកគំហកដាក់នាង អារម្មណ៍រំជើបរំជួលរបស់
រាងតូចក៏រលាយបាត់មួយរំពេច!!
«អត់ចង់!!!គឺជាលោកមែនទេដែលបញ្ជាពួកគេអោយទៅចាប់ខ្ញុំ?»Chouninពើងទ្រូងសួរទាំងមិនញញើត ថេយ៉ុងវិញខាំមាត់គ្រឺតនឹងនាងជាខ្លាំង វ៉ៃកូនចៅគេហើយ
នៅមកធ្វើឬក្អេងក្អាងទៀត!!!
«ហិស!!!កុំខ្លាំងដៃពេកស្រីច្រម៉ក់»ស្របសម្តីអ្នកកម្លោះបោះជំហ៊ានយឺតៗចូលជិតនាងជាមុន កាន់តែជិតរាងតូចកាន់តែថយក្រោយ ហើយព្រលែងJackអោយមាន
សេរីភាពវិញទាំងមិនដឹងខ្លួន ព្រោះមានអារម្មណ៍ថាចាប់ផ្តើមភ័យតិចៗហើយ!!!
«មក..មក..មកជិតខ្ញុំធ្វើអី..ថ..ថយទៅ!!!»
Chouninរសេះរសោះនិយាយជាប់ៗ ពេលរាងក្រាស់កាន់តែដើរតាមជំហ៊ានដែលនាងថយ រហូតនាងតូចបុកខ្នងនឹងជញ្ជាំងដឹប!!!
«នាងខ្លាំងបានតែជាមួយអាSaeនឹងអាJackទេ!!!ជាមួយខ្ញុំកុំមកខ្មើត!!!»Taehyungសង្កត់សម្លេងគម្រាមនាង ហើយក៏លោមុខខិតជិតមុខនាង រហូតទាល់តែប៉ះខ្យល់ដង្ហើមក្តៅភាយៗមកលើផ្ទៃមុខគេ!!
«អឹម!!!»Chouninខំប្រឹងក្តាប់ដៃឡើងរឹងខ្លួន ខ្ជិបភ្នែកជិតឈឹង ភ័យណាស់ភ័យឡើងបែកញើសតាមជើងសក់ហើយ តែទីបំផុត....
«ហឹស!!!ចេះភ័យដែរ»គេសើចដើមកចម្អកអោយនាង ដោយលូកដៃដកយកកាំភ្លើងដែរនាងសៀតនឹងចង្កេះសំពត់មកវិញ!!Chouninបើកភ្នែកវិញហើយក្តាប់មាត់
សម្លក់កាលបើបានឮគេចំអន់ឱ្យដូចច្នោះ!!!
«អ្ហាយ៎លែងខ្ញុំ!!»នាងក្រមុំស្រែកចាច ស្របពេលនាងប្រុងគេចក៏ត្រូវថេយ៉ុងចាប់កដៃជាប់!! រាងក្រាស់ញញឹមចុងមាត់
ហើយក៏អូសរាងតូចសំដៅទៅរកឡាននៅមុខកាស៊ីណូ
ដោយមិនស្តីអ្វីមួយម៉ាត់!!!
«ផឹប!!!អឹស»គ្រាន់តែញាត់នាងអោយចូលអង្គុយក្នុងឡាន នាងវីសតែស្រាំឆ្អឹងទៅហើយ!!!
«ចង់នាំខ្ញុំទៅណាហឺហឺ»Chouninទួញយំដូចក្មេង តែជាល្បិចទេ ព្រោះនាងយំមិនចេញទឹកភ្នែកផង!!!ឡានបើកចេញទៅឆ្ងាយបន្តិចទើបTaehyungគេនិយាយ...
«នាងឈ្មោះអី?»គេសួរបែបសោះកក្រោះគ្មានជាតិ
«ជូនីន!!!»រាងតូចតបទាំងងងរងក់ អាគេសួរមិញអត់ឆ្លើយទេដល់លូវមកសួរឈ្មោះគេអីណា បានតាបែកភ្នែកទើបសម!
«មុខឡើងអាក្រក់ឈ្មោះសុទ្ធតែជូនីន...ឆឺស!!!»
គេបើកឡានបណ្តើរនិយាយបណ្តើរ!!!
«នែ៎កុំសាំពេក!!!ឈប់ឡានទៅខ្ញុំចង់ទៅផ្ទះ»
«មិនអោយទៅ!!!»រាងក្រាស់ងាកមកតបយ៉ាងមុតមាំ
«ហេតុអី?ចាប់ជំរិតក្មេងមិនល្អទេ ប្រយ័ត្នជាប់គុក»
«បងប្រុសនាងបានប្រគល់នាងមកខ្ញុំហើយ ទៅខ្វល់អី?»
គេសួរមុខឌឺបញ្ឆេះចិត្តរាងតូចអោយម៉ួមៅភ្លាម ពេលបានដឹងថាJiminជាដើមហេតុ!!!
