ម្នាក់ៗសម្លឹងមករក Xaio Zhan ជាមួយនឹងកែវភ្នែកភ្ញាក់ផ្អើលនិងចម្ងល់ មកប្រាប់ថាគេមិនមែនជា Xaio Zhan ទាំងសម្លេងនិង រូបរាងជា Xaio Zhan នៅចំពោះមុខបែបនេះមិនឆ្ងល់គឺឆ្កួតហើយ។ Yibo ដូចជាមិនសូវភ្ញាក់ផ្អើលប៉ុន្មានទេព្រមទាំងសើចថែមទៀត Jason ឃើញបែបនោះទ្រាំមិនសួរមិនបានទេ
"Yibo !!!ឯងកើតឆ្កួតស្អី!??មិនមែនជាពេលកំប្លែងទេ!!"
Yibo សម្លឹងមើលទៅ Jason នឹងរេភ្នែកមើលគ្រប់គ្នាដែលសម្លឹងមករកគាត់ហើយក៏អស់សំណើចលើសដើម
"អ្នកទាំងអស់គ្នាមិនគិតថាវាកំប្លែងទេ!??"
Xaio Zhan ធ្វើមុខតានតឹងភ្លាមគាត់គិតថា Xaio Zhan និយាយលេងមែនទេ!??
"ខ្ញុំមិនបានលេងសើចទេ!!ខ្ញុំមិនមែនជា Xaio Zhan ពិតមែន !!"
"ខ្ញុំមិនបានថាឯងកុហកទេតែខ្ញុំសើចដែលកន្លងមកនេះពួកយើងនៅតែជឿជាក់ថាឯងជា Xaio Zhan ខ្ញុំមិនដឹងទេណាថា ឯងជាមនុស្សល្អឬអាក្រក់តែ ឯងសម្ដែងសមពិតមែនខ្ញុំមិនសរសើរមិនបានទេ!!"
Yibo ដូចជាមិនភ្ញាក់ផ្អើលទេនៅនិយាយឌឺដងថែមទៀត តែគ្រប់គ្នាអាចមើលដឹងថាគាត់កំពុងតែរងនូវការកុហកពីមនុស្សខ្លួនស្រឡាញ់មិនឈឺចម្លែកហើយ ហើយនៅមានមិនដឹង Xaio Zhan ពេលនេះនៅឯណាទៀត ថាទៅបើអ្នកស្ថិតក្នុងស្ថានភាពបែបនេះអ្នកអាចឆ្កួតទេ!??
"ខ្ញុំសូមទោសពិតមែន!!ខ្ញុំឈ្មោះ Lu xin ជាប្អូនភ្លោះរបស់ Xaio Zhan ខ្ញុំគ្មានជម្រើសក្រៅពីធ្វើតាម Xaio Zhan ទេ!!ខ្ញុំគ្រាន់តែចង់ជួយបងខ្ញុំប៉ុណ្ណោះ!!"
ក្មេងម្នាក់ដែលសារភាពខ្លួនជា Lu xin មិនទាន់និយាយចប់ក៏យំបាត់ទៅហើយមើលទៅគេនិស្ស័យខុសពី Xaio Zhan ខ្លាំងណាស់
"កុំយំអី!!ខ្ញុំយល់ហើយ!!ពួកយើងមិនធ្វើបាបឯងទេ!!"
Lay និយាយលួងលោមហើយក៏មាន Jai Jai ជួយដែរ
"ឯងធ្វើបានល្អហើយ Xaio Zhan គេនឹងមកជួយពួកយើង!!"
ប្រយោគរបស់ Jai jai ធ្វើឲ្យ Lu xin ឈប់យំសិនហើយងើយមុខមកមើល Jai Jai
"មែនហើយ!!ពួកគេដឹងថាខ្ញុំមិនមែន Xaio Zhan ទេដូច្នេះពួកគេនឹងចាប់ខ្ញុំដើម្បីគម្រាមបងzhan!!"
VOUS LISEZ
ក្មេងពាល
Aventureជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...