ខ្ញុំជាអ្នកបង្រា្កបក្មេងពាល

1.1K 92 1
                                        

នៅក្នុងសាលាវិទ្យាល័យតែងតែមានភាពអ៊ូអរនៅពេលព្រឹក អ្នកខ្លះក៏ប្រញាប់ប្រញាល់រត់ទៅថ្នាក់ អ្នកខ្លះក៏ដើរខ្ជិល អ្នកខ្លះក៏ស្រែកឡូឡា អ្នកខ្លះក៏ឈរញ៉ែគ្នា។

ក្មេងស្រីមួយក្រុមដែលសិស្សនៅក្នុងសាលានេះអ្នកណាក៏ស្គាល់ពួកគេដែល គឺជាក្រុមដែលពូកែនិយាយដើមនិងពូកែមើលប្រុសស្អាតបំផុត។នៅ
សុខៗស្រាប់តែពួកគេ ស្រែកហូរកញ្ជ្រៀវធ្វើឲ្យសិស្សគ្រប់គ្នាងាកទៅមើលដើមហេតុ។
បុរសម្នាក់ពាក់អាវស្បែកពណ៌ខ្មៅពីក្រៅ ជិះម៉ូតូធំធនថ្លៃពណ៌ខ្មៅ ពាក់មួកការពារជិតមុខ ជិះទៅឈប់កន្លែងចតម៉ូតូ។ គ្រាន់តែដោះមួកការពារភ្លាមក្មេងស្រីនៅជិតនោះបើកភ្នែកធំៗមើលទៅនាយសង្ហារ ដែលមានមុខមាត់សង្ហារខ្លាំងពិតមែន ចំណែកឯនាយគ្រាន់តែដាក់មួកការពារភ្លាមក៏លូកយកវ៉ែនតាពីក្នុងហោប៉ៅមកពាក់ គាត់ដូចជាម្ញ៉ូប តែក៏ដូចជាមិនមែនដែល ទោះដោះវ៉ែនតាក៏នៅតែមើលឃើញ។
ហើយគាត់ជាអ្នកណា!?

★Wang Yibo : អាយុ25 ឆ្នាំ ជាគ្រូគណិតនៃវិទ្យាល័យនេះ ហើយគាត់បានត្រូវគេដឹងថាជាអ្នកដែលបង្ក្រាបក្មេងពាល ហើយក៏បង្រ្កាបមកអស់ច្រើនហើយដែរ តែអ្នកណាទៅដឹងទៅថាគាត់ជាម៉ាហ្វៀ Lion នោះ ក្រៅពីអ្នកអានគ្មានអ្នកដឹងទេ ។ ស្ទាយរបស់គាត់នោះគឺ ម៉ូតូធំ អាវស្បែក បៀមស្ករគ្រាប់ និងវ៉ែនតានឹងហើយ ហើយគាត់ក៏ទទួលបានការចាប់អារម្មណ៍របស់ក្មេងស្រីដែល ទោះបីគាត់បង្រៀនមុខវិជ្ជាគណិតតែនៅតែមានសិស្សមករៀន ច្រើន

★Wang Yibo : អាយុ25 ឆ្នាំ ជាគ្រូគណិតនៃវិទ្យាល័យនេះ ហើយគាត់បានត្រូវគេដឹងថាជាអ្នកដែលបង្ក្រាបក្មេងពាល ហើយក៏បង្រ្កាបមកអស់ច្រើនហើយដែរ តែអ្នកណាទៅដឹងទៅថាគាត់ជាម៉ាហ្វៀ Lion នោះ ក្រៅពីអ្នកអានគ្មានអ្នកដឹងទេ ។ ស្ទាយរបស់គាត់នោះគឺ ម៉ូតូធំ អាវស្បែក បៀមស្ករគ្រាប...

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

Yibo ចុះពីលើម៉ូតូ ដោះអាវក្រៅចេញដែលមានអាវសរពីក្នុង ដៃម្ខាងកាន់អាវនិងដៃម្ខាងទៀតកាន់មួក

" សួរស្តីកូនសិស្ស!!" Yibo ញញឹមស្រស់ដាក់សិស្សដែលកំពុងមើលមកខ្លួនវាប្រាកដណាស់ដែលក្មេងស្រីស្ទើរតែដួលសន្លប់ទៅហើយ ដែលគាត់ធ្វើស៊ីផ្លូវចិត្តបែបនេះម្ដងៗ ចំណែកYibo ក៏ដើរហួសទៅការិយាល័យរបស់គ្រូ។

ក្មេងពាល Dove le storie prendono vita. Scoprilo ora