ម្នាក់ណាជា Xaio Zhan!??

722 78 0
                                        

នៅក្នុងបន្ទប់សម្ងាត់Yibo និង Wu Ren កំពុងតែបង្ខំឲ្យ Xaio Zhan សម្លឹងមើលទៅកុំព្យូទ័រដើម្បីដោះលេខកូដ

Xaio Zhan មិនដឹងថាធ្វើដើម្បីអីឬពួកគេមានគម្រោងអីទេគ្រាន់តែធ្វើតាមដែល Yibo ប្រាប់គាត់ងាកទៅសម្លឹងកាំមេរ៉ាហើយភ្លាមៗ លេខកូដក៏បានដោះ

"កុំព្យូទ័រដំណើរការហើយ!??"

Xaio Zhan ងាកមកមើលអ្នកទាំងពីរដែលគាំងទ្រឹងសម្លឹងមុខគ្នា មុខម្នាក់ៗដូចជាភ្ញាក់ផ្អើលណាស់។ yibo ងាកទៅមើលកុំព្យូទ័រវិញ សឹងតែមិនជឿទេ កែវភ្នែករបស់គាត់អាចដោះលេខកូដបានមានន័យថាកន្លងមកគាត់គិតខុសទាំងស្រុង

"តើមានរឿងអីមែនទេ!??"

ដោយឃើញស្ងាត់យូរពេកទើប Xaio Zhan សួរបន្តYibo ប្រែទឹកមុខមកញញឹមញញែមវិញ

"គ្មានទេ!!គ្រាន់តែចង់សាកថាវាដំណើរការទេ!!"

Wu Ren ក៏សើចបន្លប់ហើយចូលមកគៀកករ Xaio Zhan ដើរចេញទៅវិញ

"បានហើយ!!ខ្ញុំឃ្លានបាយហើយទៅវិញទៅ!!"

ទាំងបីអ្នកដើរចេញទៅវិញ ចំណែក Xaio Zhan មិនភ្លេចងាកមកមើល កុំព្យូទ័រហើយញញឹមចុងមាត់បន្តិចមិនដឹងថាគាត់ចង់មានន័យយ៉ាងម៉េចទេតែដឹងត្រឹមថាគាត់ចាប់ផ្ដើមមានល្បិចហើយ
..................
ហាងកាហ្វេ(កន្លែងចាស់)

Lay កុម្មង់កាហ្វេឲ្យ Xaio Zhan ព្រោះប៉ុន្មានថ្ងៃនេះឃើញគេផឹកកាហ្វេរហូត។ Xaio Zhan សម្លឹងកាហ្វេយូរបន្តិចទើបលើកផឹកទាំងទាស់ទាល់ គាត់លេបទឹកកាហ្វេដូចជាលេបទឹកម្រះចឹង ពេលដែលដាក់កែវចុះវិញស្រាប់តែឃើញអ្នកគ្រប់គ្នាសម្លឹងមកគាត់

"មានរឿងអីមែនទេ?"

Lay លើកកែវកាហ្វេដែលសល់កន្លះកែវមើលតាំងពីក្រោមដល់លើមើលតាំងពីបំពង់ហើយក៏បឺតបន្តិច

"រសជាតិដើមតើ!!តែមើលទៅឯងដូចជាមិនចូលចិត្តសោះក្រែងប៉ុន្មានថ្ងៃមុនឯងផឹកកាហ្វេដូចជាផឹកទៅហើយហ្អេ!??"

Xaio Zhan ភាំងបន្តិចកំពុងតែរកនឹកនិយាយ ភ្នែកក្រឡាប់ចុះឡើងហើយក៏នឹកឃើញពាក្យដោះសាភ្លាម

"គឺខ្ញុំទ្រលាន់ហើយ!!ផឹកកាហ្វេរាល់ថ្ងៃរសជាតិដដែលៗពេក!!"

ក្មេងពាល Место, где живут истории. Откройте их для себя