ចម្ងល់❗⁉️

705 72 1
                                        

Bunny house .........

Jai Jai លើកទឹកផ្លែឈើមកឲ្យអ្នកនៅក្នុងបន្ទប់គ្រប់គ្នាសុទ្ធតែនៅទីនេះអត់តែ Xaio Zhan ម្នាក់ទេ

"ផឹកទឹកផ្លែឈើនឹងមានអារម្មណ៍ស្រស់ស្រាយ!!"

Wu Ren យកទឹកផ្លែឈើពីថាសដែល Jai Jai កាន់មកមុនគេ

"បង Jai Jai ពូកែបែបនេះទើបខ្ញុំមិនដាច់ចិត្តចង់ទៅចោល Bunny killer!!"

Lay ញញឹមក្រវីក្បាលទើបចាប់អារម្មណ៍នឹង Jason ទើបនឹងឃើញមុខប៉ុន្មានថ្ងៃមុនក៏បាត់ខ្លួនឈឹង

"បង Jason បាត់មុខទៅណាមួយរយៈមកវិញក៏អង្គុយថ្មឹងៗ ដូចមនុស្សត្រូវខ្មោចចូល!!"

Jason ងាកមករក lay ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ហើយក៏លើកទឹកផ្លែឈើមកផឹកដោយមិនឆ្លើយអ្វីទាំងអស់

"អេ!??សួរក៏មិនឆ្លើយ!!! បងbo ក៏ដូចគ្នា ធ្វើមុខដូចជាជិតស្លាប់ចឹង Xaio Zhan យ៉ាងម៉េចហើយគេចាំបានខ្លះទេ!??"

Yibo ក្រវីក្បាលក្បាលហើយក៏ដកដង្ហើមធំ ងាកមករកlayយឺតៗ

"កន្លះខែហើយ....គេធ្វើខ្លួនកាន់តែចម្លែកមិនចាំអ្វីទាំងអស់ហើយក៏ចូលចិត្តចាំអ្វីដែលគេមិនដែលធ្វើ!!"

Jason ដាក់កែវទឹកផ្លែឈើចុះហើយញញឹមបន្តិច

"គេមិនអីទេ!!ចារឹកគេមិនមែនម៉ឺងម៉ាត់តាំងពីក្មេងឯណាអាចដែរថាចារឹកគេបែបនេះតែពីមុនគេមិនដែលបញ្ចេញ!"

Wu Ren ក្រវីក្បាលបដិសេធសម្រាប់ Zhange គ្មានអ្នកណាស្គាល់គេច្បាស់ជាង Wu Ren ទៀតទេ

"ចារឹកក៏អាចចឹងពិតមែនតែរសនិយមមិនអាចទេ!! គាត់មិនចេះផឹកកាហ្វេទេ តែថ្ងៃនោះគាត់ផឹកអស់ឡើងពីរកែវ ហើយគាត់មានប្រតិកម្មជាមួយនឹងថ្នាំ តែគាត់អាចដឹងថា Yi lin ប្រើថ្នាំបានយ៉ាងម៉េច!!??"

"អាចដែរថាពេលដែលបាត់បង់ការចងចាំរាងកាយក៏ត្រូវផ្លាស់ប្ដូរខ្លះ!!"

Jason ដូចជាការពារ Xaio Zhan ណាស់តែ Yibo ក៏ចូលមកបដិសេធម្នាក់ទៀត

"មិនអាចទេ!!ថ្ងៃនោះខ្ញុំឃើញគេធ្វើលំហាត់គណិតត្រូវទាំងអស់ទាំងដែលលំហាត់នោះគេមិនដែលធ្វើត្រូវសូម្បីតែម្ដងផង!!ឯងចង់ថាអ្នកដែលបាត់ការចងចាំនឹងចេះគណិតវិទ្យាដែលមែនទេ!??ចឹងខ្ញុំនឹងមិនបាច់បង្រៀនទៀតទេ!"

ក្មេងពាល Место, где живут истории. Откройте их для себя