រាងស្រឡូនតូចដែលទើបនឹងមកដល់កន្លែងធ្វើការ ឥលូវនេះគឺម៉ោង២ទៅហើយ ព្រោះតែ
រវល់សាំញ៉ាំជាមួយប្តីទើបមកធ្វើការយឺតអញ្ចឹង។
Chouninបោះជំហ៊ានចូលដល់មាត់ទ្វាកញ្ចក់
ភ្លាម ស្រីចរិកថ្លៃថ្នូរក៏បានឈរឱបដៃពេបមាត់
ពេបក សម្លក់នាងតូចស្ទើលានភ្នែកចេញក្រៅ
«ធ្វើការមិនដឹងម៉ោងមិនដឹងវេលា គួរតែប្រាប់
បងប្រុសឱ្យដេញក្បាលនាងចេញម្តង»Nani
ស្តោះសម្តីឡើងបែបនេះឆៅៗមិនញញើតខ្លាច
«.....»Chouninធ្វើជាស្តាប់មិនឮហើយដើរ
បង្ហួសទៅ។ មកនិយាយសម្តីឈ្លើយ សុទ្ធតែ
ក្បាលៗ នាងជាមនុស្សមិនមែនសត្វទើបមិនតប«នែ៎នាង!!!»Naniស្រាប់តែខឹងកញ្រ្ជោលឡើងដោយឈានជើងវែងៗស្ទុះទៅកញ្ឆក់ដៃនាងតូច
«ហឹម»រាងតូចក៏ឈរត្រឹងហើយដកដង្ហើមធំទាំង
ធុញទ្រាន់ នាងមិនចង់បង្ករឿងទេែតនាងNani
ចេះតែមកឆាឆៅរហូត អត់មួម៉ៅមិនបានពិតមែន
«នាងឬកធំណាស់ណ៎!!!ហ៊ានធ្វើឬកពារឆ្មើងដាក់ម្ចាស់ហាងផង»Naniសម្អាងខ្លួនជាប្អូនរបស់Jungkook យកសម្តីក្នុងនាមជាម្ចាស់មកគម្រាមនាង
«ម្ចាស់?ក្រែងបងប្រុសនាងតើដែលជាម្ចាស់?»
ស្រីតូចញញឹមឌឺដាក់វិញ មុននឹងរលាស់ដៃចេញ
ពីនាងហើយដើរទៅខាងក្នុងបាត់
«ហឹសស»Naniសម្លឹងរាងតូចដែលដើរចេញទៅយ៉ាងព្រងើយ ទុកឱ្យនាងឈរក្តាប់មាត់ខឹង
ក្តៅចិត្តតែម្នាក់ឯង។ខឹងខុសទំនង ខ្លួនឯងរករឿង
គេមុនសោះហ្នឹង គ្រាន់តែឃើញឱ្យខ្ទើរដាក់គេ។____
«សុំទោសណាដែលមកយឺត ធ្វើឱ្យការណាត់
ជាមួយភ្ញៀវ»រាងតូចនិយាយយ៉ាងគួរសមទៅ
កាន់ប្រុសកម្លោះដែលអង្គុយគងអន្ទាក់ខ្លានៅ
លើសាឡុងពណ៌សាច់ម៉ត់
«មិនអីទេ!!!ខ្ញុំដឹងថានាងជាប់រវល់»Jungkook
ញញឹមដាក់នាងបន្តិច មិននឹងទាញទូរស័ព្ទដែល
វាកំពុងខ្ទ័រក្នុងហោប៉ៅខោមិនឈប់ ហើយដើរ
ទៅឈរនិយាយនៅមាត់បង្អួច។ ក្រោយដែល
និយាយចប់ក៏ងាកមកប្រាប់Chouninដែលនៅ
អង្គុយចាំ
«ជូ..អំបាញ់មិញមានភ្ញៀវខលមកសួរនាំរឿង
ខ្សែកពេជ្រ នាងអាចទៅជួបគាត់បន្តិចបានទេ?»
«ជាតួនាទីខ្ញុំស្រាប់ហើយ!!!»នាងតូចញញឹម រួចបម្រុងនឹងក្រោកដើរចេញទៅ តែក៏ត្រូវផ្អាកដំណើរស្របពេលដែលជុងហ្គុកបានហៅ
«តែឈប់សិន»
YOU ARE READING
The Millionaire's Wife (Completed)
Romantikមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង