Chouninដើរទន្រ្ទាំជើងខ្លាំងៗលើកាំជណ្តើរសឹងរលំផ្ទះ ខឹងមួម៉ៅណាស់ ហេតុអីគេលាក់
បាំងនាងទៅកើត ចឹងតើបានជានាងខំក្របួចកអាវគេថែមទាំងជិះជាន់ពីលើជម្រិតទារចម្លើយពីគេ តែគេមិនព្រមប្រាប់សោះ។
«ខ្លួនជាស្រីដើរឱ្យចេះថ្នមជើងខ្លះផង»កំពុងតែខឹងវិលខ្ញាល់ផង ស្រាប់តែមកជួបSumiនៅនឹង
ពាក់កណ្តាលជណ្តើរ ដែលរាងតូចដើរឡើងទៅ
«ហឹស ស្តាប់សម្តីនាងចុះ ធ្វើឬកដូចខ្លួនឯងនឹង
ស្រីគ្រប់លក្ខណ៍ ល្អគ្រប់ដប់ណាស់អញ្ជឹង»ជូនីនពេបមាត់សម្លក់ ដែលស្រីជើងល្អSumi
នោះហ៊ានមកហារស្តីប្រដៅទាំងមិនមើលចរិយាខ្លួនឯងបែបណា...!!!«គ្រាន់តែប្រាប់ប៉ុណ្ណឹងក៏ខឹងដែរ?នាងជាស្អី?ទើបខឹងមកពីណាបានមកសម្លក់ដោយទាំង
យើងនឹង?»Sumiញេញមុខដាក់«អ៎...នាងសួរថាយើងជាអ្នកណាហ្អែស៎?»
រាងតូចញញឹមចុងមាត់ ឱបដៃពើងទ្រូងបន្តិចរួចនិយាយបន្ត
«ប្រពន្ធលោកថេ...អ៊ុយមិនមែនទេ...ប្រពន្ធថេយ៉ុងហើយម៉េច?»Chouninញាក់ចិញ្ចើម
សួរត្បកទៅSumiវិញយ៉ាងរហ័ស តែSumi
បែរជាឈរខ្ទប់មាត់សើចដូចមនុស្សមិនគ្រប់ របៀបចំអកពេបជ្រាយឱ្យរាងតូច«ប្រពន្ធអញ្ចឹងឬ?ហាសហាស គួរឱ្យសង្វេគណាស់»
«សង្វេគនាងនឹងហើយ មិនដឹងថានាងកើតជម្ងឺឆ្កួតជ្រូកឬមួយក៏សសៃប្រសាទទេនៀក៎ ស្រែកកោកៗថាស្រឡាញ់គេ ថ្នាក់គេដេញក្បាលហើយនៅមុខក្រាស់ដេញចាប់គេទៀត...ចង់សួរថាស្បែកមុខនាងធ្វើពីអី?»
ស្រីមាឌល្អិតChouninស្តីឱ្យនាងផាំងៗ ព្រោះគុំមកយូរហើយ មាឌល្អិតទេតែកុំមកសម្តីភ្លើដាក់
នាងឱ្យសោះកាំបិតមក ពូថៅតបទៅវិញ
ប្រាប់មុនឱ្យហើយ។«នាង...!!!!»Sumiឈរខាំមាត់គ្រឺតនឹងរាងតូចដែលអារម្មណ៍ចាប់ផ្តើមមួម៉ៅក្តៅក្រហាយ ខឹងគេឡើងញ័រខ្លួនទទ្រើក តែនាងក៏មិនព្រមចុះចាញ់ងាយៗដែរ វិធីម្យ៉ាងគឺវាយ។ Sumiទប់កំហឹងលែងជាប់ក៏យារដៃទះChounin
«នែ៎...ហ៊ានលើកដៃទះយើងផងហ្អែស៎?»រាងតូចគំហកឡើង ខណៈដែលកំពុងចាប់កដៃរបស់Sumiទុក ។Sumiលេងឆ្មក់ទះតែត្រូវ
Chouninចាប់ដៃជាប់ជាមុន«អឹស...លែងដៃយើងទៅស្រីឆ្កួត»
«នាងទេដែលឆ្កួតនោះ!!!យើងមិនលែង
នាងចង់យ៉ាងម៉េច?»ស្រីតូចប្រឹងក្តាប់ដៃSumi
រឹតណែនជាងមុនថែមទៀត
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង