បីថ្ងៃក្រោយមកជាថ្ងៃប្រឡងចុងក្រោយរបស់សាលារៀន។ Xaio Zhan ទោះបីជាធ្លាប់ជាសិស្សខ្សោយតែគាត់អាចធ្វើបាន ដោយសារប៉ុន្មានថ្ងៃនេះខំរៀនឡើងចង់បែកផ្សែង។ នៅពេលដែលចប់ការប្រឡងហើយសិស្សទាំងអស់បំបែកគ្នាទៅសម្រាកចំណែក Xaio Zhan មានអារម្មណ៍ថាខ្លួនឯងកាន់តែមិនស្រួលទើបទៅមន្ទីរពេទ្យ
បន្ទប់ផ្ទាល់ខ្លួនរបស់គ្រូពេទ្យ....
Xaio Zhan អង្គុយចាំពេទ្យនៅក្នុងបន្ទប់ម្នាក់ឯងភ្នែកសម្លឹងទៅឆ្ងាយតាំងពី ជប់លៀងជាមួយគ្នាមកគាត់មិនដែលបានឃើញ Yibo ម្ដងទៀតទេហើយក៏មិនដែលលឺដំណឹងពីគាត់ដែល
"Xaio Zhan!!" សម្លេងហៅរបស់មនុស្សម្នាក់បន្លឺឡើងនៅមាត់ទ្វារទំនងជាគ្រូពេទ្យទើប Xaio Zhan ងាកទៅមើល
"បងប្រុស Jing Nan ..." Jing Nan ជាពេទ្យដែលស្និទ្ធស្នាលនឹង Xaio Zhan ដោយសារតែចូលពេទ្យច្រើនដងពេក
"មើលទៅសភាពឯងល្អស្អាតតើហើយមកពេទ្យធ្វើអី!?" Jing Nan ដើរមកអង្គុយកៅអីផ្ទាល់ខ្លួន
"ខ្ញុំមិនសូវស្រួលខ្លួន!!បងជួយពិនិត្យបន្តិចទៅ!!" Xaio Zhan
ការពិនិត្យបានបញ្ចប់លិទ្ធផលក៏ចេញមកដែល។ Jing Nan ដើរចេញពីបន្ទប់ពិសោធន៍ជាមួយឯកសារមួយច្បាប់ទឹកមុខក្រៀមក្រំ
"យ៉ាងម៉េចហើយបង Jing Nan ធ្វើមុខបែបនេះខ្ញុំភ័យហើយ!!" Xaio Zhan
"ហេតុអីឯងមិនមកមន្ទីរពេទ្យតាំងពីយូរ!? " Jing Nan សួរបកទៅវិញ
"កុំអូសក្រឡាពេកនិយាយធ្វើដូចខ្ញុំឈឺជិតងាប់ចឹង!!" Xaio Zhan
"វាក្បែរងាប់នឹងហើយ!!" Jing Nan បោះឯកសារទៅលើតុ "ជម្ងឺមហារីកខួរក្បាល!!ឯងគិតទៅថាគួរងាប់ឬអត់!!"
"ស្អីគេ!?ម..មហារីក....ខួរក្បាល!?" Xaio Zhan សឹងតែមិនជឿថាធ្ងន់ធ្ងរដល់ថ្នាក់នឹង
"Zhan!! វាកើតឡើងក្នុងខួរក្បាលឯងយូរហើយវាបណ្ដាលមកពីការគិតច្រើន បូករួមជាមួយសម្ពាធធ្ងន់ធ្ងរពេក!!វាចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយបងជួយមិនបានទេ!!" Jing Nan
"ខ្ញុុំសល់ពេលប៉ុន្មានទៀត!?" Xaio Zhan សម្លឹងមើល Jing Nan ដោយភ្នែកក្រហមច្រាល
"តែពីរខែទេ!!" Jing Nan ដកដង្ហើមធំវាសល់តិចពេកហើយ
"តែពីរខែទេ!?!" Xaio Zhan ក៏ភ្ញាក់ផ្អើលមិនតិចដែលជម្ងឺនេះកើតឡើងតាំងពីពេលណាក៏មិនដឹងតែនៅពេលដែលដឹងសល់ពេលតែពីរខែ
YOU ARE READING
ក្មេងពាល
Adventureជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...
