Part44

1.6K 64 0
                                    

ឈាមខាប់ក្រហមឆ្អិនឆ្អៅបានហូរជ្រាតចេញតាម
ប្រឡោះជើងតូចជាច្រើន ហូរមកវ៉ូៗដូចគេបង្ហូរទឹក នាងយកដៃមកខ្ទប់មាត់ទាំងភ័យញ័រខ្លួនទទ្រើក។

  «អត់ទេ...មិនពិតនោះទេ...ហេតុអី?...ឈាម?តើខ្ញុំ
កើតអី?..មានរឿងអីទៅ?មិចបានទៅជាបែបនេះ?»
ចម្ងល់ទាំងប៉ុន្មានត្រូវបានផុសជាសញ្ញាសួរពេញខួរ
ក្បាលរបស់Nani ព្រោះពេលដែលនាងកំពុងឈរ
សុខៗស្រាប់តែមានឈាមហូរចេញមកកាត់ភ្លៅរហូត
ដល់កែងជើង ហើយចំណែកChouninដែលដួល
អុកគូថនឹងថ្មបែរជាមិនបានកើតអ្វីទៅវិញ។

  «ឈាមច្រើនណាស់!!!»ម្រាមដៃតូចលើកខ្ទប់មាត់
ខ្លួនឯង ទឹកមុខភ្ញាក់ផ្អើលពេលដែលក្រឡេកឃើញឈាមនៅលើខ្លួនNani នាងតូចក៏ស្លន់ស្លោណាស់ដែរព្រោះឃើញNaniឈរសើចយំតែម្នាក់ឯងដូចជាមនុស្សបាត់បង់សតិបញ្ញា។
  «ខ្ញុំកើតអី...ហ៊ឹកៗ កូន?កូនខ្ញុំ?កូនខ្ញុំស្លាប់ហើយ
មែនទេ?»Naniយកដៃអង្អែលពោះខ្លួនឯង ទឹកភ្នែកក៏ស្រក់ចុះម៉ាត់ៗ នាងមានផ្ទៃពោះជិត3ខែប្រហាក់
ប្រហែលនឹងChouninដែរ ប៉ុន្តែរឿងនេះមានតែនាងនឹងDejoonប៉ុណ្ណោះដែលបានដឹង។
  ជើងស្រឡូនតូចបង្ហើបឈានចូលជិតNaniមួយ
ជំហ៊ាន កែវភ្នែកទាំងគូសម្លឹងទៅNaniជាមួយនឹងទឹក
ភ្នែករលីងរលោង ដោយលើកដៃដាក់ទៅលើស្មា
របស់Naniថ្នមៗ រួចបន្លឺប្រយោគឡើង
  «ខ្ញុំសុំទោសណា...Nani»Chouninពោលពាក្យ
សុំទោសទៅកាន់Nani ដោយសារយល់ពីអារម្មណ៍
មនុស្សស្រីដែលជិតក្លាយជាម្តាយគេទៅហើយ តែ
ត្រូវមកជួបរឿងអកុសលបែបនេះ គឺគួឱ្យសង្វេគចិត្ត។

  «ថយចេញទៅ!!!មកពីនាង...ជាកំហុសរបស់នាង
ដែលធ្វើឱ្យកូនយើងស្លាប់»Naniច្រាននាងតូចឱ្យឃ្លាតចេញ នាងស្រីរមិលគុណនៅតែបញ្ចេញឬកពារអសីលធម៍ដាក់រាងតូច ទាំងដែលនាងមកសុំទោស ទោះបីខ្លួននាងមិនបានខុសក៏ដោយ ក៏Naniមិនខ្ចីបើកចិត្តធ្វើអំពើល្អតបស្នងវិញ។ ឈាមហូរកាន់តែ
ច្រើនទៅៗ ធ្វើឱ្យNaniអស់កម្លាំងល្ហិតល្ហៃ ងងឹតមុខ
ឈឹង ហើយក៏ដួលសន្លប់នៅត្រង់នោះមួយរំពេច

«ង៉ឺត» ហេតុការណ៍កើតឡើងដោយមិនបានព្រៀង
ទុក Naniបានដួលសន្លប់ភ្លាមស្រាប់តែឡានរបស់ជុងហ្គុកបានមកឈប់សំចតនៅមុខភូមិគ្រឹះល្មម
  «មានរឿងអី???»Jungkookស្ទុះចុះពីឡានមិន
បង្អង់ស្របពេលដែលក្រឡេកឃើញប្អូនស្រីរបស់ខ្លួនកំពុងតែដេកដួលនៅលើគ្រួសថ្ម ចំណែកYuna
ក៏ចុះពីឡានមកតាមក្រោយ

The Millionaire's Wife (Completed)Where stories live. Discover now