អាថ៌កំបាំង

752 75 1
                                        

Bunny house........

សម្លេងទូរស័ព្ទរោទ៍នៅលើតុជាទូរស័ព្ទរបស់ Xaio Zhan តែម្ចាស់ទូរស័ព្ទមិននៅទើប Lay លើកជំនួស

"ហាឡូ!!ម្ចាស់ទូរស័ព្ទមិននៅទេមានការអីអាចផ្ញើរតាមខ្ញុំបាន"

"Lay មែនទេ!?"

សម្លេងអ្នកម្ខាងទៀតធ្វើឲ្យ Lay លេចស្នាមញញឹមឆ្លើយតប

"ស្មានតែអ្នកណាគេលោកគ្រូ Yibo សោះ!ខ្ញុំ Lay និយាយ Zhan ge កំពុងតែងូតទឹក"

"ចុះរបួសមុខគេយ៉ាងម៉េចហើយ!?"

"មិនបាច់បារម្ភទេគេធ្លាប់ត្រូវខ្លាំងជាងនឹងឆ្ងាយណាស់ របួសប៉ុណ្ណឹងធ្វើអីគេមិនបានទេ!"

"ផ្ញើរមើលថែគេផង!!"

"មិនអីទេខ្ញុំក៏មើលថែគេកន្លះជីវិតហើយ!!បើគ្មានអីទៀតទេខ្ញុំដាក់ចុះហើយ ជម្រាបលា!"

Lay បោះទូរស័ព្ទឲ្យទៅ Xaio Zhan ដែលទើបតែចេញបន្ទប់ទឹកសឹងតែចាប់មិនជាប់

"លេងស្អីរបស់ឯងនឹងហាហ!?"

"យើងឃើញឯងចូលចិត្តបោករបស់របរទើបសាកធ្វើតាម !!"

Xaio Zhan ក្រវីក្បាលដើរចូលទៅអង្គុយជិត

"មែនហើយមិញប្ដីឯង Call មក!ឯងគួរតែនៅជាមួយគាត់ឲ្យបានច្រើន នៅ Bunny house មានយើងហើយ!!"

Xaio Zhan ងក់ក្បាលងើបចេញពីសាឡុង

"អើ!!!!យើងដឹងហើយ!ឯណា Wu Ren និង Jai Jai !?"

"នៅបន្ទប់គេងកំពុងលេង Game !"

Xaio Zhan មិននិយាយអ្វីទៀតគ្រាន់តែងក់ក្បាលម្ដងទៀតហើយដើរឡើងទៅលើដំបូលផ្ទះ ដែលជាកន្លែងដែលគាត់ចូលចិត្ត មួយសន្ទុះក្រោយមកទើប Wu Ren ឡើងមកតាម

"បង Zhan !! "

Xaio Zhan ងាកមើលអ្នកដែលដើរមកអង្គុយជិត

"មិនទាន់ដេកទៀត!?"

"បងនៅទីនេះឲ្យខ្ញុំដេកយ៉ាងម៉េច!?មែនហើយរឿងរបស់លោកគ្រូជាខ្សែរាជវង្សយើងប្រាប់ Lay ថ្ងៃណាទៅ!?"

"កុំទាន់វៃស្មៅបង្អើលពស់ យើងគិតថាគាត់មានជាប់ពាក់ព័ន្ធជាមួយ lion ទៀត!"

"ម៉េចនឹងអាចទៅ គាត់ជាគ្រូហើយក៏ជារាជបុត្រគាត់ម៉េចនឹងក្លាយជាម៉ាហ្វៀទៅ!?"

ក្មេងពាល Место, где живут истории. Откройте их для себя