នៅថ្ងៃបន្ទាប់៚
ថេយ៉ុងនាំប្រពន្ធមកនៅក្នុងផ្ទះថ្មី ពួកគេរីករាយ
នៅពេលដែលត្រសងគ្នាដើរមើលគ្រប់ជ្រោងជ្រោយនៃការរចនាម៉ូត នឹងតុបតែគ្រឿងសង្ហារឹមក្នុង
ផ្ទះ គឺពួកវាពិតជាស្រស់ស្អាតនឹងសាកសម ដែលធ្វើ
ឱ្យការគយគន់មិនចេះជិនណាយ ប្តីប្រពន្ធទាំងគូឈរ
នៅមាត់បង្អួច ដែលមានខ្យល់ត្រជាក់ៗបក់ចូលមក។
«ពេញចិត្តទេ?»ប្រយោគសំណួរខ្លីៗ ប៉ុន្តែកាយវិការ
ពោរពេញដោយភាពកក់ក្តៅ រាងក្រាស់ក្រសោប
ឱបកាយតូចពីក្រោយ ព្រមទាំងទម្លាក់ចង្កាពឹងពីលើ
ស្មានាងប្រពន្ធថ្នមៗ
«ចាស៎គឺពេញចិត្ត»ស្រីតូចច្រឡឹងដែលស្ថិតក្នុងរង្វង់
ដៃបានបន្លឺការឆ្លើយតបប្តី ស្របពេលម្រាមដៃ
ស្រឡូនតូចៗស្រវ៉ាក្តោបកាន់ដៃដែលកំពុងរឹតចង្កេះរបស់នាង។«ទូត~ទូត~~~»សម្លេងទូរស័ព្ទបានខ្ទ័ររំខាន ថេយ៉ុង
ដកទូរស័ព្ទមកមើលមុននឹងចុចលើកនិយាយ
«មានការអី?»
«ចៅហ្វាយៗ ពេលនេះមានរឿងធំហើយ»អ្នកក្នុង
ទូរស័ព្ទបរិយាយមិនចប់សេចក្តី ហាក់ដូចកំពុងស្លន់
ស្លោរនឹងរឿងអ្វីមួយ
«មានរឿងអី???»រាងខ្ពស់សម្លុតសួរទាំងចងចិញ្ចើម
ហើយគេក៏បានឮសម្លេងអ៊ូអរនៅខាងក្នុងនោះផងដែរ
«គឺ...គឺ..កា..កាស៊ីណូត្រូវបានឆេះហើយចៅហ្វាយ»
«....»ការមិនបានឆ្លើយតបទៅវិញពិតជាមានមូលហេតុ ថេយ៉ុងក្តាប់ទូរស័ព្ទទាំងញ័រដៃទទ្រើក
កែវភ្នែកកំណាចមុតមាំរបស់គេបានបង្ហាញឡើង
បណ្តាលឱ្យជូនីនដែលមិនទាន់បានដឹងរឿងកើតការ
ងឺងឆ្ងល់ក៏រហ័សចាប់ដៃគេសួរ
«មានរឿងអ្វីកើតឡើងមែនទេបង?»«កាស៊ីណូរបស់បងត្រូវឆេះហើយ អូននៅផ្ទះមើល
ថែខ្លួនឱ្យបានល្អ ឮទេ?»Taehyungចាប់ស្មារាងតូច
អង្រួនតិចៗ បន្ទាប់ពីប្រាប់ចប់ក៏ប្រញាប់ឈានជើង
ចេញទៅ ស្រាប់តែនាងបានដើរញាប់ជើងតាមពី
ក្រោយគេរហូតគេដើរទៅដល់ឡាន«អូនសុំទៅជាមួយផង»នាងក៏ស្លន់ស្លោមិនតិចដែរ
ចង់ទៅឃើញថាមានរឿងអ្វីនៅទីនោះខ្លះ ឯប្តីចេះ
តែបារម្ភមិនចង់ឱ្យទៅ«បងមិនឱ្យអូនទៅទេ ទីនោះមានគ្រោះថ្នាក់»
Taehyungចាប់ដៃទាំងគូរបស់នាងទុក ហើយសម្លឹង
នាងដោយទឹកមុខព្រួយបារម្ភ
«អត់ទេ អូនមិនឱ្យបងទៅតែម្នាក់ឯងបានទេ»
ថេយ៉ុងគេប្រកែកលែងបាន ពេលដែលមិនអាច
ប្រឆាំងនឹងភាពរឹងរូសរបស់នាង ព្រោះនាងបានចូល
ទៅអង្គុយក្នុងឡានរួចជាស្រេច។
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង