Part 34

1.6K 85 1
                                    

ក្រោយពេលដែលTaehyungបាននាំChounin
ទៅអាហាររួចរាល់ គេបន្តនាំនាងតូចទៅលេងសមុទ្រ
គេមិនបានរៀបគំរោងទុកជាមុនឡើយ ដោយគ្រាន់
តែឮប្រពន្ធពោលថាចង់ទៅគេក៏ជូនទៅភ្លាមៗ។
«ថេយ៉ុងហា៎...ពេលណាទើបដល់ទៅ?»នាងសួរ
ស្របពេលដៃតូចកាន់ដៃម្ខាងរបស់ថេយ៉ុងជាប់ ហើយកើយក្បាលលើស្មាគេយ៉ាងមានក្តីសុខ។
«មិនយូរទៀតទេ?»Taehyungតបមុននឹងឱនថើប
សក់នាងតិចៗ បើតាមធម្មតាប្រហែលជាត្រូវទៅដល់យូរហើយប៉ុន្តែប្តីប្រពន្ធគេរវល់តែផ្អែមល្ហែមដាក់គ្នា
ទើបជិះយឺតៗ ឱបថើបប្រពន្ធរហូតមិនឱ្យឃ្លាតសូម្បីមួយវិនាទី។

««ង៉ោង...វ៉ូ~~~»»
កំពុងតែជិះសុខៗស្រាបតែមានឡានមួយគ្រឿងទៀត
បោលយ៉ាងលឿនស្លូវាឡានរបស់ថេយ៉ុងទៅមុន។

«អាស្លាប់..វាប្រញាប់ទាន់ហន់ទៅណា?»
Taehyungធ្លោយមាត់ជេរប្រទេចទាំងមួម៉ៅ គ្រាន់
តែឡាននោះវ៉ាតែបន្តិចឯងនេះឡើងផឺតពោះអស់។
«បង...ឡាននោះដូចជាឡានរបស់ជុងហ្គុក»នាងតូច
អង្គុយត្រង់ខ្លួនសម្លឹងមើលទៅឡានពណ៍ស្កដែលនៅ
បើកបណ្តើរមិនទាន់ទៅផុត
«បងមិនដឹង!!!ឡានអាណាក៏ឡានទៅ»
«ផាច់»Taehyungនិយាយមិនទាន់ផុតមាត់ក៏ត្រូវនាងវាងគេមួយដៃចំស្មា
«បងនិយាយធម្មតាៗមិនកើត?»អ្នកជាប្រពន្ធសម្លក់ប្តីថ្មែរ ដែលគេចូលចិត្តហៅអ្នកផ្សេងឈ្លើយៗបើទោះ
បីជាសាច់ញាតិឬអ្នកស្គាល់គ្នាជិតស្និតក៏ដោយ

«អូន...»គេងាកមកធ្វើមុខក្រម៉ូវដាក់នាង ធ្វើដូចមួយ
ដៃដែលនាងវាយគេមុននេះធ្វើឱ្យគេឈឺខ្លាំងអញ្ចឹង
ការពិតមិនបានប្រហែលស្រមោចខាំផង។
«កុំសម្លឹងមុខអូន...គិតតែបើកឡានឱ្យល្អទៅ»
រាងតូចចាប់បង្វែរមុខគេឱ្យមើលទៅផ្លូវវិញទាំងគ្រឺត
ខ្នាញ់ចង់តែចាប់ខាំឱ្យក្រហមថ្ពាល់ទេ។

«ង៉ោង!!!!!»ឡានបានបោលទៅមុខកាន់តែលឿន
ជាងមុនដោយសារថេយ៉ុងជាន់ហ្គាឡើងកប់ៗ រាងតូច
ឯងនេះខំឱបចង្កេះគេឡើងខ្វិត។

«ចាំមើលបងនឹងវ៉ាអាឡានចង្រៃខាងមុខនោះ»ចប់
សម្តីភ្លាម នៅទីបំផុតឡានរបស់គេបានទៅស្របឆ្វេង
ដៃនៃឡានដែលគេចង់វ៉ានោះ។ថេយ៉ុងចុចបញ្ជាទម្លាក់កញ្ចក់ឡានចុះ ឯងឡានមួយទៀតក៏ទម្លាក់ចុះ
ដូចគ្នា ដោយឡានទាំងពីររក្សាល្បឿនស្មើគ្នា

The Millionaire's Wife (Completed)Where stories live. Discover now