ជើងមាំបោះជំហ៊ានវែងចូលក្នុងក្នុងបន្ទប់វិញ ថេយ៉ុង
ដាក់បង្គុយលើគ្រែជាមួយនឹងស្រីតូច ខណៈដែល
មានកែវភ្នែកតូចមូលក្រឡង់មួយគូកំពុងតែសម្លឹងមុខ
អ្នកជាប្តីម៉ក់ៗ
«ចាប់បាច់ស្តីឱ្យលោកគ្រូពេទ្យថ្នាក់ហ្នឹង?»
Chouninបន្ទោសគេជាមួយនឹងទឹកមុខមិនគាប់ចិត្ត
«ឬក៏អូនចង់ឱ្យគេប៉ះពាល់ខ្លួនអូន?ដឹងទេថាបង
ហួងហែង បងប្រច័ណ្ឌ»ថេយ៉ុងចាប់ដៃស្រឡូនតូច
របស់នាងមកកាន់ជាប់ ចង់បញ្ជាក់ថានាងជារបស់គេ
តែម្នាក់ អ្នកដទៃហាមប៉ះ!!!
«តែគាត់ជាពេទ្យ...ពេទ្យត្រូវថែអ្នកជម្ងឺឱ្យដិតដល់
អញ្ចឹងហើយ»រាងតូចបន្លឺឡើងស្របពេលលើកដៃ
ម្ខាងទៀតទៅប៉ះពាល់លើថ្ពាល់ហើយអង្អែលថ្នមៗខណៈនោះថេយ៉ុងស្រាប់តែបញ្ចេញឬកពា ងរងក់ដូច
ជាកូនក្មេង មិនចង់មើលមុខប្រពន្ធទេ សុខចិត្តបែរខ្នង
ដាក់ និយាយក៏មិននិយាយ អង្គុយលេបទឹកមាត់ក្អឹកៗ
តូចចិត្តតូចថ្លើមតែម្នាក់ឯង
«ថេយ៉ុងហា៎...កំពុងតែខឹងអូនមែនទេ?»នាងខំចាប់ស្មាគេឱ្យបែរមករក គេងាកមកសម្លក់បន្តិច ក៏បែរខ្វាច់
ទៅវិញ ខឹងណាស់ហាស៎ មិនចង់និយាយទេអញ!!!
«ថេ...»
«....»Taehyungមិនមាត់គេអង្គុយឆ្កឹះក្រចក
«មើលធ្វើចុះ...ងាកមកនិយាយជាមួយអូនតិចមក»
«អូនស្បថសិនមក!!!»សម្លេងសោះក្រកោះបញ្ជាក់
ថាគេកំពុងខឹងងខ្លាំងហើយ ប៉ុន្តែChouninស្រាប់តែ
ជ្រួញចិញ្ចើមឆ្ងល់ដែលគេឱ្យស្បថ ហើយស្បថពីរឿងអី?
«ស្បថឬ?ហេតុអ្វីត្រូវស្បថ?ស្បថរឿងអ្វីទៅ?»
«ត្រូវតែស្បថ ដើម្បីបញ្ជាក់ឱ្យច្បាស់ អូនស្បថមក
ថាអូនមិនមានចិត្តលួចស្រលាញ់អាគ្រូពេទ្យក្មេងមុខ
សង្ហារមិញនឹងទេ»និយាយចប់គេងាកសម្លក់ភ្នែកថ្មែអ្នកម្ខាងទៀតបញ្ចេញទឹកមុខអស់សំណើច
ទៅកាន់គេទាំងហួសចិត្ត នេះគេគិតថានាងប្រុងនឹង
ក្បត់ឆៅៗនៅចំពោះមុខគេអញ្ជឹងឬ?
«សើចអី?មិនមែនជារឿងលេងសើចទេK'Chou»
គេស្តីឱ្យស្រីច្រម៉ក់ដែលសើចខ្លាំងៗឮៗ
«ប្តីអូនអើយ...នេះបងខ្លាចអូនលង់ស្រលាញ់ពេទ្យ
នឹងមែនទេ?ហាស៎ៗៗ»Chouninយកដៃខ្ទប់មាត់
សើចឡើងចង់ឈ្លក់ទឹកមាត់មុននឹងនិយាយបន្ត
«ក៏លួចCrushតិចៗដែរ ព្រោះគាត់សង្ហារខ្លាំង»
នាងសើចលិបភ្នែកព្រមទាំងហក់តោងកគេពីក្រោយ
បំណងចង់និយាយពន្យុះលេងទេ តែថេយ៉ុងគេរឹតខឹង
ទ្វេដង គេខាំមាត់សង្កៀតធ្មេញឮក្រតៗ ថែមទាំងចាប់
ដៃនាងមកខាំគ្រឹប!!!
«អ'អ្អាយ....លែងដៃអូនភ្លាម ឈឺណាស់ហ៊ឹកៗ»
«ផាច់!!!»បន្ទាប់ពីរលាស់ដៃចេញក៏វាយស្មាគេមួយ
ដៃទាំងមួម៉ៅ ដាក់ភ្នែកមើលទៅឃើញតែស្នាមធ្មេញ នាងតូចក្តាប់មាត់សម្លក់ពីក្រោយខ្នងគេ រួចទាញភួយគ្របជិតក្បាលមុននឹងផ្តួលខ្លួនមួយទំហឹងទៅលើគ្រែ
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង