Gun 🌟 star

931 85 2
                                        

   នៅក្នុងហាងកាហ្វេមួយដែលអតិថិជនភាគច្រើនគឺជាកូនសិស្សព្រោះតែហាងកាហ្វេនេះនៅមុខសាលារៀន Xaio Zhan អង្គុយតុជិតជញ្ជាំងកញ្ចក់ម្រាមដៃវាយleptopយ៉ាងជំនាញដែលមានWu Ren អង្គុយច្រត់ចង្ការសម្លឹងមើល Xaio Zhan មិនដាក់ភ្នែក

"មើលអី!?សង្ហារហ្អេ!" Xaio Zhan សួរទៅ Wu Ren តែភ្នែកមិនដកពីលេបថប់

មិនបាច់ឆ្ងល់ទេថាហេតុអី Wu Ren មើល Xaio Zhan មិនដាក់ភ្នែកព្រោះតែការតែងខ្លួនគេថ្ងៃនេះវាខុសពីធម្មតា។ រាល់ដងមួយតួរខ្លួនគេគឺឃើញតែពណ៌ខ្មៅទេតែថ្ងៃនេះបែរជាពាក់ពណ៌ខៀវចាស់ នឹងមានអាវខាប៊យពណ៌ខ្មៅពីក្រៅ ថែមទាំងពាក់ខោជើងស្ទើរត្រឹមជង្គង់មានស្ពៀយកាបូបជំហៀងទៀត មិនមែនតែ Wu Ren ទេស្រីៗមួយហាងកាហ្វេទាំងអស់ស្ទើរតែ Xaio Zhan ទាក់បានទាំងអស់ហើយ

"បងZhan សង្ហារណាស់ថ្ងៃនេះ!" Wu Ren ញញឹមបិទមាត់មិនជិត

"ចុះរាល់ដងមិនសង្ហារទេ!?" Xaio Zhan

"អូ...!ធ្វើខ្លួនដូចទៅបុណ្យសព!" Wu Ren

"ទាំងនេះសុទ្ធតែជារបស់Lay ទាំងអស់នឹង មកពីយើងមិនបានទៅផ្ទះទើបយករបស់វាមកពាក់សិន!" Xaio Zhan

" មានកិត្តិយសបានពាក់របស់អ្នកអង្គម្ចាស់!" Wu Ren

"ច្រណែនមែនទេ!?" Xaio Zhan

"មានឯណា!" Wu Ren ប្រកែកតែមាត់ញញឹមមិនជិតទេ

"មកមើលនេះមក!!" Xaio Zhan ហៅ Wu Ren ឲ្យទៅមើលរូបថតក្នុងលេបថប់

"ជាគណនីរបស់លោកគ្រូមែនទេ!បងរកគណនីគាត់ឃើញហ្អេ!?" Wu Ren មើលទៅរូបថតដែលបញ្ចាំងលើអេក្រង់

"យើងជាHacker ណា៎!" Xaio Zhan ក៏ចុចទៅមើលរូបភាពបន្ទាប់

"អេ!!?គាត់មានស្នាមសាក់ហ្អេ!?" Xaio Zhan ភ្ញាក់ផ្អើលនឹងរូបមួយសន្លឹកដែលជារូបថតពីក្រោយខ្នងដោះអាវបញ្ចេញស្នាមសាក់នៅលើស្មារ ដែលជារូបពស់ ដែលមិនដែលមានអ្នកសាក់បែបនេះទេទោះជារូបពស់ក៏មិនដូចសាក់មួយនេះដែរ

"វាអាចនឹងរូបអ្នកផ្សេងក៏ថាបាន!" Wu Ren

"ឯងមើលមួកកាពារដែលនៅពីក្រោយនោះទៅ!វាជាមួកព្រឹកមិញមែនទេ!?" Xaio Zhan ក៏ចង្អុរទៅមួកដែលថតជាប់នៅជ្រុងម្ខាង

ក្មេងពាល Tahanan ng mga kuwento. Tumuklas ngayon