@ម៉ោង១១យប់
នៅក្នុងបន្ទប់របស់Taehyungពោរពេញដោយភាពរញេរញ៉ៃ ភួយខ្នើយនឹងរបស់របរទាំងអស់
ធ្លាក់រាយប៉ាយពេញឥដ្ឋ មិនបាច់ទាយក៏អាចស្មានត្រូវថាជាស្នាដៃរបស់អ្នកណា...
«ហេតុអីគេទៅយូរយ៉ាងនេះ...ហឹស»
Chouninគ្រវាត់គ្រវែងមិនក្រែងចិត្តម្ចាស់ផ្ទះ
នាងកំពុងតប់ប្រម៉ល់ចិត្តជាខ្លាំងដែលថេយ៉ុងបាន
ទុកនាងចោលតាំងពីព្រឹករហូតមកដល់ឥលូវគឺ
ម៉ោង១១ជិតពាក់កណ្តាលអាធ្រាតទៅហើយ
នាងព្រួយចិត្ត មិនដឹងគេទៅឱបថើបស្រីណាខ្លះChouninដើរតាំងៗចុះពីលើផ្ទះសំដៅទៅជាន់
ខាងក្រោម បើកទូទឹកកកទាញទឹកមួយដបមកផឹកទាំងក្តៅក្រហាយ ផឹករួចក៏ទៅដាក់ខ្លួនអង្គុយ
ប៉ុកនៅលើសាឡុងឱបដៃគងទាក់ខ្លាធ្វើមុខជូ
«ចាំមើលតែមកវិញហាស៎...បោចសក់បញ្ច្រាស់
ក្បាលអាប៉ិនឹងឱ្យណាណីម្តង!!!ហឹស!!!»
នាងគ្រហឹមមិនឈប់ធ្វើឱ្យJackដែរឈរនៅ
មាត់ទ្វាស្តាប់ហើយភ័យសឹងលោះព្រលឹងម្តងៗ
«អ្នកនាងយប់ជ្រៅហើយឡើងទៅគេងវិញទៅ
ព្រោះលោកប្រុសខលមកប្រាប់ថាយប់នេះគាត់
មិនបានត្រឡប់មកផ្ទះទេ»
«ឯងថាម៉េច???»រាងតូចរឹតតែខឹងមួម៉ៅលើស
ដើម កាលបើឮJackប្រាប់មកដូច្នោះ
«ពិតមែនហើយ...អ្នកនាងទៅបន្ទប់វិញទៅ»
Seaជាកូនចៅក៏បន្ថែម«យើងមិនជឿទេ!!ឱ្យទូរស័ព្ទមកណេះ!!»ជូនីន
ស្ទុះដើរទៅកញ្ឆក់ទូរស័ព្ទពីដៃរបស់Sea
ព្រមទាំងសម្លឹងមុខគេ«មិចត្រូវមកសម្លឹងអាSea?អាSaeមិនដឹងអីទេ»
«ចុចលេខលោកប្រុសឯងមក...តិចទៅច្រឡំចុចលេខឪទៀតណា៎!!!»ស្រីតូចរំលឹកSae
ដោយយកដៃញឹងស្លឹងត្រចៀកគេ«អូយ៎ៗ...បាទអ្នក...អ្នកនាង..បាទ»Seaទទួល
ដឹងហើយក៏ប្រញាប់ធ្វើតាមនាងប្រាប់ មិនប្រាប់
មិចកើតបើដៃមួលត្រចៀកគេជិតដាច់ហើយ
«លេខនឹងមែនទេ???»នាងទទួលពីដៃSaeយក
មកផ្ទប់នឹងត្រចៀក អ្នកដែលកំពុងខ្លាចញ័រញាក់
ងក់ក្បាលបញ្ជាក់ដោយមិនហ៊ានជំទាស់ ព្រោះ
លើកមុនខ្ទេចទូរស័ព្ទរបស់Jackជាគំរូហើយ~~~ទូត....ទូត....!!! សម្លេងខលចូលជាលើក
ទី១០ហើយក៏មិនដឹង អ្នកខាងនោះមិនព្រមលើក
ទាល់តែសោះ គួរឱ្យក្តៅចិត្តមែន!!!
YOU ARE READING
The Millionaire's Wife (Completed)
Romansaមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង