ខ្ញុំជាក្មេងមិនល្អ😔

2.3K 118 2
                                    

   ឪពុកម្តាយតែងតែប្រាថ្នាចង់បានក្មេងល្អជាកូនខ្លួន!ហើយតែងតែស្ដីបន្ទោសកូននូវរឿងបន្តិចបន្តួច នឹងប្រៀបធៀបកូនខ្លួនឯងនឹងក្មេងដទៃ។ វាជាចំណុចមួយដែលធ្វើឲ្យក្មេងអន់ចិត្ត និងជាចំណុចចាប់ផ្ដើមនៃសម្ពាធ។ ហើយសម្ពាធជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរ......

   ពេលនេះកណ្ដាលអាធ្រាតហើយតែអ្នកដែលជាម្ដាយ នៅអង្គុយចាំកូនគាត់នៅក្នុងវីឡាស្គឹមស្កៃមួយ

ក្រាក.......ទ្វារបើកបង្ហាញក្មេងប្រុសដែលមើលទៅប្រហែលជាអាយុ 18-19 ឆ្នាំ មុខពោពេញទៅដោយរបួស សម្លៀកបំពាក់រហែកអស់

"អាZhan!ឯងទើបមកពីណា!?" Mrs Xaio ដើររកកូនប្រុស

"មុខខ្ញុំបែបនេះម៉ាក់គិតថាខ្ញុំទើបមកពីបណ្ណាល័យហ្អេ!?" Xaio Zhan តែងតែឈ្លោះគ្នាជាមួយនឹងឪពុកម្តាយគេជាញឹកញាប់

"ឯងគិតថាខ្លួនឯងអស្ចារ្យណាស់មែនទេដែលវៃគ្នារាល់ថ្ងៃបែបនេះ!?" Mrs Xaio ទះកំភ្លៀង Xaio Zhan មួយទំហឹង

"មែនហើយខ្ញុំមិនដែលល្អក្នុងភ្នែកម៉ាក់ទេ!ម៉ាក់ស្រឡាញ់តែ អាYi Lin  ប៉ុណ្ណោះ!!" Xaio Zhan គំហគដាក់ម៉ាក់ខ្លួនទាំងខឹង ចំណែកMrs Xaio ទប់អារម្មណ៍មិនជាប់ក៏ទះ Xaio Zhan
មួយដៃទៀត

"ទះខ្ញុំទៅ!ទះមក!វាជាកូនអ្នកផ្សេងតែម៉ាក់ស្រឡាញ់វាណាស់ ម៉ាក់យកវាមកចិញ្ចឹមទៅ វារៀនពូកែជាងខ្ញុំ វាល្អ វាចេះអែបអប និយាយផ្អែម ខុសពីខ្ញុំដែលវៃគ្នារាល់ថ្ងៃ ម៉ាក់មិនដែលខ្វល់ពីខ្ញុំទេ ម៉ាក់មិនដែលសួរថាខ្ញុំឈឺឬអត់ទេ!ខ្ញុំស្អប់ម៉ាក់" Xaio Zhan ក៏រត់ទៅបន្ទប់វិញ

"កូននេះវាបានដៃហើយ!" Mrs Xaio

"អូនទៅថាឲ្យវាធ្វើអី!? ហើយគួរតែកាត់បន្ថយស្និទ្ធស្នាលនឹងពួកត្រកូលYi ទៅ !" MR XAIO ដើរចូលមក

"បងកើតស្អី!?ត្រកូលYi ហើយនឹងខ្ញុំរាប់អានគ្នាមកយូរហើយ!" Mrs Xaio សម្លក់ប្ដី

"បងមិនចង់ឃាត់ទេ!តែអូនក៏ឃើញថាក្មេងៗវាមិនត្រូវគ្នា!ទោះបីជា Xaio Zhan វាមិនល្អតែវាជាកូនតែម្នាក់របស់បងអូនគួរតែយល់ចិត្តវាផង!" Mr Xaio និង Mrs Xaio ក៏មិនសូវជាត្រូវគ្នាប៉ុន្មានដែរ

"រាល់ថ្ងៃនេះខ្ញុំជេរវាក៏ព្រោះតែស្រលាញ់នឹងហើយ!ខ្ញុំគ្រាន់តែឲ្យវាមើលគំរូ Yi lin ដែលជាក្មេងល្អ !" Mrs Xaio

ក្មេងពាល Where stories live. Discover now