«ឌឹបប!!»
«នែ៎គិតដល់ណាហើយ?គេសុំថើបសោះនឹង»
Chouninក្តាប់ដៃតប់ទ្រូងហាប់មាំរបស់Taehyung
មួយទំហឹង សមនឹងនាងហៅគេថាប្រុសចង្រៃពិតមែន សូម្បីតែគំនិតគេគិតមកលើនាងក៏ស្មោក
គ្រោកដែរ
«ចឹងទេ?...ណេះថើបមកឱ្យថើបហ្វ្រីៗ»
Taehyungញ៉ុលថ្ពាល់គេផ្ញាច់នឹងខ្ទង់ច្រមុះស្រួចៗ
របស់នាង អ្នកម្ខាងទៀតស្រាប់តែខឹងមួយរំពេច
«មើលធ្វើ...!!!»
«អ៊ុយ...ចុះមិញថាសុំថើប???»
«គេចង់ថើបខ្លួនឯង មិនមែនឱ្យហក់មករកគេចឹងទេ»
«ក៏បាន...លូវគេដេកស្ងៀមៗហើយ...ថើបមក»
រាងសង្ហារចាប់ដៃនាងដែលឱបគេចេញពីទ្រូង ហើយបែរមុខចេញ រាងតូចខ្ជិបមាត់ញញឹម ធ្វើមុខឡើង
ច្រលើមខណៈដែលរាងកាយននោលគោកឡើង
ទុំពីលើទ្រូងគេ អាចឱ្យគេដឹងពីភាពទន់ល្មើយនៃ
កូនភ្នំទាំងគូរដែលប៉ះសាច់គេផ្ទាល់ៗ«ថើបត្រង់ណាមុនទៅណ៎...???»Chouninយក
ចង្អុលដៃមកចុចថ្ពាល់ខ្លួនឯង Taehyungក្រសោបចង្កេះនាងជាប់សម្លឹងមើលមុខតូចច្រមិចៗគួរឱ្យក្នាញ់របស់ស្រីតូចទាំងញញឹម គិតៗទៅនាងក្បាលខូចជាងដែលគេធ្លាប់គិតទៅទៀត
«ត្រង់ណាក៏បានឱ្យតែនាងពេញចិត្ត»
«ថើបមាត់???»នាងសួរខ្លួនឯងហើយក៏ឆ្លើយខ្លួនឯង
«អត់ទេ...ថើបថ្ពាល់វិញ»Chouninចាប់ក្រសោប
មុខសង្ហាររួចឱនថើបញីញក់ថ្ពាល់គេ ក្នាញ់ណាស់
ក្នាញ់រហូតរាងក្រាស់ចាប់បង្វិលនាងឱ្យគេងក្រោមទ្រូងគេវិញ រំពេចនោះគេក៏ឈ្មុលថើបមុខនាងសព្វ
មួយផ្ទៃមុខ ឆ្លៀតខាំថ្ពាល់នាងតិចៗព្រោះអត់គ្រឺតមិនបាន
«ហិហិ...លេងខូចគេ គេមិនទាន់ថើបហើយផង»
នាងសើចលិបភ្នែក រួចទាញគេឱ្យមកគេងកើយលើ
ទ្រូងដ៏កក់ក្តៅ ក្រោមស្នាមញញឹមបានចិត្តរបស់អ្នក
ខ្លះ បានគេបើកផ្លូវឱ្យផង និយាយពីថាឱបគេឡើងស្អិតមិនលែងដៃ មិនឱ្យឃ្លាត ព្រមទាំងត្បុលក្បាល
កើយលើរបស់ទន់ៗហើយក៏បិទភ្នែកសម្ងំគេងទៅ។_____ថ្ងៃថ្មីឈានមកដល់_____
បន្ទាប់ពីការសម្រាកកន្លងទៅមួយថ្ងៃ ថ្ងៃនេះSumi
មិនចេញទៅធ្វើកិច្ចការផ្ទះឡើយនៅសម្ងំក្នុងបន្ទប់របស់នាង ថែមទាំងរអ៊ូប្រាប់Saeជារឿយៗថាសុខ
ភាពនាងនៅមិនទាន់ប្រសើនៅឡើយទេ ព្រោះចង់ឱ្យគេយករឿងនេះទៅនិយាយប្រាប់Taehyung
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង