កណ្តាលរាត្រីងងឹតសូន្យសុង ខ្យល់ត្រជាក់បក់ផាត់មកប៉ះសាច់ស្បែកដែលសស្លេកស្លាំងរបស់រាងតូចច្រឡឹងដែលកំពុងថ្មើរលើដងវិថីដ៏ស្ងាត់
ជ្រងំយូរៗទើបមានរថយន្តឆ្លងកាត់មួយ...
«បងប្រុស...ហ៊ឹកៗ»សម្លេងតូចពោលខ្សាវៗ
ដៃទាំងគូក្រសោបឱបខ្លួនឯង នាងដើរតែម្នាកឯងបែបនេះមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងខ្ញាកៗ។
«ងឺត»ស្នូសម្លេងជាន់ហ្វ្រាំងឡានបានបន្លឺឡើង
នៅចម្ងាយមិនឆ្ងាយប៉ុន្មាន Chouninលើកខ្នង
ដៃបាំងពន្លឺដែលចាំងមកពីឡានពណ៍សមួយគ្រឿងដែលបោលយឺតៗសំដៅមកនាងតូច...«នាងតូច!!!»កម្លោះJungkookឈានជើងចុះពីឡាន រួចស្រែកហៅរាងតូចដែលកំពុងព្យាយាមដើរគេចពីឡានទាំងភ័យញ័រខ្លួន
«អ្អាយ៎..ជួយផង...អ្នកណាក៏បានដែរជួយខ្ញុំផង»
Chouninស្រែកភ្លាត់សម្លេងរកជំនួយខណៈ
អ្នកកម្លោះរត់ទៅចាប់កដៃនាងទុក
«អឹម»នាងមិនអាចបន្តស្រែកបានព្រោះជុងហ្គុក
បានយកដៃទៅខ្ទប់មាត់ ដោយបោះសម្តីឡើង
«កុំស្រែក!!!ប្រយ័ត្នខ្ញុំចាប់នាងរំលោភ»បុរស
មាត់ឆៅនិយាយបែបនេះភ្លាមនាងក៏បញ្ឈរភ្នែក
សកាន់តែភ័យលើសដើម ប្រឹងបម្រាស់ខ្លួនចេញតែនៅមិនឈ្នះកម្លាំងគេ
«ជួយផង...ហ៊ឹកហឺ»Chouninគ្រវីក្បាលខ្ញាល់ស្រែកឡើងពេលJungkookចាប់បង្វិលនាងឱ្យមើលមុខគេ នាងភ័យឡើងបែកញើសតាមជើង
សក់មកតក់ៗខំព្រិចភ្នែកជិតឈឹងមិនហ៊ានបើក«នាងដើរផ្លូវស្ងាត់តែម្នាក់ឯងមិនចេះខ្លាចទេឬ?»
ប្រុសកម្លោះចាប់ស្មានាងសួរទាំងមុខស្មើ ឮគេ
សួរមកបែបនេះនាងតូចក៏កម្រើកភ្នែកបើក
សន្សឹមៗមកវិញ
«ខ្លាច!!!»ស្រីតូចតបទាំងសម្លេងញាក់ញ័រ ដោយឃើញភាពភ័យខ្លាចក្នុងកែវភ្នែកនាង ជុងហ្គុកក៏ចាប់អូសដៃនាងសំដៅទៅឡាន
«លែងណា...លោកចង់យកខ្ញុំទៅណាហ៊ឹក...
លែងភ្លាមអាឆ្កួត!!!»Chouninជ្រុលមាត់ជេរគេ
ថែមទាំងក្រាញននៀលទប់ខ្លួនមិនចង់ឡើងឡាន ខណៈនោះJungkookក៏បន្ថែមកម្លាំងអូសនាងទាំងច្រង៉ាប់ច្រងិលចម្រាស់រុញ
នាងញាត់ទៅក្នុងឡានទាល់តែបានសម្រេច!!!
«ផ្ទះនៅឯណា?ចាំខ្ញុំជូនទៅ»គេចូលអង្គុយមុខ
ចង្កូតឡានរួចគំហកសួរនាងទាំងក្តាប់មាត់មួម៉ៅ
ដែលស្រីច្រម៉ក់បានជេរគេមុននេះ
YOU ARE READING
The Millionaire's Wife (Completed)
Romansaមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង