Part45

1.9K 67 1
                                    

«ដូចឆ្កួត!!!បងខ្វះរបស់ទិញមែនទេ?»Chouninចាប់
កញ្ឆក់ខោក្នុងព៏ក្នុងដៃTaehyungមកទុក ព្រមទាំង
ចោទសម្លក់អ្នកដែលអង្គុយលើឥដ្ឋ
«ចុម!!ប្តីខំទិញឱ្យហើយខឹងប្តីទៀត»គេស្ទុះក្រោក
ហើយឡើងទៅអង្គុយក្បែរនាងតូច មុននឹងដណ្តើម
របស់ទាំងនោះពីដៃប្រពន្ធ មកលាតដាក់លើពូក រួច
ចាប់យកអាវក្នុងមួយដែលមានពណ៍ក្រហមឆ្អឹកឆើត
មកដាកលោនឹងដើមទ្រូងនាង ហើយសើចលិបភ្នែកតិចៗ ប៉ិនណាស់ ប៉ិនអាខាងធ្វើឱ្យប្រពន្ធខឹងនឹង។
«អីយើស៎ អានេះល្មមប៉ាច់»រាងក្រាស់លាន់មាត់ឡើងខណៈដែលសម្លឹងមើលអាវដែលវាស៊ីគ្នានឹង
ទ្រូងរបស់ប្រពន្ធគេ សើចឱ្យកក្អឹក ដកចង្កាមាន់ផង
អីផង ថែមទាំងផ្តួលខ្លួនផ្កាប់មុខលើពូករួចយកដៃគោះ
ពីលើខ្លាំង សប្បាយអរណាស់ លើកទីមួយហើយដែលទិញអាវក្នុងស្រីៗបែបនេះ

រាងតូចអង្គុយធ្វើភ្នែកភ្លឹសៗ តាមមើលសកម្មភាពគេ
មិនដាក់ភ្នែក រួចក្រវីក្បាលតិចៗព្រមទាំងឧទានឡើង
«ឱព្រះជាម្ចាស់ហ្អើយ...មិននឹកស្មានថាប្តីខ្ញុំប៉ិនឆ្កួត
ដល់ថ្នាក់ហ្នឹងសោះ»
អ្នកដែលប្រកាច់ប្រកិនក្នុងពូកមិនបានស្តាប់ឮឡើយ
គេសើចអស់ចិត្តអស់ចង់ហើយបានក្រោកមក
និយាយជាមួយ
«មិនបានចេះតែមកសម្លក់សម្លឹងបងអញ្ចឹង?»
«......» នាងមិនមាត់បានត្រឹមតែធ្វើមុខស្មើបែបហួស
ចិត្តរកអ្វីមកថ្លែងមិនបាន អង្គុយត្រង់ខ្លួនស្ងៀមៗដូចថ្ម
«ឬមួយក៏មិនពេញចិត្ត? មើលបងខំយកអាធំអស់លេខ ព្រោះពេលឃើញអូនពាក់អាវក្នុងម្តងៗបងចង់
ថប់ដង្ហើមជំនួស វាធំហួសមាឌពេក»គេនិយាយ
ប៉បាច់ប៉ប៉ោចតែម្នាក់ឯង ចាប់ប្រមូលគ្រឿងក្នុងទាំង
នោះមករៀបចំទុកដាក់ឱ្យនាង។ ពេលគេយកទៅទុក
រួចរាល់ហើយក៏ត្រឡប់មកអង្គុយជិតនាងវិញ ដោយ
ទាញនាងមកឱប

ជ្រុបមុខថើបថ្ពាល់នាងខ្សឺតៗមិនចង់ដកឃ្លាសោះ នាងប្រពន្ធឡើងចង់ខ្សោះខ្លួនដួលសន្លប់ម្តងៗ
ខណៈនោះស្រាប់តែកែវភ្នែកមូលក្លំទាំងគូរបស់បានសម្លឹងភ្នែកកាចដាក់អ្នកជាប្តីដូចចង់ហែកសាច់ទាំងរស់
«ហឹស?អូនកើតអី?»រាងខ្ពស់ក្រឡេកឃើញភ្លាមក៏
សួរភ្លែត ម៉ែអាណាសុខៗមកធ្វើមុខខឹងអត់ហេតុចឹងទេ ខំទិញឱ្យហើយ ចង់បានអាមិចទៀត?
«បងឱ្យស្រីណាជូនទៅទិញ?ឆាប់ប្រាប់មក!!!»
នាងមិនជឿថាគេអាចហ៊ានទៅទិញរបស់ទាំងនេះទេ
មិនមែនទិញម៉ាគូរពីរគូឯណា នេះលេងទិញមកទាំង
សណ្តុំតែម្តង។ ថេយ៉ុងគេស្តាប់សំណួរនាងទាំងអស់
សំណើច ហើយធ្វើទឹកមុខសង្វេគដាក់នាង
«ស្រីមកណាទៀតអូន?នេះបងចូលទៅទិញស៉ឺៗ
បើមិនជឿចាំបងនាំទៅហាងសួរអ្នកលក់»
«ចុះមិចច្បាស់ម៉្លេះថាអូនពាក់ទំហំប៉ុនណានោះ?»
«មានអីពិបាក..នេះ ចាំមើលបងធ្វើឱ្យមើល»ចប់សម្តី
គេយកប្រអប់ដៃទៅខ្ទប់ពីលើដើមទ្រូងនាងមួយចំហៀងដើម្បីវាស់ទំហំ ហើយធ្វើដៃឱ្យនាងមើល

The Millionaire's Wife (Completed)Where stories live. Discover now