បាត់ខ្លួន

726 66 0
                                        

ពាក់កណ្ដាលយប់ Xaio Zhan ងើបចេញពីរង្វង់ដៃរបស់រាងក្រាស់ ខ្ទប់ក្បាលខ្លួនឯងព្រោះគាត់កំពុងតែឈឺក្នុងខួក្បាលដូចជាមានសត្វល្អិតរាប់រយមកខាំ។ គាត់ដឹងថាគាត់មិនអាចទ្រាំទ្របានទៀតទេ ទើបងាកទៅសម្លឹងមុខ Yibo ដែលដេកលក់ស្កប់ស្កល់មុននឹងគាត់ដើរចេញទៅ។

គាត់មិនដឹងថាគាត់ត្រូវដើរទៅណាឬយូរប៉ុណ្ណាទេ ទោះរស់ឬស្លាប់ក៏គាត់មិនឲ្យ Yibo ឃើញសភាពគាត់បែបនេះដែរ។

Xaio Zhan ដើរមកដល់ផ្លូវទាល់នឹងជញ្ជាំងគាត់ងាកមកមើលជុំវិញខ្លួន ក៏សុទ្ធតែជញ្ជាំងនិងក្មេងពាលជាច្រើនកាន់ដំបងដើរមករកគាត់ គាត់ដឹងត្រឹមតែថាវង្វេងហើយក៏ដឹងច្បាស់ ថាគាត់ស្រមោលស្រមៃកាន់តែផ្ដេសផ្ដាសទៅ តែអារម្មណ៍លែងស្ថិតនៅក្នុងការគ្រប់គ្រងរបស់គាត់ហើយ ដោយសារតែផ្នែកខាងក្រោមជាការ៉ូ ហើយទើបនឹងភ្លៀងទៀតងាយនឹងរអិលណាស់។ ភ្លាមៗគាត់ក៏រអិលដួលបោកក្បាលនឹងការ៉ូ ឈាមហូរចេញពីរបួសក្បាលមកមិនឈប់ គាត់ទទួលបានអារម្មណ៍ដឹងថាខ្លួនប្រាណគាត់គ្មានកម្លាំងកម្រើក ភ្នែកក៏ចាប់ផ្តើមព្រិល ដកដង្ហើមក៏សឹងតែមិនដល់គ្នា មិនយូរមិនឆាប់អ្វីដែលគាត់បានឃើញគឺជាពិភពខ្មៅមួយដែលងងឹតស្លុងមិនអាចមើលឃើញសូម្បីតែខ្លួនរបស់គាត់ នេះមែនទេដែលគេហៅថាសេចក្តីស្លាប់!?
................

ព្រឹកបន្ទាប់yibo ក៏លែងមាន រាងតូចក្នុងដៃដូចរាល់ដង អ្វីដែលប៉ះគឺភាពទទេស្អាត។ Yibo ងើបអង្គុយមើលទៅកន្លែងដែល Xaio Zhan ដេកយប់មិញ ក៏ទទួលបានអារម្មណ៍មិនស្រួលភ្លាមៗ។

Yibo ក្រលែកមើលទៅលើតុក៏ឃើញទូរស័ព្ទ Xaio Zhan គេមិនដែលភ្ញាក់មុនគាត់ទេហើយរិទ្ធិតែមិនដែលចេញទៅក្រៅដោយមិនយកទូរស័ព្ទទៅដែល

Yibo ប្រញាប់ក្រោកពីលើគ្រែរកមើលសព្វបន្ទប់ហើយមិនឃើញ Xaio Zhan ទេអារម្មណ៍ក៏ចាប់ផ្តើមច្របូកច្របល់ភ្លាម
..................

Bunny house.....

"Zhan មិនបានមកទីនេះទេ!???"

Yibo ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលដឹងថា Zhan ក៏មិននៅ bunny house ដែរ Lay wu Ren និង Jai jai ក៏ភ្ញាក់ផ្អើលដូចគ្នាពេលលឺ Yibo សួរបែបនេះ

ក្មេងពាល Место, где живут истории. Откройте их для себя