ថ្ងៃទីពីរដែលរក Xaio Zhan មិនទាន់ឃើញ គ្រប់គ្នារកស្ទើរតែកកាយទាំងទីក្រុងទៅហើយ មិនឃើញសូម្បីស្រមោល បើគេស្លាប់យ៉ាងហោចណាស់ក៏បានឃើញសាកសពក៏អស់ចិត្ត បាត់ស្រមោលឈឹងបែបនេះម្នាក់ៗ ភ័យផង បារម្ភផង បាយមិនឆ្ងាញ់ដេកមិនលក់បក់មិនល្ហើយ បើស្អែកនៅតែមិនឃើញទៀត គិតថា ធ្វើផ្នូរមួយឲ្យហើយតែម្ដងទៅ។
យប់ម្ដងទៀតហើយ ម្នាក់ៗអស់ដៃអស់ជើង ល្ហិតល្ហៃផ្ដេកខ្លួនទៅលើសាឡុង បាយលែងចូល មេឃខាងក្រៅក៏ភ្លៀងខ្លាំងខុសពីធម្មតាទៀត
"ខ្ញុំទៅលែងរួចហើយ!!! Zhan ge គេរត់ឆ្លងប្រទេសឬអត់នេះដល់ថ្នាក់នៅកន្លែងគំនរសម្រាមក៏ ខ្ញុំរកដែលណា៎!!"
Lay មិនធ្លាប់ហត់បែបនេះទេ រអ៊ូរខ្លះក៏មិនបញ្ហាដែរ តែវាជាការពិត គាត់រកសឹងតែមួយប្រទេស ចិនហើយតែនៅតែមិនឃើញសូម្បីដានជើង។ នៅសុខៗ Wu Ren ស្រាប់តែយំ
"ហិហិ!!បងZhan ទៅចោលយើងហើយមែនទេ!?គាត់សន្យាធ្វើជាមិត្តល្អនោះអី!?"
Lay ចូលទៅអោប Wu Ren ដូចលួងកូនក្មេង
"បង Zhan របស់ឯងមិនអីទេ!!គេនឹងមកវិញ!!"
"Zhange បាត់ស្រមោលឈឹងបែបនេះដូចជាចម្លែកពេកហើយ!! វាអាចជាអំពើចាប់ជំរឹតទេ!?? Zhange ក៏មានសត្រូវច្រើនមិនធម្មតាដែរ!!"
យោបល់របស់ Jai jai ធ្វើឲ្យគ្រប់គ្នាងាកទៅមើលមុខ គាត់តែងតែនិយាយពាក្យមានប្រយោជន៍ជានិច្ច។ lay ងក់ក្បាលតិចៗ
"អាច!!!តែពួកយើងសួរពួកគេហើយសុទ្ធតែគ្មានអ្នកណាបានប៉ះពាល់ទេ ហើយពួកគេក៏មិនអាចកុហកខ្ញុំដែរ!!"
Wu Ren ចាប់ផ្តើមនិយាយរឿងអត់បានការទៀត
"បងហ៊ានជាមួយនឹង lion demon និង ice-fire ទេ!?"
Yibo និង Jason ជ្រួញចិញ្ចើមចូលគ្នា មើលមុខគ្នាទៅវិញទៅមក
"Ice-fire!? ជាក្រុមមួយណា!?"
"ជាក្រុមដែលអាថ៌កំបាំងសាហាវ!!ខ្ញុំមិនដែលដឹងថាពួកគេមានរូបរាងយ៉ាងម៉េចទេ ហើយពួកគេមិនដែលចេញបង្ករឿងដែរ!!"
Jai Jai និយាយដូចជាពួកគេជាបិសាចចឹង yibo ទម្លាក់ទឹកមុខបន្តិច សម្លឹងមើលទៅតំណក់ភ្លៀងនៅខាងក្រៅ
YOU ARE READING
ក្មេងពាល
Adventureជាកូនប្រុសអ្នកមានតែគ្មានភាពកក់ក្ដៅពីឪពុកម្ដាយ តែងតែស្ដាប់ពាក្យស្ដីបន្ទោសនឹងជេរស្ដីរាល់ថ្ងៃ តែងតែខំប្រឹងដើម្បីឲ្យឪពុកម្ដាយរីករាយមកលើខ្លួនឯង ដោយសារតែសម្ពាធគ្រួសារ ហើយនិងការសិក្សា រួមទាំងស្នេហាដែលធ្លាប់បែកបាក់ ក្មេងប្រុសដែលស្លូតបូតបានក្លាយទៅជាក្មេងពាល...