«ពុទ្ធោអ្ហើយ!!!មិនគួរណាមានបងប្រុសល្ងង់ដូចជាបងខ្ញុំសោះ»នាងឧទានឡើងម្នាក់ឯងតិចៗ មុននឹងងាកទៅអង្វរកថេយ៉ុងដោយលេងទឹកមុខយ៉ាងកំសត់
«បងប្រុសចិត្តល្អ!!!ដោះលែងខ្ញុំទៅណា..ណាគេសុំអង្វរ»
រាងតូចខិតខ្លួនទៅជិតហើយអង្រួនដើមដៃគេតិចៗ!!ភ្លាម
នោះថេយ៉ុងក៏សើចក្នុងចិត្ត មិញនេះឃើញឆ្នាស់ឆ្នើម
ឥលូវមកខំដើរតួកំសត់ ស្មានតែគេមិនដឹងល្បិចនាងឬ?
«នាងជាមនុស្សរបស់ខ្ញុំហើយ មិនអាចអោយទៅណាដាច់ខាត»អ្នកកម្លោះបន្លឺប្រយោគនេះឡើងភ្លាម Chouninស្រាប់តែចេញចរិកពិតមកវិញ!!!
«ឆឺស!!!មនុស្សអាក្រក់»នាងបែរទៅអង្គុយអឹបនឹងកញ្ចក់ឡានទាំងមួម៉ៅធុញថប់ ក្រោមក្រែសែភ្នែកសម្លក់
របស់ថេយ៉ុង!!
@មកដល់ភូមិគ្រឹះ
«ចុះមក!!!»Taehyungឈរឱបដៃរងចាំស្រីតូចដែលអង្គុយជាប់ក្នុងឡានមិនព្រមចុះមកទាល់តែសោះ!!!
«ចង់ឌឺខ្ញុំមែនទេ?»
«ផាំង!!!»រាងក្រាស់កញ្ឆក់ទ្វារឡានមួយទំហឹងស្ទើតែរបើក
បន្ទាប់ក៏ចូលទៅចាប់បីនាងទាំងកម្រោលចេញមក ហើយប្រញ៉ាប់នាំនាងឡើងទៅបន្ទប់ខាងលើ!!!
«ដាក់ចុះភ្លាម!!នែ៎ដាក់ខ្ញុំចុះទៅ!!!»Chouninស្រែកចាចសឹងបែកក្រដាស់ត្រចៀក ថែមទាំងទធាក់ជើងខ្វៃ ថេយ៉ុងគេមិនខ្វល់គិតបីនាងតម្រង់ទៅបន្ទប់!!!
«ផឹប!!...អូយ៎បាក់ហើយចង្កេះខ្ញុំ!»រាងតូចពោលឡើងដោយយកដៃអង្អែលចង្កេះខ្លួនឯងថ្នមៗ អ្នកណាមិនឈឺ បើលែងសុទ្ធតែចាប់បោះធ្វើមើលតែខ្នើយឱបទៅហើយ!!ក្រោយពេលបោះនាងទៅលើពូកហើយ រាងសង្ហារក៏ដោះឡេវអាវចេញម្តងមួយគ្រាប់ៗរហូតដល់អស់ ក្រឡេកមក
មើលរាងតូចភ័យបុកពោះលេបទឹកមាត់ផ្អឺតៗទាំងស្ងួតក!!គេគិតធ្វើអីនឹងខ្ញុំអើយ ជិតក្លាយជាចំណីអាប៉ិសង្ហារ
នេះហើយមែនទេ?ដល់ដំណាក់នេះហើយនៅឈ្លក់វង្វេងនឹងភាពសង្ហារគេទៀត!!!
«កើតអី?»ប្រុសកម្លោះបែរមកសួររាងតូចដែលពេបមាត់
ចង់យំបន្តិចអីបន្តិច!!!
«ខ្ញុំមិនទាន់ធំទេ!តូចញ៉ិបញ៉យនឹង!!អត់មានសាច់ផងហឹក»
នាងលើកដៃធ្វើកាយវិការបង្ហាញគេ ថេយ៉ុងក៏បោះអាវចូលកន្រ្តកមុននឹងដើរទៅក្បែរនាងហើយក៏តបវិញ
«ស្រីឆ្កួត ខ្ញុំដោះអាវដើម្បីទៅងូតទឹក»
Taehyungនិយាយដោយជ្រួញចិញ្ចើមចូលគ្នាព្រមទាំងផ្ទាត់ថ្ងាស់តូចបន្តិច រួចក៏ក្រោយទៅទាញកន្សែងចូលបន្ទប់ទឹកបាត់ធ្វើហី!! ពិតជាលេងសើចពេកហើយ មិញនេះនាងភ័យស្ទើរភ្លេចដកដង្ហើមទៅហើយដឹងទេ!!!
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង