Xaio Zhan អង្គុយអូសទូរស័ព្ទចុះឡើងតែទូរស័ព្ទមួយគ្រឿងនេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេក្រៅពីកម្មវិធីរញ៉េរញ៉ៃ Xaio Zhan នឹកមិនឃើញទេថាគេស្គាល់អ្នកណាខ្លះ មានទំនាក់ទំនងយ៉ាងម៉េចខ្លះជាមួយអ្នកដទៃនោះទេ។ Yibo ឃើញ Xaio Zhan ស្មុគស្មាញពេកក៏ចូលទៅនិយាយជាមួយ
"Zhan!!មិនបាច់បង្ខំទេ មិនយូរមិនឆាប់គង់តែចងចាំវិញ!!"
Xaio Zhan ងាកមកសម្លឹងមុខ Yibo
"បងស្គាល់ខ្ញុំច្បាស់ទេ!??"
Yibo ស្ទាក់ស្ទើរនឹងឆ្លើយទោះជាយ៉ាងណាអ្នកទាំងពីរក៏ទើបតែជួបគ្នាបានមិនយូរដែរ
"មិនច្រើនតែក៏មិនតិច!!"
"បងដឹងអ្វីពីខ្ញុំខ្លះ!?"
Yibo ដាក់ខ្លួនអង្គុយជិត Xaio Zhan នឹងចាប់ដៃ Xaio Zhan មកកាន់
"ឯងមិនចូលចិត្តញញឹមទេ ចូលចិត្តប្រើកម្លាំងមកដោះស្រាយ កំហឹងឯងពិបាកនឹងទប់ទល់ណាស់ ហើយរឹតតែពិបាកនឹងបង្កើតទំនាក់ទំនងជាមួយ ក្បាលរឹងនិយាយមិនចេះស្ដាប់!!"
Xaio Zhan មិនជឿថាខ្លួនឯងអាក្រក់ដល់ថ្នាក់នឹងទេព្រោះរៀបរាប់មកទាំងប៉ុន្មាន មិនប្រហែលជាចារឹកគាត់សោះ
"ចុះខ្ញុំមានចូលចិត្តអីពិសេសដែលទេ!?ដូចជារសនិយមប្លែកៗអីនឹង!!"
Yibo ស្ដាប់ហើយ ក៏សើចភ្លាម
"រសនិយមប្លែកមែនទេ!?? គឺឯងងប់ងល់នឹងម៉ូតូធំ បើឯងមិនឈ្នះទេឯងមិនឈប់ទេ ហើយបើសត្រូវរបស់ឯងវិញគឺមិនអាចក្លាយជាមិត្តបាន រសនិយមដែលគួរឲ្យខ្លាចទៀតនោះ គឺ........ ឯងមិនអាចសម្លឹងភ្នែកបងលើសពី 5 នាទីទេ តែពេលនេះឯងសម្លឹងបងលើសពី 10 នាទី ហើយ!!"
Xaio Zhan ភ្ញាក់ខ្លួនប្រញាប់ដកភ្នែកពី Yibo ហើយក៏ទះមុខខ្លួនឯងតិចៗ ព្រោះថាគាត់មានអារម្មណ៍ថា ភ្លាមស្រាប់តែចំហាយក្ដៅចេញពីផ្ទៃមុខ សកម្មភាពគាត់មិនអាចឃ្លាតឆ្ងាយពីភ្នែករបស់ Yibo ទេ
"បើឯងចង់ដឹងច្បាស់ Bunny killer ដឹងច្បាស់ជាងបងហើយណាមួយបើឯងនៅតែបន្តសួរបងទៀត ខ្លាចតែគ្រប់គ្រងខ្លួនឯងមិនបានទេ!!"
Yibo សើចកក្អឹក ចំណែក Xaio Zhan សម្លក់ Yibo មុខឡើងក្រហម
"ចុះខ្ញុំស្រឡាញ់បងយ៉ាងម៉េច!??"
VOCÊ ESTÁ LENDO
ក្មេងពាល
Aventuraជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...