នៅទីលានកីឡារបស់សាលារៀន Xaio Zhan កំពុងរត់ផងសូត្រមេរៀនផងបើមើលមុខទៅដូចជាហត់តែ នៅតែរត់ទៅមុខក្នុងល្បឿនលឿនបាន ខុសពី Wu Ren ដែល រត់អូសដៃអូសជើងលាតអណ្តាតចង់ដល់ដី ហើយក៏ចាប់ផ្តើមដួលតែម្ដង នេះជាពិន័យរបស់លោកគ្រូសង្ហារដ៏សែនឃោឃៅ 5 រូបមន្ត 5 ជុំ ដែលមួយជុំជាប្រវែង 50m។ wu Ren រត់បានតែ 2 ជុំក៏ដួលបាត់ទៅហើយ ចំណែកឯ Xaio Zhan រត់ទម្រាំតែគ្រប់ក៏ចង់ផុតខ្យល់ដូចគ្នា
Xaio Zhan និង Wu Ren ក៏ដើរមកថ្នាក់វិញមិនចង់ដល់
"រត់តែប៉ុណ្ណឹងសោះដើរលែងទៅមុខហើយហ្អេ!? បើជំនាន់គ្រូត្រូវគេចាប់ទៅធ្វើទាហានដើររាប់យោជគ្រូមិនទាំងហត់ផង!!" Yibo និយាយទាំងយកទឹកសុទ្ធ ឲ្យសិស្សម្នាក់មួយដប
"បើខ្ញុំនៅជំនាន់គ្រូវិញ ស្លាប់យូរហើយ!" Wu Ren
"នេះគ្រាន់តែទោសស្រាលទេ បើមានលើកក្រោយធ្ងន់ជាងនឹងទៀត!" Yibo
" ធ្ងន់ជាងនឹងទៀត!?" Xaio Zhan
"វាអាស្រ័យលើពួកឯងចេះឬអត់!!" Yibo
ទឺត...ទឺត ..... Xaio Zhan ក៏ទាញទូរស័ព្ទយកមកមើលឈ្មោះហើយដើរចេញទៅក្រៅបាត់
"Jaicheng!!" Yibo
"បាទលោកគ្រូ!?" Wu Ren
"សុំសួររឿងខ្លះពីពួកឯងបានទេ!?" Yibo
"បាទ!!ខ្ញុំចិត្តទូលាយណាស់!!" Wu Ren
"ខ្ញុំចង់សួរពីក្រុមក្មេងពាលរបស់ឯង!!" Yibo
"ហ្អាស!!!លោកគ្រូនិយាយលេងទេមែនទេ!?រឿងក្នុងក្រុមត្រូវទុកជាការសម្ងាត់!!" Wu Ren
"ខ្ញុំមិនសួរច្រើនទេគ្រាន់តែត្រួសៗ!!" Yibo
"ចាត់ទុកថាមាននិស្ស័យជាមួយលោកគ្រូចុះ!!ក្រុមរបស់ខ្ញុំឈ្មោះថា Bunny killer បង Zhan ជាមេក្រុមមានសមាជិកប្រាំអ្នក ទោះបីជាយើងជាក្មេងពាលតែវាបណ្តាលមកពីបញ្ហា របស់ខ្លួនម្នាក់ៗ!" Wu ren
"ចុះ Xaio Zhan គេមានបញ្ហាអី!?" Yibo
"គឺវាកើតឡើងយូរហើយ!!គាត់កើតក្នុងផ្ទះអ្នកមាន តែគ្មានភាពកក់ក្តៅ ឪពុកគាត់ចង់ឲ្យតែគាត់ស្នងត្រកូល ចំណែកម៉ាក់របស់គាត់ តែងតែយកគាត់ទៅប្រៀបធៀបជាមួយអ្នកដទៃ ហើយស្រឡាញ់ Yi lin ខ្លាំងជាងគាត់ទៀត ទោះគាត់ខំប្រឹងកែប្រែខ្លួនយ៉ាងណាក៏ដោយ រហូតដល់គាត់ជួបនឹងមនុស្សស្រីម្នាក់ដែលគាត់គិតថាអាចឈរនៅខាងគាត់បាន គាំទ្រគាត់ តែវាខុសស្រឡះស្រីម្នាក់នោះបានចាកចេញពីគាត់ដោយនិយាយថា គាត់មិនល្អសម្រាប់នាង ហើយនាងជា Wei Wei នឹងហើយ!!" Wu Ren
VOCÊ ESTÁ LENDO
ក្មេងពាល
Aventuraជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...
