សារភាពស្នេហ៍ ❤️♥️

812 82 3
                                        

    Xaio Zhan នឹង Wu Ren កំពុងនាំគ្នាដើរទៅផ្ទះតែស្រាប់តែជួប Yibo

"បង Zhan!!លោកគ្រូនោះឆាប់ទៅជួបគាត់ទៅ!!" Wu Ren ក៏អូសដៃ Xaio Zhan រត់ទៅរក Yibo

"លោកគ្រូឈប់សិន!!" Wu Ren ស្រែកឃាត់ Yibo ដែលប្រុងជិះម៉ូតូចេញទៅ

"មានរឿងអី!?" Yibo ងាកមកមើលមុខ Wu Ren តែមិនបានមើលទៅ Xaio Zhan ទេ Xaio Zhan ក៏មានអារម្មណ៏មិនចង់និយាយជាមួយ Yibo ដូចគ្នា

"ថ្ងៃស្អែកជាថ្ងៃសែនលោកខែ!លោកគ្រូទំនេរទេយើងជប់លៀងទៅ!!" Wu Ren

"ហេតុអីខ្ញុំត្រូវចូលរួមជាមួយនឹងឯងដែល!?" Yibo

"មកពីលោកគ្រូជាលោកគ្រូរបស់ខ្ញុំនោះអី!" Wu Ren

"ខ្ញុំមិនមែនមិត្តភក្តិឯងទេជាគ្រូគ្រាន់តែជាគ្រូ!!" Yibo

"អីយ៉ា!!បង Zhan ជួយនិយាយបន្តិចទៅ!!" Wu Ren អន្រួនដៃ Xaio Zhan អង្វរ ទើប Xaio Zhan ងាកមើលមុខ Yibo មុខស្មើរសម្លឹងយូរបន្តិចទើបបង្ខំចិត្តញញឹម

"លោកគ្រូ!ខ្ញុំជិតដល់ថ្ងៃប្រឡងហើយ!ពេលដែលប្រឡងហើយនោះពួកខ្ញុំក៏រៀនចប់ហើយដែរ ថ្ងៃក្រោយបានជួបលោកគ្រូទៀតឬអត់ក៏មិនដឹង!ខ្ញុំគ្រាន់តែចង់មានពេលនិងអនុស្សាវរីយ៍ល្អខ្លះជាមួយលោកគ្រូ !តែបើលោកគ្រូប្រកាន់ទៅហើយពួកខ្ញុំក៏មិនឃាត់ដែល!ឆាប់ទៅ Wu Ren!!" Xaio Zhan ក៏ចាប់ដៃ Wu Ren ដើរទៅមុខ

"ឈប់សិន!!ខ្ញុំនឹងទៅជាមួយឯងនៅថ្ងៃស្អែក!!" Yibo

"ជួបគ្នានៅហាងស្រារាត្រី !!" Xaio Zhan និយាយហើយក៏បន្តដំណើរទៅមុខទៀត

ពិធីជប់លៀងធ្វើឡើងដោយមានសមាជិកចូលរួម4អ្នក Xaio Zhan Wu Ren Lu Han និង Yibo មុនដំបូងក៏គ្រាន់តែនិយាយគ្នាធម្មតា តែចៃដន្យអី Lu Han និង Yibo ជ្រុលផឹកឡើងលេងដឹងខ្យល់អីហើយ

"បង Zhan!!ខុសផែនការហើយ!!" Wu Ren ច្រត់ចង្កេះមើលទៅមនុស្សដែលស្រវឹងដេកនឹងតុ

"ឯងយក Lu Han ទៅផ្ទះទៅ!ខ្ញុំយកលោកគ្រូទៅផ្ទះគាត់!!" Xaio Zhan ក៏ចាប់គ្រា Yibo ឡើង

"ស្អែកជួបគ្នា!!" Wu Ren

Xaio Zhan ងក់ក្បាលហើយគ្រា Yibo ដើរចេញទៅទាំងមិនត្រង់ផ្លូវ

ផ្ទះYibo.....

ដឹប.......

"មិនចេះផឹកហេតុអីក៏ផឹកច្រើនម្លេះ!!" Xaio Zhan បោះ Yibo ទៅលើពូកមួយទំហឹង

ក្មេងពាល Où les histoires vivent. Découvrez maintenant