សម្លេងកាំភ្លើងលាន់ពេញត្រចៀកបច្ចេកទេសបាញ់ក៏ល្អបើមិនស្លាប់ជារឿងអច្ឆរិយៈហើយតែ.........
"Zhan ge ឯង!??"
Qichen ត្រូវLu xin ភ្ជង់កាំភ្លើងត្រឹមតែមួយពព្រិចភ្នែក កូនចៅក៏ត្រូវ Yi lin ចាត់ការនឹងកាំភ្លើងខ្លីរបស់គេហើយដែលសូម្បីតែគ្នាឯងក៏ក្បត់ ចំណែកកាំភ្លើងដែលបាញ់ Yibo នៅក្នុងដៃ Xaio Zhan តែគ្រាប់កាំភ្លើងអម្បាញ់មិញបាញ់មិនត្រូវទេគឺប៊ិះនឹងត្រូវប៉ុណ្ណោះ អេ!!!!ឈប់សិនមិនត្រូវទេ បើជា Xaio Zhan ពិតមែនគ្រាប់កាំភ្លើងមិនអាចខុសចំណែកLu xin ក៏ដូចគ្នាត្រឹមតែប៉ុន្មានវិនាទីគេម៉េចនឹងអាចវៃមនុស្សដែលចាប់គេឲ្យដេកនឹងដីហើយទាញកាំភ្លើងមកភ្ជង់ Qichen បាន!??
"ពួកឯង!!!"
Qichen ដូចជាវង្វេងអស់ហើយតែមិនមែនតែ Qichen ទេអ្នកនៅទីនេះសុទ្ធតែវង្វេង Yi lin ចូលទៅជួយស្រាយខ្សែឲ្យគ្រប់គ្នានឹងឲ្យថ្នាំបន្សាប ចំណែក Xaio Zhan ក៏បោះកាំភ្លើងទៅឲ្យ Yi lin វិញ
"អស់ការងារខ្ញុំហើយ សូមទោសដែលទឹកដៃខ្ញុំមិនល្អធ្វើឲ្យបង Yi lin ដែលខំបង្រៀនបាក់មុខហើយ!!ខ្ញុំមិនមែនជា Xaio Zhan ទេម្នាក់នេះទើប Xaio Zhan "
ល្មមយល់ហើយពីរអ្នកនឹងគឺដូរគ្នាម្ដងទៀតហើយអ្នកដែលបាញ់Yibo ជា Lu xin ចំណែកឯអ្នកដែលគេគម្រាមជា Xaio Zhan បែបនេះសោះទើបការវាយប្រហារលឿនដូចព្យុះ
"Qichen Game over ហើយ!!"
"ខ្ញុំមិនគិតថាឯងមានល្បិចច្រើនបែបនេះទេ!!ឯងមិនសមនឹងឈ្មោះ zhange ទេ!!"
"ត្រូវហើយខ្ញុំមកនេះក្នុងនាមជា Xaio Zhan ជាពលរដ្ឋល្អមកជួយប្អូនប្រុសនឹងសង្សាររបស់ខ្ញុំពលរដ្ឋល្អមិនសម្លាប់មនុស្សទេកុំភ័យអី!!"
"Xaio Zhan!! សូមទោសខ្ញុំមកយឺតពេល!!"
គ្រប់គ្នាងាកមើលតាមសម្លេងគឺប៉ូលិសជាច្រើនអ្នកហ៊ុមព័ទ្ធទីនេះហើយ Qichen ក៏ត្រូវប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសជាអ្នកដោះស្រាយ Xaio Zhan លេងផ្លូវច្បាប់មិនសម្លាប់តែក៏រស់ពិបាកជាងស្លាប់ទៅទៀត
Xaio Zhan បែរមកញញឹមដាក់គ្រប់គ្នាតែភ្លាមៗ គាត់មិនអាចស៊ូទ្រាំបានទៀតទេក៏សន្លប់ភ្លាមតែ Lu xin រត់ទៅត្រកងទាន់ពេល។
............................
មន្ទីរពេទ្យ.......
![](https://img.wattpad.com/cover/243176025-288-k763749.jpg)
YOU ARE READING
ក្មេងពាល
Adventureជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...