នៅក្នុងកាស៊ីណូដែលពោពេញទៅដោយពួកអ្នកមានប្រាក់មកជះលុយនៅទីនេះ។ ទោះកាស៊ីណូនេះធំតែចំពោះ Xaio Zhan គេចូលសឹងតែគ្រប់កន្លែងហើយ ។ Xaio Zhan Wu Ren និង Lay ដើរងាកឆ្វេងស្ដាំរកមើល Lion ម៉ាហ្វៀម្នាក់នេះល្បីឈ្មោះតែមិនងាយនឹងរកឃើញទេ ព្រោះគេមិនចូលចិត្តដើរជាមួយអង្គរក្ស ហើយក៏ចូលចិត្តធ្វើខ្លួន
ប្លែកៗ ម្ដងឃោរឃៅម្ដងឆ្កួត
"Zhan ge!?" Xaio Zhan កំពុងតែដើរស្រាប់តែមានសម្លេងមួយហៅ ធ្វើឲ្យក្មេងទាំងបីងាកទៅរក
" Lion!?" Xaio Zhan អាចដឹងបានក៏ដោយសារតែកន្សែងដែល Yibo ចងនឹងករ ធ្វើខ្លួនដូចអ្នកលេង
"ហេតុអីពួកឯងមកទីនេះ!?" Yibo
"ក្រែងលោកអ្នកហៅខ្ញុំមកហ្អេ!?" Xaio Zhan
"ខ្ញុំហៅពួកឯងមកធ្វើស្អី!?" Yibo ក៏ចាប់ផ្ដើមសង្ស័យឡើង
"កុំលេងសើចអី!" Lay
"ខ្ញុំមិនបានលេងសើចទេ!គឺអត់បានហៅមកពិតមែន!" Yibo
"ចឹងបង Jason កុហកយើងហ្អេ!?" Wu Ren
"មិនអាចទេ!គាត់ជាមនុស្សមិនចេះលេងសើចទេ!" Xaio Zhan
"ពួកឯងគួរតែប្រញាប់ទៅវិញនៅទីនេះគ្មានសុវត្ថិភាពទេ!!" Yibo មិននៅយូរទេក៏ដើរហួសទៅដូចជាប្រញាប់
"គេកើតអី!?" Wu Ren
"យើងម៉េចនឹងដឹង!!ឆាប់តាមគេទៅ!" Xaio Zhan
មិនទាន់ឈានជើងផង ស្រាប់តែត្រូវគេចាប់ស្មាជាប់ហើយ
"Zhan ge !?ខានជួបគ្នាយូរហើយ!!" បុរសម្នាក់ពាក់អាវស្បែកខ្មៅ ពាក់របាំងមុខពណ៌ខៀវ ទោះជាមើលមិនឃើញមុខ តែមនុស្សដែលធ្លាប់ស្គាល់នៅតែស្គាល់
"Qichen!?" Xaio Zhan
Qichen ជាមេក្រុមនៃ Gun star ជាកូនប្រុសរបស់ម្ចាស់កាស៊ីណូនេះ អាយុក៏ស្របាលនឹង Xaio Zhan
"ត្រូវហើយស្មានតែភ្លេចមិត្តហើយ!" Qichen
"កាពិតគ្រាន់តែជាឆ្កែឆ្កួតវង្វេងម្ចាស់សោះ !" Xaio Zhan
"ឯងថាអ្នកណា!?" បុរសដែលនៅជិតនោះដកកាំភ្លើងមកភ្ជង់ Xaio Zhan
"អេ!!ឯងបំភ័យភ្ញៀវខ្ញុំហើយ!!" Qichen
" ឯងត្រូវការអី!?" Xaio Zhan
"សាច់ការណាស់!យើងចង់និយាយតែពីរអ្នក!!" Qichen
..........
ВЫ ЧИТАЕТЕ
ក្មេងពាល
Приключенияជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...
