Part5

2.8K 119 0
                                    

Chouninទ្រាំឱបគេឡើងរឹងខ្លួនអស់ហើយ
ភ័យក៏ភ័យ ខ្មាស់ក៏ខ្មាស់ព្រោះលើរាងកាយនាង
ននោលគោកគ្មានសម្លៀកបំពាក់ទេ...
«នៅងរង៉ក់ដល់ណា?»Taehyungសួរក៏
ព្រោះតែឃើញនាងលួចពេបមាត់យំ ទឹកភ្នែកហូរច្រោកៗ តូចចិត្តតូចថ្លើមណាស់
«ចុះលោកឱ្យខ្ញុំឱបដល់ពេលណា?»Chounin
ជូតទឹកភ្នែកចេញ ហើយសម្លក់មុខគេ
«ឱបរហូតដល់យប់វិញ»អ្នកកម្លោះញោចមាត់
ញញឹមខិល ថែមទាំងច្បិចច្រមុះនាងបន្តិច
«ចឹងខ្ញុំមិនឈប់ងរទេ...ខ្ញុំនឹងស្រែកយំឱ្យឮៗៗៗ»និយាយចប់នាងក៏ហាមាត់ស្រែកតាមដែលបានប្រាប់ពិតមែន ខណៈនោះមាត់
នាងក៏ត្រូវបំបិទជិតឈឹងដោយដៃគេ

«ហ៊ានស្រែកខ្ញុំនឹងឱបនាងទុកទីនេះមិនឱ្យចេញទៅណា»Taehyungទាញភួយមកដណ្តប់ពីលើឡើងជិតឈឹង
«មនុស្សអាក្រក់ហឺៗ»រាងតូចយំដូចក្មេងទាចំណី
ទោះមិនចេញទឹកភ្នែកក៏ខំធ្មេចឱ្យចេញ យំបណ្តើរលួចងាកមើលមុខTaehyungបណ្តើរ
«នែ៎!!!កុំមកធ្វើពុត...ខ្ញុំមិនចាញ់បោកនាងទេ»
ច្រឡំធំជាមួយប្រូហើយចង់នាងយំដល់ទឹកភ្នែកលិចពូកទៀតក៏លាក់គេមិនជិតឡើយ
«....»សម្លេងយំស្រាប់តែស្ងាត់ដូចគេញាត់ឆ្នុក..
«ក្បាលខូចចឹងសមតែបាន5ទឹក»
«និយាយស្អី?អាក្រក់ស្តាប់ណាស់»សម្តីរបស់គេ
បញ្ឆេះចិត្តនាងឱ្យអត់ក្តៅក្រហាយមិនបាន
«សួរធ្វើពើ?»

«ផាច់!!!អឹស...»នាងវាយគេមួយដៃចំទ្រូង ហើយងាកមុខចេញលួចខាំមាត់ខឹងគ្រឺតគេតែម្នាក់ឯង...កំពុងតែមួម៉ៅមិនទាន់បាត់ផង រាងក្រាស់ក៏បានបោះប្រយោគសួរទៅកាន់នាង
«ធ្វើប្រពន្ធខ្ញុំទៅ!!!ខ្ញុំនឹងផ្គាប់ចិត្តគ្របយ៉ាង...
របស់អ្វីដែលនាងចង់បាន នាងនឹងទទួលបានសមដូចចិត្ត!!!ព្រមទេ?»Taehyungញញឹមហើយថើបសក់នាងតិចៗ ចំណែករាងតូចក៏លែង
ងរង៉ក់ភ្លាម ដោយគ្រាន់តែឮគេប្រាប់ដូចច្នោះ
នាងជាមនុស្សចូលចិត្តភាពសប្បាយរីករាយ
នឹងមានក្តីស្រម៉ៃជាច្រើន...ជាពិសេសនោះគឺ
នាងចង់បានប្តីជាប្រុសអ្នកមានម្នាក់...
«ខ្ញុំចង់បានយន្តហោះ...លោកទិញឱ្យខ្ញុំបានទេ?»និយាយតែមាត់តែអារម្មណ៍ហោះហើ
ស្រម៉ៃថាខ្លួនឯងជាអ្នកបើកយន្តហោះ

«ថាម៉េច...ចង់បានយន្តហោះ?»រាងក្រាស់ភ្ញាក់
ព្រើតថែមទាំងសួរបញ្ជាក់ក្រែងលោស្តាប់ច្រឡំ
«អឹម!!!»Chounin ក៏ងក់ក្បាលតិចៗ
«យកយន្តហោះមកធ្វើស្អី?»ពិតមែនហើយ របស់ដែលស្រីៗប្រាថ្នាមានច្រើនណាស់ មក
ចម្លែកអីតែស្រីច្រម៉ក់នេះអីចឹង?
«យកមកជិះនឹងហើយ!!!»នាងឆ្លើយហីៗ ហើយដៃបន្លំឱបគេអង្អែលទ្រូងគេ...ខូចណាស់!
«ទៅជិះអីយន្តហោះ?ជិះខ្ញុំវិញ ស្រួលហើយចំណេញទៀត»Taehyungបន្លឺឡើងធ្វើហី
ធ្វើដូចសម្តីគេនឹងធម្មតាៗ ប៉ុន្តែស្តាប់មិនចូលត្រចៀកទេ!!!
«««ផាច់»»»មួយបាតដៃកណ្តាលមុខប្រុស សង្ហារ ប្រែជាឡើងពណ៌ក្រហមភ្លាមៗ។
Taehyungស្ពឹកមុខប្រឹងខាំធ្មេញសង្កត់ចិត្ត ចាត់ទុកថាមួយដៃនេះជាការម៉ាហ្សាមុខទៅចុះ
»ខ្ជិលខឹង«

«ពេលគេនិយាយការពិតតាំងមកខឹង»គេងាក
មុខចេញនិយាយទាំងមិនមើលមុខនាង...
«លោក...???»
«ថី»រាងក្រាស់តបមួយម៉ាត់កំបុត!!!
«យកខ្ញុំធ្វើ...ធ្វើប្រពន្ធពិតមែនឬ?»នាងសួរគេដោយសម្លេងថ្នមៗ រាងស្ទាក់ស្ទើរបន្តិចអីបន្តិច
«អឹម!!!»គេនៅតែឆ្លើយមួយម៉ាត់ដដែល ហើយក៏មិនទាន់ងាកមុខមកវិញឡើយ
«តែ...ខ្ញុំ...ខ្ញុំមិនចេះធ្វើម្ហូបទេ»
«អ្នកបម្រើក្នុងផ្ទះខ្ញុំមាន..ចង់បានប៉ុន្មាននាក់?»
«មិនចេះ...បោកខោអាវទេ...»
«ម៉ាស៊ីនបោកខោអាវមាន280គ្រឿង»
«....»ឮគេឆ្លើយម៉ាត់ៗនាងតូចក៏ស្ងាត់មាត់ដើម្បី
រកលេសមកនិយាយបន្ត....
«អត់ចេះអីទៀតនិយាយឱ្យអស់មក»ហេតុតែចង់បានគេធ្វើប្រពន្ធសុខចិត្តទ្រាំចាំស្តាប់!!!

«គឺ..គឺ...អត់ចេះ...អត់ចេះគេងឱបគ្នាបែបនេះ ព្រោះមិនទម្លាប់»Chouninប្រាប់ទាំងញ័រមាត់
«យូរទៅទម្លាប់ហើយ...ថាមិនត្រូវ អត់មានខ្ញុំឱប
មួយយប់នាងគេងមិនលក់ក៏ថាបាន»
Taehyungនិយាយយ៉ាងជឿជាក់ ថែមទាំង
សួចសើចក្នុងចិត្ត...ចំជាឆ្កួតមែនហើយ...ចេះមកលង់ស្រឡាញ់ក្មេងពូកែបោកហើយឆ្នាស់នេះទៅកើតនៀក៎
«ចុះពេលខ្ញុំព្រមធ្វើប្រពន្ធលោកហើយ..លោក
អោយខ្ញុំទៅរៀនវិញទេ?»
«បានប្តីហើយនៅចង់ទៅរៀនទៀត?»
«ខ្ញុំមិនទាន់សុំបែកសង្សាផង...សុខៗបានប្តីគេលួចជេរខ្ញុំស្លាប់ហើយ...»នាងនិយាយបានត្រឹមហ្នឹង អ្នកដែលចាំស្តាប់ក៏ស្រាប់តែដក
ដង្ហើមធំមើលមុខនាង

«ហឹម...»Taehyungសឹងតែពុលក្អួត ព្រោះក្មេងនេះរឿងច្រើនណាស់ បើស្តាប់បន្តទៀតគេអាចនឹងឆ្កួតស្លាប់មិនខាន
«ហើយមានសង្សាប៉ុន្មាននាក់?ឆាប់ប្រាប់ឱ្យអស់សេចក្តីមក»
«.....»នាងមិនទាន់ឆ្លើយព្រោះរវល់តែរាប់ម្រាមដៃ ធ្វើមាត់ជីបអូចៗ ក្រឡេកមកមើល
ថេយ៉ុងឈ្លីចិញ្ចើមទាំងស្មុគខួរ...សង្សាប៉ុន្មាន
តោនទៅ រាប់យូរនោះយូរ!!!
«នេះច្រើនដល់ថ្នាក់រាប់តាមម្រាមដៃផង?»គេអត់មិនបានក៏សួរជាងជ្រួញចិញ្ចើមធ្វើ
មុខស្ញូញដាក់នាង...
«មិនច្រើនប៉ុន្មានទេ..១២នាក់!!!»Chouninតប
ទៅគេវិញទាំងសើចស្ញេញដូចគ្មានរឿងអ្វី
ថេយ៉ុងឯណេះស្លុតស្ទើរធ្លាក់ថ្លើមដល់ដីខ្ពាក...

The Millionaire's Wife (Completed)Where stories live. Discover now