ភាគទី២៤

888 66 1
                                    

ទោះជាយ៉ាងណាពួកគេក៏មិនទាន់មានភស្ដុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ទៅលើយេហីុបាននៅឡើយទេ

ជីមីន<ឌីនបានតាមដានរ៉ូប៊ឺតមួយរយៈធំហើយតែគេប្រាប់ថាមិនឃើញរ៉ូប៊ឺតទៅជួបលោកយេហីុទេ>

យ៉ុនគី<គេមិនជួបគ្នាគេអាចទាក់
ទងគ្នាតាទូរស័ព្ទក៏ថាបានដែរ>

ស៊ុកជីន<ពេលនេះរឿងក្ដីលោកប៉ាយើងគួរតែបិទទៅល្អទេ?>ស៊ុកជីនសម្លឹងមើលទៅមុខរបស់ប្អូនគេ

ថេយ៉ុង<ហេតុអីទៅ?>ច្បាស់ណាស់ថាគេប្រតិកម្មនឹងប្រយោគបងប្រុស

ស៊ុកជីន<រឿងក្តីប៉ាអាចបើកបានវិញ ស្ដាប់បង>គេក៏និយាយបញ្ជាក់

ថេយ៉ុង<ទេមិនព្រមទេ ខ្ញុំមិនព្រមដាច់ខាត>

យ៉ុនគី<ឯងស្ដាប់តាមបងឯងទៅ ឥឡូវឯងនិយាយហេតុផលនោះមក>
យ៉ុនគីក៏ឲ្យស៊ុកជីននិយាយពីហេតុផលបញ្ជាក់ បើគិតថាត្រឹមត្រូវក៏សម្រេចចិត្តតាមនឹង

ស៊ុកជីន<គឺថា....បើសិនជារឿងក្ដីរបស់លោកប៉ាបានបិទដូច្នេះឃាតករមានសេរីភាព ពេលនោះវានឹងបង្ហាញខ្លួនចំពោះយើងដោយខ្លួនឯង>ស៊ុកជីននិ
យាយដោយសម្លេងត្រជាក់ៗ

ថេយ៉ុង<រង់ចាំឲ្យវាបង្ហាញខ្លួន?>គេដកដង្ហើមធំ

ជីមីន<គេនឹងមកម្ដងទៀតជាមិនខាន យើងជឿជាក់>ជីមីនងក់ក្បាលគិតថាពាក្យសម្ដីគេនឹងក្លាយជាការពិត

យ៉ុនគី<គេកំពុងតែមកហើយ~~~> យ៉ុនគីក៏និយាយចោលដោយមិនគិតថាគ្រប់គ្នាកំពុងងាកមើលទៅខ្លួន

យ៉ុនគី<នាំគ្នាមើលស្អី?>គេសួរដោយទឹកមុខភ្ញាក់ផ្អើល

ជីមីន<លោកនិយាយថាគេកំពុងមកហើយ តើមានន័យថាម៉េច?>

យ៉ុនគី<យើងសំដៅលើអារ៉ូប៊ឺតតើ?>

ក្នុងចំណោមពួកគេមានតែយ៉ុនគីនិងជីមីនទេដែលគិតថារឿងទាំងអស់គឺជាស្នាដៃលោកយេហីុតែម្នាក់។
តែពួកគេក៏មិនហ៊ាននិយាយចោទលោកយេហីុទាំងស្រុងទេដោយគិតថាគ្មានភស្ដុតាងគ្រប់គ្រាន់

# ភូមិគ្រឹះគីម

ថេយ៉ុងត្រឡប់មកផ្ទះទាំងក្បាលល្ងាច គេឡើងទៅសម្អាតខ្លួនស្អាតបាតហើយក៏សឹងតែភ្លេចរឿងមួយទៅហើយ.........

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now