Part24

1.9K 107 0
                                    

#ម៉ោង៨យប់
Chouninត្រឡប់មកផ្ទះវិញជាមួយនឹងថង់សម្លៀកបំពាក់ជាច្រើនថង់យួរព្នាក់ដៃ។
«ទើបមកពីណាK'chou?»Jiminសួរទៅកាន់
ប្អូនខណៈគេរត់ទៅទទួលព្រោះឃើញនាងយួរ
អីវ៉ាន់ច្រើន
«មកពីShoppingហាសហាស៎»នាងតូចសើច
ស្ញេញដាក់Jiminឱ្យកក្អឹក ប៉ុន្តែក៏ជ្រួញចិញ្ចើម
ចូលគ្នាមួយរំពេចពេលក្រឡេកឃើញJiminធ្វើ
មុខស្អុយ
«ស្មានតែរបស់ញ៉ាំ!»Jiminដើរទៅអង្គុយប៉ុក
លើសាឡុងទាញទូរស័ព្ទមកចុចរួចក៏សួរនាងបន្ត

«ទៅជាមួយអ្នកណា?បងឃើញគេឈប់ឡាន
មុខផ្ទះមិញ»អ្នកជាបងសម្លក់ភ្នែកដាក់ប្អូន
«អរ៎...គឺ...គឺ...»Chouninមិនដឹងថាគួរឆ្លើយបែបណាឱ្យត្រូវ ព្រោះនាងទើបតែស្គាល់
ជុងហ្គុកថ្មីថ្មោង ពេលនោះJiminក៏បន្ថែមពីលើ
«កុំប្រាប់ណាថាឯងទៅត្រូវរ៉ូវជាមួយអាប្រុស
អ្នកមានមុខដូចស្វានោះ!!!»គេនិយាយផងខាំមាត់ខាំកសម្លក់នាងផង ចំណែកChouninក៏
យកថង់អីវ៉ាន់ដាក់ទៅលើតុរួចដាក់ខ្លួនអង្គុយលើ
កៅអី ភ្នែកសម្លឹងមើលមកJiminទាំងខ្នើសចិត្ត
«មានហេតុផលអីឱ្យខ្ញុំទៅរកគេវិញទៅបងប្រុស?ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាហេតុអីគេចេះតែមកតាមរំខានរករឿងខ្ញុំមិនឈប់មិនឈរសោះអញ្ជឹង? ហឹស!!!គួរឱ្យធុញៗៗ»
Chouninពោលរអ៊ូប៉ាច់ៗ រៀបរាប់ប្រាប់ជីមីន
តាមអារម្មណ៍ដែលនាងកំពុងធុញថប់។

នាងនិយាយចប់ភ្លាម ក៏មិនឮមាត់Jimin
តបមកវិញស្រាប់តែក្រឡេកទៅ ក៏ប្រទះនឹងJiminកំពុងតែសម្លឹងមុខនាងភ្លឹះៗ ហាក់ដូចជាសង្ស័យនឹងរឿងអ្វី....

«Chouបងសួរឯងរឿងមួយបានទេ?»
Jiminក៏ចាប់ផ្តើមសួរទាំងមុខស្មើធេង

«សួររឿងអីទៅបងប្រុស?»Chouninយកកែង
ដៃច្រត់ទៅលើតុដោយប្រើប្រអប់ដៃមកទ្រចង្កា
ហើយសួរទៅកាន់បងប្រុសទាំងឆ្ងល់

«ឯងប្រាប់បងតាមត្រង់ហាមកុហកអោយសោះ
ណា...ឯងនៅមានចិត្តស្រលាញ់អាថេឬអត់?»
មួយសំនួរនេះ នាំឱ្យស្រីតូចអង្គុយភ្លឹក គាំងសម្តី
និយាយលែងចេញ នាងកំពុងសួរខ្លួនឯងថានៅ
ស្រលាញ់គេឬអត់?

នាងក៏មិនយល់ខ្លួនឯងដែរឱ្យតែរំលឹកដល់គេ អារម្មណ៍ស្រលាញ់នឹងអារម្មណ៍ដែលស្អប់វាបាន
កើតឡើងមកតំណាលគ្នា...ឬមួយនាងមិនទាន់
ភ្លេចគេនៅឡើយទេ!!!
ផាំង~~~ជីមីនដើរទៅគោះតុហើយហៅប្អូន
«K'Chou!!!រវល់ភ្លឹកដល់ណា ឯងមានឮបងសួរ
មុននេះទេ?»
«បងប្រុស...ខ្ញុំ...»Chouninធ្វើមុខឡេងឡង់
មិនហ៊ានសម្លឹងមុខJiminចំ ហើយនាងក៏មិន
បានឆ្លើយនឹងសំណួរគេដែរ នាងបែរជាទាញ
ថង់ខោអាវរត់សំដៅទៅបន្ទប់បាត់ទុកឱ្យJimin
ឈរក្រវីក្បាលហួសចិត្ត ហើយក៏បារម្ភខ្លាចនាង
ទៅរកថេយ៉ុងវិញ គេមិនបានបំបិទសិទ្ធនាងទេ គ្រាន់តែគេមិនចង់ឃើញប្អូនសម្រក់ទឹកភ្នែក
ស្រែកប្រាប់គេថាឈឺ ទឹកចិត្តជាបងប្រុសពេល
ឃើញប្អូនក្លាយទៅជាបែបនោះគេអត់បន្ទោស
ខ្លួនឯងមិនបាន ដែលការពារប្អូនមិនបានល្អ។
____
#ព្រឹកថ្ងៃថ្មី
Chouninសម្រូតចុះពីលើផ្ទះតាំងៗ សំដៅ
ទៅមុខទ្វាផ្ទះ ចាប់កាន់ធុងមួយដែលមានទឹក
ពេញយកមកស្រោចផ្កា នាងតូចធ្វើកិច្ចការ
នេះជាមួយនឹងស្នាមញញឹមយ៉ាងស្រស់បំព្រង

The Millionaire's Wife (Completed)Where stories live. Discover now