Xaio Zhan ត្រូវបានយកទៅព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ប្រហែលជាមួយម៉ោងកន្លះទើបផ្លាស់ប្តូរទៅបន្ទប់ធម្មតាវិញព្រោះមិនប៉ះពាល់ច្រើនទេត្រឹមរបួសពីខាងក្រៅតែនៅសន្លប់នៅឡើយ។ Wu Ren lay និង Jai jai ក៏ចូលមកក្នុងបន្ទប់រាងចម្លែកបន្តិចដែរឃើញ Yibo និង Jason នៅជាមួយគ្នាតែមិនសំខាន់ទេ។ Wu Ren យំរត់ទៅមើល Xaio Zhan
"ក្រែងបងថាបងមកវិញនោះអី!ហេតុអីបងមិនទាន់ភ្ញាក់!!" Wu Ren រហេមរហាមធ្វើដូច Xaio Zhan ស្លាប់ហើយចឹង
"ក្មេងម្នាក់នេះយ៉ាប់ពិតមែន!" Jason
"Jaicheng! Xaio Zhan គេមិនអីទេ!គេគ្រាន់តែសន្លប់យំបែបនេះធ្វើឲ្យគេយល់ច្រឡំហើយ!!" Yibo
"គ្រាន់តែសន្លប់ទេហ្អេ!?" Wu Ren បែរមករក Yibo ចំណែក Yibo ងក់ក្បាលញញឹមស្រស់
ក្រាក.....សម្លេងបើកទ្វារធ្វើឲ្យអ្នកទាំងអស់គ្នាងាកទៅមើល
"លោក Xaio!?" Yibo
"លោកពូ...." Bunny killer ទាំងបួន អោនគោរព
Mr Xaio ក៏ដើរទៅជិត Xaio Zhan មើលទៅកូនប្រុសដែលស្ថិតក្នុងសភាពមុខមាត់ជាំព្រមទាំងមានរបួសពេញខ្លួន
"ពួកឯងចេញទៅក្រៅសិនទៅ!!" Jason ប្រញាប់ដេញក្មេងៗចេញសិន ដើម្បីឲ្យមានភាពស្ងប់ស្ងាត់
"លោក Xaio!....." Yibo ហៅឈ្មោះអ្នកដែលសម្លឹងមើលកូនមិននិយាយអីទឹកមុខស្មើរថេង
"គេកើតអី!?" Mr Xaio
"ខ្ញុំសូមទោស!ខ្ញុំមើលថែគេមិនបានល្អ!វាជាកំហុសខ្ញុំ!" Jason
"ហេតុអីឯងបណ្ដោយគេខ្លាចជាបែបនេះ!?ឯងមិនបានមើលថែគេទេមើលសភាពគេទៅ!" Mr Xaio ចូលទៅចាប់ករអាវ Jason ដោយកំហឹង
"លោកXaio!! ស្ងប់អារម្មណ៍សិនទៅ!!" Yibo ចាប់ទាញអ្នកទាំងពីរចេញពីគ្នា
"ពេលនេះជាពេលអីទៅហើយ! Jason មិនខុសទេ!!" Yibo
"លោកគ្រូ Yibo!!លោកមិនមានកូនលោកមិនដឹងទេ!!" Mr Xaio
"ខ្ញុំមិនមានកូនហើយក៏មិនមានប៉ាដែល!តែអ្វីដែលខ្ញុំដឹងគឺ Xaio Zhan ក្លាយជាបែបនេះព្រោះតែលោក!គេព្រោះតែចង់រក្សាសន្យាជាមួយលោកគេមិនតដៃជាមួយក្មេងពាលទាំងនោះផង!កុំបន្ទោសអ្នកដទៃអី វាជាកំហុសលោកតាំងពីដើមមក!!" Yibo
ESTÁS LEYENDO
ក្មេងពាល
Aventuraជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...