peony flowers

791 85 0
                                    

   បន្ទាប់ពីភ្លៀងមេឃក៏រាំង Xaio Zhan ដែលដេកក្នុងបន្ទប់ Yibo ក៏ភ្ញាក់ឡើងទាំងម៉ោងទើបតែ 5ព្រឹកវាមិនមែងជាទម្លាប់គេទេ ដែលភ្ញាក់លឿនបែបនេះតែដោយសារតែឃ្លាននឹងហើយ។

Xaio Zhan ងើបអង្គុយយកដៃញីភ្នែកមុននឹងសម្លឹងមើលជញ្ជាំងបន្ទប់។ បន្ទប់នេះក៏ធំ របស់ប្រើប្រាស់ភាគច្រើនជាពណ៌បៃតង ហើយក៏មានរូបរបស់Yibo ជាមួយនឹងម៉ូតូសំណព្វចិត្តរបស់គាត់ព្យួរលើក្បាលដំណេក

"មែនហើយ!ភ្លេចទៅថាយប់មិញខ្ញុំមកជាមួយលោកគ្រូ!!" Xaio Zhan យកដៃឈ្លីក្បាលតិចៗ ទើបងាកទៅមើលនាឡិកាដែលនៅលើតុ

"ម៉ោងប្រាំហ្អេ!?លោកគ្រូទៅណាហើយខ្ញុំឃ្លានណាស់ !!" Xaio Zhan ក៏ចុះពីលើគ្រែដើរចេញទៅក្រៅតែស្រាប់តែចាប់អារម្មណ៍នឹងសម្លៀកបំពាក់របស់ខ្លួន

"នេះមិនមែនជាខោអាវកាលពីម្សិលមិញទេ!?" Xaio Zhan សម្លឹងមើលអាវដេកយប់ពណ៌ខៀវ ទំហំធំជាងខ្លួន

"ខ្ញុំមិនបានផ្លាស់ចឹងមានតែលោកគ្រូហើយ!" Xaio Zhan ក៏ដើរចេញទៅដោយអត់គិតច្រើន តែស្រាប់តែភ្ញាក់ខ្លួនព្រើត

"ឈប់សិន!?លោកគ្រូ!!លោកគ្រូអ្នកផ្លាស់ឲ្យខ្ញុំ!?" Xaio Zhan អោនមើលសម្លៀកបំពាក់ម្ដងទៀត នឹកមិនចេញថា Yibo នេះឃើញអីខ្លះទេ។ ហួសចិត្តខ្លួនឯងពេក ក៏លើកដៃទះក្បាលខ្លួនឯងមួយដៃ

"ZhanអើយZhan!! ហេតុអីក៏ដេកដូចខ្មោចងាប់ចឹង!?គេមកប៉ះខ្លួនហើយមិនដឹងទៀត!" Xaio Zhan រអ៊ូរតិចៗ ហើយក៏ដើរចេញពីបន្ទប់

វីឡានេះធំពេកហើយ Xaio Zhan ដើរចុះឡើងក៏មកដល់មុខបន្ទប់ដដែរ

"ជាផ្ទះឬសួនវង្វេងនឹង!?ខ្ញុំឃ្លានចង់ឆ្កួតហើយតែនៅមកដល់កន្លែងដដែរទៀត!!" Xaio Zhan អេះក្បាលខ្លួនឯងដែរចង់ក្រញាញ់ខួរហើយ
ក៏សាកដើរម្ដងទៀត តែដើរចុះដើរឡើងក៏កាន់តែវង្វេង

"ខ្ញុំនៅឯណា!? កុំប្រាប់ថាវង្វេងណា៎!!" ទោះ Xaio Zhan និយាយបែបនឹងតែគាត់វង្វេងមែន

Xaio Zhan ក៏ងាកទៅម្ខាងទៀតតែស្រាប់តែ ប្រទាក់ភ្នែកនឹងយ៉លំហែររបស់ វីឡាដែលមើលទៅដូចជាយ៉ដែលមានអ្នកមកអង្គុយជាប្រចាំ

Xaio Zhan ក៏ដើរទៅកាន់ទីនោះតែអ្វីដែលគាត់ឃើញពិតជានឹកស្មានមិនដល់។ សួរផ្កា peony ពណ៌ផ្កាឈូកដែលដាំជាជួរជុំវិញទោងមួយដែលនៅចំកណ្ដាល ជាមួយនឹងព្រះអាទិត្យរាបរះបំភ្លឺមេឃពណ៌មាសទៀតនោះធ្វើឲ្យទាក់ទាញចិត្ត Xaio Zhan ថែមទៀត។

ក្មេងពាល Where stories live. Discover now