Zhan !!ព្រមធ្វើជាសង្សារខ្ញុំទៅ!!"
សម្លេងរបស់ Yibo ឮខ្ទ័រពេញតត្រចៀក ខួរក្បាលគាំងទ្រឹង ភ្នែកដូចជាត្រូវគេសណ្ដំ មិនអាចគេចបាន អារម្មណ៍ពុះកញ្ជ្រោល បេះដូងកាន់តែញាប់ញ័រ បំពង់កស្រាប់តែស្ងួតភ្លាមៗ គ្មានសម្លេងឆ្លើយតប មិនដឹងថាអារម្មណ៍មួយនេះជាការស្រឡាញ់ឬភ័យខ្លាចទៅវិញទេ។ ដោយឃើញ Xaio Zhan ដូចជាតានតឹងខ្លាំងណាស់ Jason ដែលឈរមិនឆ្ងាយពីទីនោះប៉ុន្មាន អាចស្ដាប់ឮបានគ្រប់ពាក្យ តែមិនបានដើរចូលមកខ្លាចកាត់ចង្វាក់ តែបើនៅទ្រាំនឹង សកម្មភាពដ៏សែនវេទនារបស់ Xaio Zhan បែបនេះគាត់ច្បាស់ជាស្ទះទ្រូងស្លាប់មិនខានទើបសម្រេចចិត្តដើរចូលទៅ
"Zhan ....!"
សម្លេងរបស់jason ធ្វើឲ្យអ្នកទាំងពីរងាកទៅមើល Xaio Zhan ក៏មានអារម្មណ៍ថាត្រេកអរព្រោះកំពុងតែមិនដឹងត្រូវឆ្លើយយ៉ាងម៉េច ចំណែក Yibo សម្លក់ Jason ដែលមកកាត់ចង្វាក់
"Zhan ជួយទៅយកនំនិងភេសជ្ជៈនៅក្នុងឡានបងបន្តិចទៅបងឃ្លាន !!"
Xaio Zhan ញញឹមប្រញាប់ងើបឈរពាក់ស្បែកជើងភ្លាម ទើប Jason បោះកូនសោរឡានឲ្យហើយក៏មិនភ្លេចព្រេចភ្នែកដាក់ផងដែរ
"ហេតុអីមិនទៅខ្លួនឯង!?"
Jason ងាកមកសម្លឹងមុខ Yibo វិញហើយ Xaio Zhan ក៏ដើរចេញទៅ
"មកពីមិនចង់!!បើយើងមកយឺតបន្តិចមិនដឹងថាប្អូនប្រុសយើងដល់ណាហើយទេ !"
"យើងអាក្រក់ដល់ម្ល៉ឹង!?"
"Yibo មិនអាក្រក់ទេ! lion ទើបអាក្រក់!"
Yibo ញញឹមចុងមាត់ក៏ខានលឺឈ្មោះនេះនៅក្នុងសង្គមងងឹតយូរហើយចំណែកម្ចាស់ឈ្មោះ ក៏រឹតតែខានស្ដាប់គេហៅបែបនេះមកយូរដែរ
"Lion!?តែយើងមិនមែន Lion ទេយើងគឺ Yibo !"
"អឺ!!!យើងដឹងណាវ៉ើយថាឯងមិនមែនជាមនុស្សអាក្រក់ទេទោះជា Yibo ឬជា Lion ក៏ដោយតែពេលខ្លះយើងមានសិទ្ធិស្រឡាញ់តែមិនអាចនៅជាមួយគ្នាទេ!"
Yibo មិនយល់ន័យរបស់ Jason ទេនិយាយធ្វើដូច Xaio Zhan ស្រឡាញ់គេតែម្នាក់ឯងចឹង
"មានន័យយ៉ាងម៉េច!?"
Jason មិនអាចនិយាយឲ្យក្បោះក្បាយបានតែក៏លើកចំណុចផ្សេងមកនិយាយ
DU LIEST GERADE
ក្មេងពាល
Abenteuerជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...