សង្សារចាស់⛔

986 89 0
                                        

      នៅក្នុងសង្រ្គាមក្មេងពាលមួយដែលមានមនុស្សមាឌធំមួយក្រុមមិនតិចជាងដប់អ្នកកំពុងប្រយុទ្ឌជាមួយក្មេងពីរអ្នកនិងបុរសមាឌមាំម្នាក់។

ប្រាកដណាស់ថាគ្នាបីអ្នកមិនអាចយកឈ្នះវាបានទេពេលនេះក៏ទប់លែងជាប់ដែរ ចង់រត់ក៏មិនរួចដូចគ្នា រហូតដល់ Lay ដួលនឹងដី Jai jai និង Wu Ren រត់ទៅលើក Lay ឡើងព្រោះថាគ្មានអ្នកណាដែលចង់ឲ្យ អ្នកអង្គម្ចាស់ដួលនឹងដីទៅ!?ម្នាក់ៗភ្នែកសរអស់ហើយ តែវាជាឱកាសដែលឲ្យសត្រូវហ៊ុមព័ទ្ធបាន

"ចប់ហើយ!!" Yibo 

"ពួកឯងជា Bunny killer!?" បុរសម្នាក់ដែលមានស្នាមកាំបិទនៅលើមុខសម្លុតដាក់ក្មេងទាំងបី

"បើស្គាល់ Bunny killer ហើយនៅថ្លើមធំចង់លេងជាមួយភ្លើងទៀត!!" សម្លេងមួយស្រែកពីក្រោយខ្នងធ្វើឲ្យគ្រប់គ្នាងាកទៅមើល

ក្មេងប្រុសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅពេញមួយតួខ្លួន មានកាន់ដំបងមួយនៅក្នុងដៃ ដោយសារតែចាំងនឹងពន្លឺដែលនៅក្រោយខ្នងទើបមិនអាចមើលមុខឃើញច្បាស់ តែអ្វីដែលច្បាស់គឺស្នាមសាក់ដែលនៅនឹងដៃដែលមានឈ្មោះZhan ge នឹងហើយ

"Zhan ge!?" ក្រុម Gun star ស្រែកព្រមគ្នា

"បាទ!!ខ្ញុំ Zhan ge ស្គាល់ទេ!?" Xaio Zhan

"ពួកឯងនៅចាំអីទៀតឆាប់ចូលទៅ!" បុរសមាឌធំម្នាក់រុញគ្នាឯងចូលទៅរក Xaio Zhan

Xaio Zhan វាត់មួយដំបងធ្វើឲ្យអាម្នាក់ចូលមិញនេះបែកក្បាលហូរឈាមនៅមួយកន្លែងហើយក៏លោតទៅធាក់ ម្នាក់ទៀតដែលនៅជិតនោះ

Xaio Zhan ដឹងច្បាស់ថា បើស៊ូជាមួយពួកវាប្រាកដជាមិនឈ្នះទេ តែបើចាប់មេរបស់វា ពួកវាប្រាកដជាឈប់ទើប Xaio Zhan រត់ទៅរកអាម្នាក់ដែលស្រែកអំបាញ់មិញនេះលឿនដូចព្យុះ ហើយក៏ទម្លាក់ដំបងចុះចាប់កាំបិទដែលនៅនឹងចង្កេះរបស់បុរសនោះមកភ្ជង់

"បើពួកឯងចូលមកបងធំឯងមិនរស់ទេ!!!" Xaio Zhan ជល់កាំបិទធ្វើឲ្យដាច់សាច់ចេញឈាមបន្តិច

"ស្ដាប់តាមគេទៅកុំចូលមក!!"  បុរសនោះប្រាប់ទៅមនុស្សក្រោមបង្គាប់

"ខ្ញុំមិនដឹងថាពួកឯងមករកអ្នកណានៅក្នុងក្រុមខ្ញុំទេ!!តែទៅប្រាប់ចៅហ្វាយឯងទៅថា បើចង់លេងគួរតែប្រាប់មុនពួកខ្ញុំមិនមែនក្មេងតាមចិញ្ចើមថ្នល់ចង់វៃក៏វៃទេ ប្រយ័ត្ន Gun star របស់ឯងឈរឈ្មោះលែងកើត!" Xaio Zhan និយាយហើយក៏ប្រលែង ពួកវាឲ្យទៅវិញ ទើបម្នាក់ៗរត់មិនងាកក្រោយ

ក្មេងពាល Место, где живут истории. Откройте их для себя