___ថ្ងៃថ្មី
ក្រោយភ្លៀងមេឃគង់ស្រឡះ រាងតូចរូតរះ
ក្រោកតាំងពីព្រលឹម បើកបង្អួចស្រូបយកខ្យល់
បរិសុទ្ធ បើកចិត្តទទួលយករឿងថ្មី ព្យាយាមលុប
រឿងរ៉ាវមិនល្អទាំងប៉ុន្មានចេញពីខួរក្បាល
«ទឹងៗ..ទឹងៗ..ទឹងៗ...»សម្លេងកន្តឹងខាងមុខផ្ទះ
រោទ៍ឡើងស្ទួនៗគ្នាជាច្រើនដង ស្តាប់ទៅដូចជា
នរណាម្នាក់មានការអ្វីបន្ទាន់ណាស់អញ្ចឹង!!
«បងប្រុស!អ្នកណាមកចុចកន្តឹងផ្ទះទាំងព្រឹក?»
Chouninរត់ទៅគោះទ្វាបន្ទប់ហើយសួរអ្នកជា
បងប្រុសដែលកំពុងតែងូតទឹក
«បងក៏មិនដឹងដែរ!!ឯងចេញទៅទទួលផងទៅ»
Jiminស្រែកប្រាប់ពីខាងក្នុង នាងតូចឮហើយ
ក៏ប្រញាប់រួសរាន់ទៅបើកទ្វា
«ក្រាក»ទ្វាមុខផ្ទះបានបើកបង្ហាញរាងក្រាស់ដែលស្លៀកឈុតពណ៍ខ្មៅឈរជ្រែកហោប៉ៅ
ខោធ្វើឬកហំដាក់នាង។Chouninស្រាប់តែទាញទ្វាប្រុងនឹងបិទវិញតែត្រូវគេទប់ជាប់យ៉ាងរហ័សដៃ
«អឹស!!!លែងខ្ញុំ...លែង»នាងប្រឹងបម្រាស់ខ្លួន
ចេញពីការឱបរឹតរបស់ថេយ៉ុង នាងស្អប់មិនចង់
ជួបមុខគេទេ តែហេតុអីគេនៅតែមករញ៉េរញ៉ៃ
នឹងនាងទៀត
«ចាំបាច់គេចពីបង?Chounin!!!»គេមកដល់
ក៏ឱបនាងជាប់ស្អិតព្រមទាំងតម្លើងសម្លេងដាក់
នាង ខ្លួនខុសប៉ុណ្ណឹងហើយ នៅមិនចោលចរិក
ក្អេងក្អាងទៀត ឱ្យនាងនៅទ្រាំយ៉ាងម៉េច។
«ដោយសារតែខ្ញុំឆ្អែតឆ្អន់ ខ្ញុំអស់ជំនឿចិត្តលើ
លោកទៀតហើយ ចេញឱ្យផុតពីមុខខ្ញុំទៅ
លោកនឹងខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងគ្នាទៀតទេ!!!»
រាងតូចពោលឡើងទាំងទឹកភ្នែក គ្មានប្រើពាក្យអូនបងអ្វីទៀតឡើយ នាងប្រឹងរមួលខ្លួន របេះដៃ
គេចេញប៉ុន្តែគេមិនព្រមដោះលែងទាល់
តែសោះ រឹតតែរើ គេរឹតតែឱបឱ្យណែន។ដោយសារនាងរឹងទទឹងដាក់ពេក ថេយ៉ុងក៏ចាប់
លើកនាងដាក់លើស្មាហើយលីសំដៅទៅរក
ឡានដែលចតនៅខាងមុខ
«ហ៊ឹកៗ...បងប្រុស!!!ជួយខ្ញុំផង...»ស្រីតូចស្រែកល្វើយៗទធាក់ជើងខ្វៃៗ ថេយ៉ុងមិនខ្វល់គិតតែដើរយ៉ាងណាឱ្យឆាប់ទៅដល់ឡាន
«ផឹប»រាងកាយតូចតែមួយត្រូវគេចាប់បោះដាក់
ឡានឱ្យបោកខ្លួនលើសាឡុងឡានសឹងតែបាក់
ឆ្អឹងខ្នង
«យើងមិនទៅជាមួយឯងទេ...ឆាប់ដាក់យើងចុះទៅ...»Chouninស្រែកខ្លាំងៗ ប្រអប់ដៃតូច
ប្រឹងគោះកញ្ចក់ឡានដែលគេបានបិទជិត។
ថេយ៉ុងដើរវាងទៅម្ខាងមុននឹងចូលទៅអង្គុយក្បែរនាងតូច គេកញ្ឆក់ដៃនាងមកសង្កត់ទុកព្រម
ទាំងបញ្ជូនកែវភ្នែករឹងកំព្រឹសដាក់នាង ហើយ
តម្លើងសសៃកតឹងដាក់នាងទាំងមុខកាច
«អូនជាប្រពន្ធរបស់បង!!អូនត្រូវនៅជាមួយបង»
YOU ARE READING
The Millionaire's Wife (Completed)
Romansaមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង