«ស្លាប់ហើយ១២នាក់?»Taehyungស្រែកសួរឡើងភ្លាត់សម្លេង...សម្បើមដៃណាស់ នេះនាង
ប្រុងយកប្រុសមកតាំងពិពណ៌ក្នុងផ្ទះឬយ៉ាងម៉េច!
«ភ្ញាក់ផ្អើលអីម៉្លេះនេះខ្ញុំមិនទាន់រាប់អស់ផង គ្រាន់តែស្មានត្រួសៗទេ»មិនត្រឹមតែនិយាយឌឺ
ទេ ថែមទាំងសម្លក់មុខដាក់ថេយ៉ុងទៀត
«កុំសាំញ៉ាំច្រើន...ចង់នាងមានដល់១០០នាក់ ក៏ខ្ញុំមិនខ្វល់ដែរ!!!តែសំខាន់ពេលនេះនាងព្រមធ្វើប្រពន្ធខ្ញុំទេ?»គេនៅតែជំរិតទាចម្លើយដដែលChouninនៅខាំមាត់អឹមអៀននៅឡើយ ហើយក៏នៅមានចិត្តស្ទាក់ស្ទើរដែរ ការសម្រេចចិត្តនេះវាលឿនពេកហើយសម្រាប់នាង!!!
«....»5នាទីរំលងផុតទៅ Taehyungសម្លក់មុខ
រាងតូចទាំងគ្រឺតខ្នាញ់ បើនាងមិនឆ្លើយគេក៏មិនព្រមឱ្យនាងងើបចេញពីគ្រែនេះដែរប្រាប់អោយហើយ
«ឆាប់ឆ្លើយមក!»រាងក្រាស់សម្លុតនាងម្តងទៀត
«ព្រ...ព្រម...ព្រម...ខ្ញុំព្រម...»Chouninឆ្លើយទាំងញ័រមាត់ព្រោះភ័យនឹងការសម្លុតរបស់គេ
នាងឆ្លើយថាព្រមហើយ...មិនដឹងថាការសម្រេចចិត្តនេះត្រូវឬក៏ខុសនោះទេ...Taehyungបានឮ
ចម្លើយដូចច្នោះក៏ញោចមាត់ញញឹមពព្រាយ
ទាញមុខតូចមកថើបថ្ពាល់នាងបន្តិច...
«ល្អណាស់...បងសុំទៅងូតទឹកហើយអូនសម្លាញ់»គេប្តូរសព្វនាមយ៉ាងទាន់ចិត្ត ហៅនាងថាអូនសម្លាញ់យ៉ាងផ្អែមល្ហែម...និយាយពីថាChouninងាកមុខចេញលួចពេបមាត់ជ្រេញបញ្ឈរភ្នែកឡើងលើពាក្យផ្អែមរលួយបែបនេះនាងធ្លាប់ឮច្រើនដងច្រើននាក់ហើយ
...សុទ្ធតែពាក្យបោកប្រាស់របស់ប្រុសសាវ៉ាទេ!!!
____
ក្រោយTaehyungងូតទឹករួចរាល់ គេក៏ស្លៀកពាក់រៀបរយដើម្បីទៅមើលការងារនៅឯកាស៊ីណូ...
«ចង់គេងដល់ពេលណា?ឆាប់ក្រោកទៅងូតទឹក
ខ្ញុំឱ្យអ្នកបម្រើរៀបចំសម្លៀកបំពាក់ទុកឱ្យនាង
រួចរាល់ហើយ»ផ្លាស់ប្តូរលឿនណាស់ មិញហៅ
សុទ្ធតែអូន ដល់លូវនាងវិញ...Chouninទាញភួយត្រឹមទ្រូងហើយក្រោកអង្គុយ ព្រមទាំង
សម្លឹងភ្នែកកាចដាក់អ្នកម្ខាងទៀតដែលកំពុងតែឈរបិទឡេវអាវ!!!
«ឡប់សតិ...ម្តងឆ្កួតម្តងជា»នាងលួចរអ៊ូតែឯង
ស្ងាត់ៗមិនហ៊ានឱ្យគេឮ ស្របពេលដែលគេក៏
ងាកមកល្មម!!!
«មកសម្លក់ធ្វើអី...មិនឮខ្ញុំប្រាប់ទេហេ៎?»ថេយ៉ុង
គំហកសម្លេងធំដាក់នាង ពិតជាមិនយល់ពិតមែន
ម្តងផ្អែម ម្តងកាចចឹង ពិបាកតម្រូវចិត្តណាស់!!!
«លោកឱ្យខ្ញុំស្លៀកពាក់ទៅណា?»
«ទៅខាងក្រៅជាមួយខ្ញុំ!!!»ស្របសម្តីក៏ទាញ
នាឡិកាពីក្នុងថតតុមកពាក់លើដៃ...រាងតូចនៅ
ចចេសមិនព្រមចុះទៅងូតទឹកទេ ព្រោះនាងកំពុងតែខ្នាញ់នឹងឬកពារឆ្មើងរបស់ប្រុសអ្នកមាន
កំពូលមុខងាប់ម្នាក់នេះ...
«ខ្ញុំមិនទៅជាមួយលោកទ..ខ្ញុំទៅសាលារៀន»
«មិនឱ្យទៅទេ...ឈប់រៀនទៅ..បានប្តីហើយ»
«ផូស»
«យ៉ាងម៉េចហ្នឹង??»Taehyungសម្លក់ភ្នែកដាក់
ស្របពេលដែលនាងបានទាញខ្នើយឱបមកគប់ក្បាលគេ រួចនាងក៏ពេបមាត់យំ!!!
«ខ្ញុំមិនទាន់ចង់បានប្តីទេ...ហេតុអីលោកបង្ខំខ្ញុំ?»
«ពុទ្ធោហ្អើយ!!!»រាងសង្ហារឧទានឡើងក្នុងចិត្ត
ហើយដើរទៅដាក់បង្គុយក្បែរនាង
«បាន...ខ្ញុំព្រមឱ្យនាងទៅសាលា...តែខ្ញុំប្រាប់ឱ្យហើយ...អត់មានលួតរត់ទៅផ្ទះទេ!!!»
Taehyungដាក់បង្គាប់ឱ្យនាងយ៉ាងម៉ឺងម៉ាត់ រួមជាមួយនឹងកាយវិកាថ្នាក់ថ្នម ដោយអង្អែលក្បាលនាងតិចៗ
«ក៏បាន..!!!»រាងតូចយល់ស្របទាំងមុខជូរ!!!
______
នៅតាមផ្លូវទៅសាលារៀន ស្រីតូចអង្គុយយ៉ាងស្ងៀមស្ងាត់ តែក្នុងចិត្តសែនធុញតប់ប្រម៉ល់ ព្រោះតែកូនចៅរបស់ថេយ៉ុង គឺSae
នឹងJack...ពួកគេជាអ្នកបើកឡានជូន ហើយក៏
នៅចាំឃ្លាំមើលនាងគ្រប់វិនាទី...
«អ្នកនាង?ហេតុអីសាលារៀនអ្នកនាងនៅឆ្ងាយយ៉ាងនេះ...នេះខ្ញុំបើកឡានចង់3ម៉ោងហើយនៅមិនទាន់ដល់ទៀត»Jackងាកទៅសួររាងតូចដែលអង្គុយនៅកៅអីខាងក្រោយ...
«ជិះ2ថ្ងៃទៀតក៏មិនទាន់ដល់ផង!!បើពួកឯងបើកឡានដូចជ្រូកងាប់បែបនេះ!!!»
Chouninចងចិញ្ចើមស្តីអោយ នាងក៏មានអារម្មណ៍ថាធុញដែរ អង្គុយឡើងស្ពឹកគូទ
មិនដឹងថាពេលណាទើបទៅដល់...
!!!ផូស...ផូស!!! ២ដៃកណ្តាលក្បាលJack
ដោយស្នាដៃអាSae
«អូយ៎..អាចង្រៃ!!!»Jackលើកដៃអង្អែលក្បាលខ្លួនឯង
«នៅមកជេរយើងទៀត...ឯងមានឮអ្នកនាងស្តី
ឱ្យទេ...អាជ្រូកងាប់...បន្ថែមល្បឿនបន្តិចទៅ»
Saeធ្វើជានិយាយយកមុខ Jackក៏ងាកមុខ
សម្លក់មុននឹងបើកឡានបន្ត!!!!
មិនយូរប៉ុន្មានពួកគេក៏មកដល់មុខផ្លូវចូលសាលា រាងតូចឈានជើងចុះពីឡានភ្លាម សិស្ស
គ្រប់គ្នានៅទីនោះនាំគ្នាភ្ញាក់ផ្អើលរត់មកមើល
ព្រោះមិនដែលឃើញមានសិស្សណាជិះឡាន
ទំនើបមករៀន ថែមទាំងមានអ្នកបើកឡានឱ្យ។
«ពួកឯងដើរតាមយើងធ្វើអី?»រាងតូចសួរទៅ
កាន់SaeនឹងJackដែលដើរតាមនាងតាំងពីចុះ
ពីលើឡានរហូតមកដល់មុខថ្នាក់ គួរឱ្យរំខាន!!!
«ចៅហ្វាយបានផ្តាំមកថាឱ្យពួកខ្ញុំដើរតាមអ្នកនាងឱ្យជាប់!!!»Jackក៏រហ័សឆ្លើយ ធ្វើឱ្យ
រាងតូចស្ពឹកខួរយកដៃមកទះថ្ងាស់បន្តិច
«ហឺយ...ចុះពេលខ្ញុំចូលបន្ទប់ទឹក ពួកឯងប្រុងចូលទៅតាមដែរមែនទេ?»តាមពិតនាងសួរ
បញ្ជួស តែពួកគេបែរជាឆ្លើយ...
«បាទមែនហើយ...»គេឆ្លើយព្រមគ្នាដូចបាន
ព្រៀងទុក!!!
«ផឹប!!!»Chouninយាកាតាបដែលយួរក្នុងដៃ
បម្រុងនឹងសំពោងក្បាលពួកគេ សំណាងដែរ
Saeគេចាប់ជាប់...
«ពួកឯងឆ្កួតតាមចៅហ្វាយឯងហើយមែនទេ?»
នាងស្រែកគំហកទាំងមួម៉ៅ ខឹងគ្រឺតនឹងចរិតឆ្កួត
ឡប់របស់ពួកគេ...
«ហុចទូរស័ព្ទមក!!!»នាងលាដៃទាទូរស័ព្ទ ពួកគេ2នាក់ក៏មើលមុខគ្នាទៅវិញទៅមកមុន
នឹងសួរត្បកវិញ..
«អ្នកនាងយកទូរស័ព្ទពួកខ្ញុំមកធ្វើអី?»Sae
«ឆាប់ឱ្យមក ហើយចុចលេខចៅហ្វាយពួកឯងផង ខ្ញុំនឹងខទៅប្តឹង...»Chouninឈរច្រត់ចង្កេះចាំពួកគេហុចទូរសព្ទឱ្យ ក្រឡេកទៅមើលJackខំទាញទូរស័ព្ទមកចុចរកលេខទាំងញ័រដៃទទ្រើកព្រោះភ័យ..ដឹងស្រាប់
ហើយថានាងឆ្នាស់ហើយក៏ធ្លាប់ស៊ីកណ្តាប់ដៃនាង មិនទាន់បាត់ជាំផង
«នេះបាទ»Jackហុចទូរស័ព្ទទៅនាងទាំងញ័រដៃ នាងតូចក៏ឈោងយកហើយយកមកផ្អឹប
នឹងត្រចៀក....
(អាឡូ)ជាសម្លេងមនុស្សប្រុសកំពុងនិយាយ
«លោកប្រដៅកូនចៅលោកយ៉ាងម៉េចហាស់?
បានជាឱ្យគេដើរតាមខ្ញុំរហូតចឹង?»គ្រាន់តែលើកនិយាយភ្លាមនាងក៏សួរបែបនេះ អ្នកម្ខាងទៀតក៏មិនឮតបអ្វី...នាងក៏បន្ត
«មិននិយាយមែនទេ...មនុស្សឆ្កួត..ប្រុសចង្រៃ
...ទៅផ្ទះវិញខ្ញុំនឹងសំពោងក្បាលលោក កាច់ក
កាត់អណ្តាត បំបាក់ជើងបំបាក់ដៃលោកមិនខានទេ ចាំតែមើលចុះ»
~~~ទូតៗៗៗ!!!!!
ទូរស័ព្ទស្រាប់តែផ្តាច់ភ្លាមៗ បណ្តាលឱ្យនាងឆាបឆួលកំហឹងជាខ្លាំង....
«អ្នកនាង...»Jackហៅនាងដូចមានអ្វីចង់ប្រាប់
ប៉ុន្តែត្រូវChouninសម្លោក!!!
«ចេញទៅ...ឬក៏ចង់ខៀវភ្នែកទៀត»
«អ្នកនាងគឺថា...នែក៎...»គេនៅអេះអុញៗដដែល
«វាថី???»គួរឱ្យធុញមែននាងដកខ្លួនចេញពីពួកគេមិនបានសោះ!!!«គឺ...»
«គឺស្អី?»
«ខ្ញុំចង់ប្រាប់ថាលេខដែលខលមុននេះមិនមែនលេខចៅហ្វាយទេ...ជាលេខ..លេខឪខ្ញុំបាទ»~~~ប្រាវ!!!!
គេប្រាប់មិនទាន់ផុតមាត់ផង នាងតូចក៏គប់ទូរស័ព្ទ
ក្នុងដៃគ្រវែងចោលភ្លាម ហើយក៏ធ្លាក់បែកខ្ចាយក្លាយជាកម្ទេចទូរស័ព្ទមួយរំពេច«ទៅ...ចេញទៅ!!!»Chouninមិនអាចធ្វើអ្វីបាន បានត្រឹមតែស្រែកដេញ ហើយគេនៅឌឺមិនព្រមទៅ នាងស្រវ៉ាដុំថ្ម២ ៣ដុំគប់ទើបពួកគេនាំគ្នារត់សំដៅទៅឡានវិញយ៉ាងប្រញាប់
YOU ARE READING
The Millionaire's Wife (Completed)
Romanceមនុស្សអាត្មានិយមសុខចិត្តយកបេះដូងក្លែងក្លាយ រូបកាយសោភានីមកដោះដូរដើម្បីលុយ ស្របពេលដែលមនុស្សម្នាក់ទៀតយកបេះដូងស្មោះមកដោះដូរយកក្តីសុខពិតប្រាកដ ហើយគេនឹងជ្រើសយកមនុស្សចុងក្រោយជាអ្នកដែលព្រមនៅជាមួយគេ ពេលគេបាត់បង់អ្វីគ្រប់យ៉ាង