ក្រោយដែលChouninត្រឡប់មកបន្ទប់វិញរាងតូចស្រាប់តែអស់ជំហទន់ជង្គង់ផ្តួលខ្លួនទៅលើឥដ្ឋ នាងផ្អែងខ្នងនឹងជញ្ជាំងរួចបញ្ឈរ
ជង្គង់ទាំងគូរឡើង ដៃទាំងពីរស្រវ៉ាឱបក្រសោបរាងកាយតូចដែលកំពុងតែញ័រញាក់។
«ហ៊ឹកៗ...»សម្លេងយំថ្ងូរបានបន្លឺឡើងខ្សាវៗ
ទឹកភ្នែកក្តៅឧណ្ឌៗហូរស្រក់កាត់ផែនថ្ពាល់រលោងស្អាត នាងយំគក់ទ្រូងទាំងឈឺឆ្អឹក តូចចិត្តតូចថ្លើមខ្លាំងណាស់ដែលត្រូវគេដេញចេញទាំងមិនក្រឡេកមើលទឹកភ្នែករបស់នាង។៚២ម៉ោងក្រោយមក
Taehyungគេត្រឡប់មកបន្ទប់របស់គេវិញក៏
ត្រូវឈរស្កប់ត្រឹងនៅមាត់បន្ទប់ពេលដែលឮ
សម្លេងខ្សឹកខ្សួលរបស់Chounin ខ្សែភ្នែករឹង
ឆ្កឹលសម្លក់ទៅទ្វាមុននឹងបើកចូលទៅខាងក្នុង
«ក្រាក...»
គ្រាន់តែឮសូរសម្លេងគេបើទ្វាតែបន្តិចសោះ
នាងតូចខំប្រឹងបែរមុខគេ ខណៈរាងកាយនាង
ឡើងញ័រញាក់ទទ្រើកទៅហើយ
«Chou...»ថេយ៉ុងដើរទៅក្បែរហើយហៅ
ឈ្មោះនាងដោយប្រើសម្លេងស្មើ ពេលគេដើរ
ចូលកាន់តែជិត ធ្វើឱ្យនាងរឹតតែភ័យខ្លាច ទោះ
បីគេហៅដោយសម្លេងធម្មតាក៏ដោយ នាងនៅ
តែខ្លាចដដែល ព្រោះអារម្មណ៍គេឆាប់មួម៉ៅបើ
សិនជានាងធ្វើអ្វីឱ្យគេទាស់ចិត្តតែបន្តិចពេលគេសម្លុតម្តងៗនាងស្ទើរតែគាំងបេះដូងស្លាប់។
«Chou!!!ហេតុអីប្រឈមមុខនឹងបង»
គេនិយាយមុខស្មើ មិនសម្លុតមិនគំហកឡើយ ប៉ុន្តែ រាងតូចខំធ្មេចភ្នែកក្តាប់ដៃយ៉ាងណែន បបូរ
មាត់ញ័ទទ្រើករាងក្រាស់ផ្ទច់ជង្គង់ចុះបន្តិចហើយ
សម្លឹងមុខនាងតូចដៃក្រាស់លូកទៅចាប់ស្មាទាំងសងខាងតិចៗ
«ហ៊ឹកៗ...បងចេញឱ្យឆ្ងាយពីអូនបន្តិចទៅ»
Chouninយកដៃច្រានទ្រូងគេចេញទាំងទឹក
ភ្នែកក៏ព្រោះតែភាពភ័យខ្លាចនាងយំអណ្តឺតឡើងរង្គោះរង្គើរខ្លួន ខណៈនោះថេយ៉ុងក៏ទាញនាងមកអឹបនឹងទ្រូងហាប់ណែនរបស់ខ្លួន ស្រីតូចយំគ្រលួចរងំក្នុងទ្រូងគេ ស្រវ៉ាឱបគេជាប់ណែនពេញដៃ អ្នកម្ខាងទៀតក៏ដកដង្ហើមធំ...
«បងសុំទោសដែលធ្វើឱ្យអូនយំ»ចប់សម្តីគេឱន
ជ្រុបច្រមុះថើមសក់នាងមួយដង្ហើម បន្ទាប់ក៏ចាប់
លើកបីរាងតូចសំដៅទៅគ្រែផ្តេកកាយនាងឱ្យ
គេងលើពូកថ្នមៗ។«ថេយ៉ុង..ហ៊ឹក»Chouninចាប់ដៃឃាត់គេទុក
ពេលរាងក្រាស់បម្រុងនឹងក្រោកចេញ នាងខ្លាច
គេទៅចោលម្តងទៀត
«បងទៅងូតទឹក...»Taehyungងាកមកប្រាប់
«អូន...អូនសុំទោសណា៎...ចាប់ពីពេលនេះទអូននឹងស្តាប់សម្តីបង...អូនឈប់រវីរវល់ជាមួយនឹងគេទៀតហើយ»នាងរៀបរាប់ក្រោយពីសុំទោសគេរួច ព្រមទាំងគ្រវីក្បាលតតាត់ទាំង
ពេបមាត់យំរហាម។
«ជូ...» ម្រាមដៃក្រាស់ឃ្មឹកលើងហើយជូតផ្តិត
ទឹកសើមៗដែលនៅលើថ្ពាល់ក្រហមរបស់នាង
មុននឹងគេបន្លឺឡើង
«បងលែងហាមហើយ...ប៉ុន្តែសុំត្រឹមតែអូន
យល់ដល់ចិត្តបងខ្លះផង...អូននៅបន្តធ្វើការឱ្យ
គេក៏តាមចិត្តអូនចុះ បងសុំតែកុំធ្វើអីលើសលួស
កុំកុហក កុំក្បត់បងពីក្រោយខ្នង ...អូនក៏ដឹងថាពេលបងខឹង បងសម្តីអាក្រក់ណាស់»
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង