«ស្តាប់សម្តីចុះលោកអើយ...!!!»ថេយ៉ុងឧទានឡើង
ដោយចោលភ្នែកទៅកាន់រាងតូច។ជូនីនបែរសម្លឹងមុខថេយ៉ុង មុននឹងបោះជំហ៊ានទៅរកគេ នាងដាក់បង្គុយក្បែរ ពឹងក្បាលត្រដុះលើទ្រូងគេទាំងង៉ក់ងរ«ឬមួយមិនពេញចិត្តដែលខ្ញុំថាឱ្យនាងចឹង?»
«អូយ៎...ពេញចិត្តណាស់»ថេយ៉ុងមិនហ៊ានជំទាស់ចិត្ត
ព្រោះនាងបានលូកដៃមួលចុងដោះគេគម្រាមទុកមុន
គេស្រែកភ្លាត់សម្លេង បន្ទាប់មកក៏សើច បាតដៃតូច
ក៏វាយទ្រូងគេមួយដៃ...ផាច់!!!
«សើចអី???»នាងងើបមុខសួរគេ«ហឹស..សើចអ្នកខ្លះសម្តីខ្លាំង តែយប់មិញយំហឹកហឺ»
ថេយ៉ុងលោមុខដាក់នាងហើយសើចស្ញេញ ឯង
រាងតូចវិញធ្វើមុខដូចគេយកទៅបាញ់ចោល
«អាប៉ិឆ្កួត រំលឹកតែរឿងឥតប្រយោជន៍»
«មានប្រយោជន៍សោះហ្នឹង...ស្រួលទាំងអស់គ្នាតើ»
«អឹស...ឈប់និយាយជាមួយហើយ»ជូនីនស្ទុះងើប
ស្ទុយទាំងមិនមើលមុខគេ តែក៏ត្រូវរាងក្រាស់ចាប់
ទាញនាងមកឱបវិញ
«តែខ្ញុំមានរឿងចង់និយាយ!!!»នាយសង្ហារប្រាប់
ដោយសម្លេងថ្នម រួចទាញឯកសារមួយច្បាប់ដែល
នៅជិតខ្លួនហុចទៅឱ្យនាង
«ជាស្អី??»នាងសួរបែបមិនយល់ន័យ ភ្នែកសម្លឹង
ទៅឯកសារនោះឆ្លាស់នឹងមើលមុខគេទាំងចងចិញ្ចើម
«អេតាស៊ីវិល»ថេយ៉ុងតបបញ្ជាក់ប្រាប់នាង គេបញ្ជូន
ស្នាមញញឹមគាប់ចិត្តទៅកាន់នាងតូច កាយវិការចង់
បាននាងជាគូជីវិត។«អេតាស៊ីវិល???»ជូនីនធ្វើមុខភ្ញាក់ផ្អើល សឹងតែមិន
ជឿនឹងភ្នែកខ្លួនឯង ថាគេគិតបែបណាមកលើនាង។
ដៃស្រឡូនតូចសន្ធឹងឱបរឹតកអ្នកម្ខាងទៀតសឹងលាន
អណ្តាតជិតដាច់ខ្យល់ ព្រោះរំភើបខ្លាំងពេក><
«នែ៎...ដាច់ខ្យល់ស្លាប់លូវហើយ...»រាងក្រាស់ចាប់
នាងមិនឈ្នះបានត្រឹមស្រែកខុលៗក្នុងបំពង់ក
«អួយ៎...សុំទោស...គេរំភើបពេក...ជុប»ស្នាមថើប
បន្ទន់ចិត្ត នាងចាប់គេថើបទាំងភ្លេចខ្លួន ថេយ៉ុងក៏លួច
សើចតិចៗ
«ស៊ីញ៉េត្រង់ណា?ត្រង់នេះ???»ជូនីនទាញឯងសារ
នោះមកមើលក៏ឃើញឈ្មោះខ្លួនឯង ផាក ជូនីន
ជាមួយនឹងឈ្មោះរបស់គេផងដែរ នាងញញឹមបិទ
មាត់មិនជិតទេ ក'នីនបានប្តីហើយ ហាហាគួរឱ្យចង់សើចណាស់។
«បាទស៊ីញ៉េទៅ»ថេយ៉ុងហុចប៊ិកទៅឱ្យនាង នាងក៏
ទទួលយកហើយក៏ស៊ីញ៉េលើក្រដាស់អេតាស៊ីវិល
នោះរួចរាល់។
«អាប៉ិឆ្កួត!!ហិហិ»ជូនីនងើបមុខជេរទាំសើចស្ញេញ ដាក់គេ មើលចរិកនាងចុះ កូនក្មេងមិនដូរទេ
YOU ARE READING
The Millionaire's Wife (Completed)
Roman d'amourមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង